លោកព្រាបគារ៉ាត់ប្រធានស្នាក់ការគយភូមិហ៊ូច ខេត្តត្បូងឃ្មុំត្រូវប៉ាន់ទទួលលុយក្រោមតុ ពីឈ្មួញរកស៊ីដឹកទំនិញពីវៀតណាម ជាថ្នូរមិនធ្វើការត្រួតពិនិត្យ

ខេត្តត្បូងឃ្មុំៈ ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុក ក៏ដូចជាអ្នកកាសែត ក្នុងស្រុករាយការណ៍ អោយដឹងថា លោកព្រាប គារ៉ាត់ ដែលជាប្រធានស្នាក់ការគយ និងរដ្ឋាករដែលមានទីតាំងស្ថិតនៅភូមិហ៊ូច ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ រងការរិះគន់កំពុងឃុបឃិតគ្នាជាមួយមន្ត្រីគយក្រោមឱវាទ ទទួលលុយក្រោមតុដោយបង្គាប់ឲ្យឈ្មួញរកស៊ីដឹកទំនិញផ្សេងៗ ពីប្រទេសវៀតណាម និងមិនធ្វើការត្រួតពិនិត្យ ព្រមទាំងបើកដៃឲ្យមានទំនិញបង់ពន្ធចូលរដ្ឋមិនគ្រប់ គឺបង់ចូលតែហោប៉ៅផ្ទាល់ខ្លួនរបស់លោកព្រាបគារ៉ាត់ការស្រេច។

ជារៀងរាល់ថ្ងៃគេសង្កេតឃើញរថយន្តតូច ធំ ដឹកទំនិញគ្រប់ប្រភេទ ជាពិសេសរបស់ម៉ូតូ និងរថយន្តសាំងយ៉ុង ដឹកទំនិញគ្រប់គ្រប់ប្រភេទដោយមិនបង់ពន្ធ ដែរជាផលប៉ះពាល់ធ្ងន់ធ្ងរដល់ការប្រមូលពន្ធចូលរដ្ឋ។ ប្រភពបានបន្តរិះគន់ចងចាំចំពោះ ន្ត្រីគយដែរខំប្រមូលលុយ ពីប្រជាពលរដ្ឋរកស៊ីបន្តិចបន្តួច ចែកគ្នាដាក់ហោរប៉ាវ ដោយឡែកមេឈ្មួញធំធំជាពិសេសក្រុមហ៊ុនមួយចំនួនដែលបង់ពន្ធមិនគ្រប់ ពួកគេឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយជារៀងរាល់ថ្ងៃបែរជាធ្វើមិនដឹង។

ទោះបីជារាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំបញ្ចៀសការប៉ះពាល់ ដល់ចំណូលពន្ធរដ្ឋនិងការប្រកួតប្រជែងពាណិជ្ជកម្ម ជាមួយបណ្ដាប្រទេសនានាក្នុងអាស៊ាន និងបានដាក់ចេញនូវបទបញ្ជាដល់កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរដែនដីឲ្យចូលរួមប្រតិបត្តិការទប់ស្កាត់និងបង្ក្រាបបទល្មើសរត់ពន្ធគ្រប់ប្រភេទ ដែលនឹងចែកចេញជាពីរប្រភេទគឺប្រភេទទី 1 លំដាប់ថ្នាក់ជាតិដោយអន្តរក្រសួងឯប្រភេទ ទី២ លំដាប់ថ្នាក់មធ្យមត្រឹមថ្នាក់ខេត្ត ដែលមើលទៅដូចជាមិនធម្មតាទេ។ យោងតាមសេចក្តីរាយការណ៍បានបង្ហើបទៀតថា ថវិកាដែលក្រុមមន្ត្រីគយទាំងនោះមួយភាគធំបានធ្លាក់ចូលលោកព្រាបគារ៉ាត់ដោយផ្ទាល់តែម្តង។

ពាក់ព័ន្ធនឹងអំពើពុករលួយខាងលើនេះអង្គភាពយើងមិនអាចសុំការបំភ្លឺពី លោកព្រាបគារ៉ាត់បានទេដោយមិនមានលេខទូរស័ព្ទទាក់ទង។(មានបន្ត)