ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
មនុស្ស១២នាក់ស្លាប់ និងជាង៤០០នាក់រងរបួស ក្នុងហេតុការណ៍រញ្ជួយដីនៅតួកគី
Sat,31 October 2020 (Time 08:52 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 855នាក់)

តួកគី ៖ គ្រោះរញ្ជួយផែនដីកម្រិតធ្ងន់រហូតដល់ទៅ ៧.០រ៉ិចទ័រ បានវាយប្រហារទីក្រុងជាប់តំបន់ឆ្នេរ នៃភាគខាងលិចប្រទេសតួកគី នៅថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២០បានសម្លាប់មនុស្ស១២នាក់ស្លាប់ និងជាង៤០០នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយ AFP។

បើតាមអភិបាលក្រុងអ៊ីស្មឺ (Izmir) បានឲ្យថ្លែងថា ប្រជាជននៅទីក្រុងនេះបាននាំគ្នាចេញមកឈរតាមដងផ្លូវ និងទីវាល ខណៈគ្រោះរញ្ជួយដីបានបង្កឲ្យអគារនៅក្នុងទីក្រុង ជាប់ឆ្នេរសមុទ្រភាគខាងលិចតួកគីមួយនេះញាប់ញ័រ និងខ្លះដួលរលំតែម្តង។ អគារសរុបជាង ២០ខ្នងបានដួលរលំ ខណៈអគារមួយចំនួនទៀតនៅក្នុងតំបន់ ប័រណូវ៉ា (Bornova) និង បេយរ៉ាគ្លី (Bayrakli) ដែលស្ថិតនៅក្បែរចំណុចរញ្ជួយនោះ ក៏បានរងការបំផ្លាញផងដែរ។

ភ្លាមៗ មិនទាន់មានព័ត៌មានអំពីចំនួនមនុស្សរងរបួស ឬបាត់បង់ជីវិតនៅឡើយទេ។ គ្រោះរញ្ជួយដីខាងលើនេះ បានកើតឡើងចេញពីក្នុងជម្រៅដី ១០គីឡូម៉ែត្រ នៅក្នុងដែនសមុទ្រទល់មុខទីក្រុង Izmire របស់តួកគីតែម្តង។ ពេលនេះអាជ្ញាធរតួកគី កំពុងតែចេញប្រតិបត្តិការ សង្គ្រោះយ៉ាងរហ័សបំផុតទៅកាន់កន្លែងកើតហេតុ ជាពិសេសកន្លែងដែលមានអគារដួលរលំ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
1618 នាក់
ខែនេះ :
6183 នាក់
3 ខែនេះ :
16239 នាក់
សរុប :
521971 នាក់