ថ្ងៃពុធ ទី១៣ ខែវិច្ឆិការ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
រដ្ឋមន្ត្រីក​សិកម្មបាន​អញ្ជើញមកជួបសំ​ណេះសំណាលជាមួយប្រជាកសិករចំនួន២៥​៥គ្រួសារនៅភូមិឆ្កែខាំ​ប្រើស​ឃុំព្រែកជី​កស្រុករុក្ខគីរី
Fri,30 October 2020 (Time 06:51 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 860នាក់)

ចូលដល់កម្មវិធីទី២ឯកឧត្តមរដ្ឋមន្ត្រីកសិកម្មនិងសហការីបានអញ្ជើញមកជួបសំណេះសំណាលជាមួយប្រជាកសិករចំនួន ២៥៥គ្រួសារនៅភូមិឆ្កែខាំប្រើស ឃុំព្រែកជីក ស្រុករុក្ខគីរី ដែលពិធីបានរៀបចំក្នុងបរិវេណវត្តឆ្កែខាំប្រើស។ បន្ទាប់ពីបានស្តាប់របាយការណ៍ដែលអានដោយលោកអភិបាលស្រុកអំពីគ្រោះទឹកជំនន់ដែលធ្វើឲ្យប៉ះពាល់ផលដំណាំស្រូវ និងដំណាំរួមផ្សំមួយចំនួនធំទៀត។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការសំណេះសំណាលដោយបានពាំនាំនូវការផ្តាំសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹត្តបណ្ឌិត មកជូនបងប្អូនរងគ្រោះនៅទូទាំងស្រុករុក្ខគីរី ហើយសម្តេចបានជូន ពរបងប្អូនទទួលយកនូវពុទ្ធពរទាំង៤ប្រការគ្រប់ៗក្រុមគ្រួសារ។ លោកបានបន្តថា រសៀលថ្ងៃនេះ ក្នុងនាមដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ឯកឧត្តមរដ្ឋមន្ត្រី បាននាំយកពូជបន្លែ ពូជម្នាស់ អង្គរ និងកូនត្រីអណ្តែងមកចែកជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីជួយសម្រាបទុក្ខលំបាក និងជាពិសេសជំរុញ និងស្តារផលិតកម្មស្បៀងឡើងវិញក្រោយពេលទឹកស្រក។ លោកបានបន្ថែមថា បច្ចុប្បន្នយុទ្ធនាការជំរុញផលិតកម្មវារីវប្បកម្មដើម្បីធានាសន្តិសុខស្បៀងតាមរយ:ការជំរុញការចិញ្ចឹមត្រីអណ្តែង និងកង្កែប ដែលទទួលបានការជួយឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនូវទឹកប្រាក់ ២ ០០០លានរៀល បាននិងកំពុងផ្តល់ផលយ៉ាងល្អប្រសើរនៅតាមខេត្តគោលដៅទាំង១១ ហើយពេលនេះកសិករចំនួន ៥០គ្រួសារនឹងទទួលបានកូនត្រីអណ្តែងយកទៅចិញ្ចឹមផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីយកឱកាសជួបជុំម្ចាស់ស្រែ និងម្ចាស់ចម្ការ បានផ្តល់កំលាំងចិត្ត និងគាំទ្រឲ្យពួកគាត់ដែលជាជនរងគ្រោះដោយសារទឹកជំនន់ ត្រូវងើបឈរ រួតរះញាប់ដៃ ញាប់ជើងចាប់ផ្តើមស្តារផលិតកម្មស្បៀងឡើងវិញតាមលទ្ធភាពដែលអាចធ្វើទៅបាន ក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសរាជរដ្ឋាភិបាលនឹងនៅជាមួយបងប្អូនគ្រប់ពេលវេលា រួមសុខ រួមទុក្ខ សហការជួយដោះស្រាយបញ្ហារួមគ្នាក្នុងគោលដៅគឺស្តារដំណាំស្រូវ ដំណាំរួមផ្សំ សត្វ និងត្រីឡើងវិញដើម្បីធ្វើឲ្យប្រាកដថាប្រជាពលរដ្ឋមានស្បៀងគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ជីវភាពប្រចាំ ថ្ងៃនាពេលអនាគត។ នៅស្រុកសង្កែចែកពូជស្រូវ និងគ្រឿងឧបភោគ បរិភោគ ចំពោះល្ងាចនេះ វិញយើងចែកពូជបន្លែ ពូជម្នាស់ និងកូនត្រីអណ្តែង ដោយអំណោយទាំងអស់នេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថាវានឹងជួយស្តារផលិតកម្មស្បៀងឡើងវិញបានខ្លះ ក្រៅពីចែកពូជ លោកសំណូមពរបងប្អូនប្រជាកសិករត្រូវខិតខំស្តារដំណាំស្រូវ ចិញ្ចឹមសត្វ ត្រី កង្កែប ដាំបន្លែ និងដំណាំ រួមផ្សំផ្សេងទៀតឲ្យកាន់តែសកម្មទ្វេឡើងថែមទៀតដើម្បីធានាសន្តិសុខស្បៀង។
សម្រាប់អំណោយនាពេលនេះ ២០០គ្រួសារទទួលបានពូជដំណាំ (ពោតស សណ្តែកកួរ ត្រប់វែង និងស្ពៃចង្កឹះ) ៥គ្រួសារទទួលបានពូជម្នាស់ (២០០០កូន/គ្រួសារ) និង ៥០គ្រួសារទៀតទទួលបានកូនត្រីអណ្តែង (៧០០កូន/គ្រួសារ) តង់ប្លាស្ទិក ១ ចំណី ៤បាវ និងវីតាមីន ៣កញ្ចប់ ក្រៅពីនេះទាំង ២៥៥គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្គរ ២៥គ.ក្រ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
155 នាក់
ម្សិលមិញ :
213 នាក់
សប្តាហ៍នេះ :
1134 នាក់
ខែនេះ :
5105 នាក់
3 ខែនេះ :
13158 នាក់
សរុប :
514306 នាក់