ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
សមត្ថកិច្ចបញ្ជូនអ្នក​លេងល្បែងជល់មា​ន់អនឡាញទៅតុលាការ
Wed,04 November 2020 (Time 06:55 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 688នាក់)

កំពង់ឆ្នាំង៖ប្រជាពលរដ្ឋនៅស្រុកបរិបូណ៌ជាពិសេសឃុំពន្លៃសូមថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ទោ ខូវ លីស្នងការនគរបាលខេត្តនិងលោកអ៊ិត សុធាព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង ដែលបានជួយបង្ក្រាបការលេងល្បែងមាន់ជល់តាមអនឡាញដើម្បីការពារនៅភូមិ ឃុំ ឲ្យមានសុវត្ថិភាពពីអំពើលួចឆក់ប្លន់។កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមការបញ្ជារបស់ស្នងការខេត្ត ឧត្តមសេនីយ៍ទោ ខូវ លី និងសម្របសម្រួលដោយលោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្ត ដឹកនាំដោយស្នងការរង២រូប គឺឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី និងវរសេនីយ៍ត្រី ពេជ្រ រី និងប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោក ពេជ្រ សុឃឿ។សមត្ថកិច្ច បានឡោមព័ទ្ធក្រុមអ្នកលេងល្បែងជល់មាន់មួយកន្លែង នាំខ្លួន១៧នាក់ ម៉ូតូ ២១គ្រឿង ដែលមានម្ចាស់ទីតាំងឈ្មោះ ជុំ ថ រស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្រោយពិនិត្យមានមនុស្សចំនួន១០ នាក់ដែលជាអ្នកប្រព្រឹត្តក្នុងការលេងល្បែងជល់មាន់តាមអនឡាញ ដែលត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅតុលាការ ។ ចំណែក៧នាក់ទៀតត្រូវបានដោះលែងត្រឡប់ទៅផ្ទះវិញ ដោយសារអ្នកទាំងនោះគ្រាន់តែអង្គុយផឹកកាហ្វេមើលគេជល់មាន់មិនមានពាក់ព័ន្ធនិងបទល្មើស។
សូមរំលឹកថា កន្លងមកឧត្តមសេនីយ៍ទោ ខូវ លីធ្លាប់បានបញ្ជាក់ប្រាប់ឲ្យដឹងថា បើមូលដ្ឋានណាកើតមានករណីល្បែងស៊ីសងមូលដ្ឋានមេប៉ុស្តិ៍និងអធិការមិនធ្វើការបង្ក្រាបទេ នឹងត្រូវប្រឈមដកហូតមុខតំណែង ឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា និងបង្ក្រាបឲ្យបាន ពីព្រោះបញ្ហាល្បែងស៊ីសងមានពាក់ព័ន្ធជាមួយនឹងភូមិឃុំមានសុវត្ថិភាពក្នុងតំបន់មូលដ្ឋានប្រជាពលរដ្ឋដែលរស់នៅ ដែលអាចកើតមាននូវអំពើលួចឆក់ ប្លន់ នៅពេលដែលចាញ់ល្បែងបង្កអសន្តិសុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5 នាក់
ម្សិលមិញ :
42 នាក់
សប្តាហ៍នេះ :
950 នាក់
ខែនេះ :
3209 នាក់
3 ខែនេះ :
11080 នាក់
សរុប :
487884 នាក់