តុលាការបង្គាប់ឱ្យកម្មករនិយោជិតទាំងអស់របស់ក្រុមហ៊ុនស៊ីនទ្រីខេមបូឌាបញ្ឈប់ការធ្វើកូដកម្មនិងត្រូវចូលបំពេញការងារវិញ
បន្ទាប់ពីកុ្រមហ៊ុនស៊ិនទ្រីបានស្នើទាមទារឱ្យកម្មករបញ្ឈប់ការធ្វើកូដកម្មនិងចូលធ្វើការងារវិញកាលពីថ្ងៃទី១២ ខែតុលា។សាលាដំបូងរាជធានីភ្នំពេញបានសម្រេចចាត់ចែងបណ្តោះអាសន្ននៅថ្ងៃទី១៣ខែតុលានេះបានកំណត់ថា ការធ្វើកូដកម្មរបស់កម្មករនិយោជិតទាំងអស់របស់ក្រុមហ៊ុនស៊ីនទ្រីខេមបូឌាគឺជាកូដកម្មខុសច្បាប់។ ដូច្នេះហើយ តុលាការបានបង្គាប់ឱ្យកម្មករនិយោជិតទាំងអស់របស់ក្រុមហ៊ុនស៊ីនទ្រីខេមបូឌាបញ្ឈប់ការធ្វើកូដកម្មនេះ និងត្រូវចូលបំពេញការងារវិញតាមវេនពេលវេលានិងតួនាទីរបស់ខ្លួនឱ្យបានមុនថ្ងៃទី១៦ខែតុល ឆ្នាំ២០២០។ តុលាការក៏បានព្រមានថាក្នុងករណីដែលកម្មករនិយោជិតទាំងអស់នេះមិនព្រមចូលធ្វើការវិញហួសការកំណត់នេះ គឺចាត់ទុកថាមានកំហុងធ្ងន់។ការសម្រេចរបស់តុលាការនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនស៊ីនទ្រីខេមបូឌាបានប្តឹងទាមទារទៅតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី១២ខែតុលា។សូមបញ្ជាក់ថាកម្មករប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រីប្រមាណជាង១២០០នាក់បានផ្ទុះការតវ៉ាកាលពីថ្ងៃទី០២តុលាបន្ទាប់ពីពួកគេបារម្ភបាត់បង់ការងារនិងអត្ថប្រយោជន៍មួយចំនួនក្រោយពីទទួលបានដំណឹងថារដ្ឋាភិបាលកំពុងធ្វើកំណែទម្រង់លើការគ្រប់គ្រងនិងប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ។ ក្នុងនោះ មានក្រុមហ៊ុនមួយចំនួននឹងដេញថ្លៃយកសេវាប្រមូលសំរាមនេះពីក្រុមហ៊ុនស៊ីនទ្រី។ក្រុមកម្មករស៊ិនទ្រីបានទាមទារចំនួន៥ចំណុចគឺប្រាក់បំណាច់អតីតភាពប្រាក់សំណងជំងឺចិត្ត ប្រាក់ជួសការជូនដំណឹងប្រាក់ខែចុងក្រោយ និងប្រាក់ឈប់សម្រាកប្រចាំឆ្នាំដែលនៅសេសសល់៕