ខេត្តស្វាយរៀង ៖ គ្រាន់តែឪពុកស្តីប្រដៅបន្តិចបន្តួចផ្ទុះកំហឹងចងអាឃាតទាញប្រនង់ឫស្សីវាយសម្លាប់ឳពុកបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។ ករណីកូនវាយសម្លាប់ឪពុកនេះកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិឫស្សីជង្រុក ឃុំរមាំងថ្កោល ស្រុកស្វាយទាប។បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ ឥន សាវ៉ន ភេទប្រុសអាយុ៥៧ឆ្នាំមុខរបរធ្វើស្រែមានទីលំនៅភូមិ ឬស្សីជង្រុក ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង បាននិយាយប្រដៅកូនកុំឲ្យដើរលេងស៊ីផឹកអី ក្រែងជំងឺឆ្កួតជ្រូករើវិញ ស្រាប់តែកូនកំណាចទុរយស់ឈ្មោះ ឥន ទ្រី ភេទប្រុស អាយុ៣៣ឆ្នាំរស់នៅភូមិ ឃុំកើតហេតុខាងលើបានយកព្រនង់ឫស្សី ប្រវែង៤០សង់ទីម៉ែត្រវាយឪពុកបង្កើតត្រូវចំត្រង់សៀតផ្កាខាងឆ្វេង បណ្តាលប្រកាច់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ធ្វើឲ្យម្តាយ និងអ្នកស្រុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យយកទៅផ្តន្ទាទោសតាមច្បាប់។ប្រភពបន្តទៀតថា ក្រោយពីវាយឳពុកស្លាប់ហើយជនសង្ស័យក៏មិនរត់គេចខ្លួនដែរនៅអង្គុយមុខផ្ទះមើលខ្មោចឳពុកដូចគ្មានរឿងអ្វីកើតឡើងចំណែកក្រុមគ្រួសារនិយាយថា ជនសង្ស័យ ជាកូនឈ្មោះឥន ទ្រី នេះមានជម្ងឺប្រកាច់(ឆ្កួតជ្រូក)មុនកើតហេតុឃើញឪពុកអង្គុយក្បែរកូន ទំនងនិយាយអប់រំ ប្រដៅ មិនឲ្យដើរលេង និងកុំឲ្យផឹកស្រា ខ្លាចរើជំងឺប្រកាច់ (ឆ្កួតជ្រូក) នាំឲ្យគ្រោះថ្នាក់ មិននឹកស្មានដល់ថា កូនកំណាចនេះដើទៅយកព្រនង់ឫស្សីវាយទៅលើឪពុកមួយប្រនង់ចំសៀតផ្កាខាងឆ្វេងប្រកាច់ស្លាប់ភ្លាមៗនៅនិងកន្លែងមិនគួរសោះ។បន្ទាប់មកជនសង្ស័យត្រូវបានសត្ថកិច្ចយើងឃាត់ខ្លួននាំយកទៅប៉ុស្តិ៍រដ្ឋបាលនគបាលឃុំរមាំងថ្កោលដើម្បីសាកសួររួចកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគបាលខេត្តចាត់ការបន្តតាមនីតិវិធី៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា