កាលពីកន្លងទៅថ្មីៗនេះប្រមុខរដ្ឋាភិបាលម៉ាឡេស៊ីលោក មហាធៀ មហាម៉ាត់ បានបញ្ជាក់ប្រាប់ក្រុមអ្នកយកព័ត៌មាន ថា អាជ្ញាធរម៉ាឡេស៊ី មិនបានទទួលសាលដីការបស់តុលាការកម្ពុជា បង្គាប់ឱ្យចាប់ខ្លួនលោក សម រង្ស៊ី នៅឡើយទេ ។ ប៉ុន្តែ ប្រមុខការទូតកម្ពុជាអះអាងថា អាជ្ញាធរកម្ពុជាបានផ្ញើដីកាចាប់ខ្លួននោះទៅកាន់ស្ថាប័នពាក់ព័ន្ធរួចហើយ តែប្រហែលជាមិន ទាន់ទៅដល់ ដោយសារតែបញ្ហានីតិវិធី នៃការបញ្ជូន ។ បើទោះបីជាមិនទាន់ទទួលបានដីកាចាប់ខ្លួនលោក សម រង្ស៊ី ក៏ដោយ ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី មហាធៀ មហា ម៉ាត់ បានបញ្ជាក់ថា ម៉ាឡេស៊ី មិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់បណ្ដាប្រទេសណាមួយទេ។ ការលើកឡើងយ៉ាង ដូច្នេះ គឺក្នុងពេលដែលនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្វើសន្និសីទកាសែតមួយនៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងបូរីញូយ៉ក ក្រៅមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៤ កាលពីសប្តាហ៍មុន ។ចំណែកលោក ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា បានបញ្ជាក់ថា ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងជារឿងផ្សេង ប៉ុន្តែរឿង សហការគ្នាក្នុងការចាប់ឧក្រិដ្ឋជន គឺជារឿងផ្សឹង បើលោក ប្រាក់ សុខុន អាជ្ញាធរកម្ពុជាបានផ្ញើដីកាចាប់ខ្លួននោះ ទៅកាន់ស្ថា ប័នពាក់ព័ន្ធរួចហើយ តែប្រហែលជាមិនទាន់ទៅដល់ ដោយសារតែបញ្ហានីតិវិធី នៃការបញ្ជូន ។ សូមបញ្ជាក់ថា នៅចំពោះមុខនាយករដ្ឋមន្រ្តីឡាវ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ដីកាចាប់ខ្លួនលោក សម រង្ស៊ី ត្រូវបញ្ជូនទៅកាន់ប្រទេសជាសមាជិកអា ស៊ានទាំង១០ ការប្រកាសបែបនេះ គឺស្របពេលដែលលោក សម រង្ស៊ី បានប្រកាសវិលត្រឡប់ចូលមកកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា