ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើ ពុករលួយបានឲ្យដឹងថា ក្នុងខែតុលា ឆ្នាំ២០២០នេះ អង្គភាពបានទទួល ពាក្យបណ្តឹង សរុបចំនួន៧៥ ( អនាមិក៣១ពាក្យប្តឹង ) ហើយក្នុងនេះ បានធ្វើលិខិតឱ្យសាមីស្ថាប័ន សាមីខ្លួនបំភ្លឺចំពោះការចោទប្រកាន់ចំនួន៥៥លិខិត សាមីខ្លួន សាមីស្ថាប័ន បានបំភ្លឺ និងភ្ជាប់ឯកសារបង្អែក ចំនួន៣៥ លិខិត។ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ បានឱ្យដឹងថា ក្នុងពាក្យបណ្តឹងទាំងអស់ ដែលអង្គភាពប្រឆាំងអំពុករលួយ ទទួលបាន មួយចំនួន ក៏មានតម្រុយ បញ្ជាក់ពីអំពើពុករលួយ ហើយករណីខ្លះទៀត ពុំមែនជាបទល្មើស អំពើពុករលួយនោះទេ។ លោកបន្តថា ចំពោះបទល្មើសអំពើពុក រលួយ អង្គភាព នឹងចាត់ការ ឯករណីខ្លះទៀត នឹងរាយការណ៍ជូនដល់ ម្ចាស់សាមីខ្លួនវិញ បើវាពុំមែនជាករណីអំពើពុករលួយ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដែលបានបើកកិច្ចប្រជុំលើកទី៤នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ។សេចក្តីជូនដំណឹងដដែល បានបញ្ជាក់បន្ថែមថា ចំពោះសកម្មភាព ការងារ របស់អង្គភាពប្រឆាំងអំពើពុករលួយ ទាក់ទិនទៅនឹងការប្រកាស ទ្រព្យសម្បត្តិ និងបំណុលក្នុងអំឡុងខែតុលានេះដែរគឺមានមន្ត្រីចំនួន ១៧៧នាក់ ដែលទើបទទួលការតែងតាំងថ្មី ចូលមកប្រកាស ទ្រព្យ សម្បត្តិ និងបំណុល , មានមន្ត្រីចំនួន ៨២ នាក់ បានធ្វើការប្រកាស ទ្រព្យសម្បត្តិ និងបំណុលជាលើក ចុងក្រោយ បន្ទាប់ពីត្រូវបានដាក់ ឱ្យចូលនិវត្តន៍ លាឈប់ពីការងារចប់អាណត្តិ និងត្រូវបញ្ឈប់ពីការងារ។ ក្រៅពីនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានត្រៀមលក្ខណៈ រួចរាល់ សម្រាប់ការប្រកាស ទ្រព្យសម្បត្តិ និងបំណុល តាមរបប ២ឆ្នាំ នៅខែ មករា ខាងមុខនេះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា