ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ
Thu,05 November 2020 (Time 07:52 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 803នាក់)

ខេត្តក្រចេះ ៖ ដើម្បីសិក្សា និងស្វែងយល់ពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង នាពេលបច្ចុប្បន្ន ក្រុមការងាររាជរដ្ឋាភិបាលបានចុះបើកវេទិកាសាធារណៈជួបជាមួយបងប្អូនប្រជាពលរដ្ឋនៅឃុំ សណ្តាន់ ស្រុកសំបូរខេត្ត ក្រចេះដើម្បីសហការជំរុញលើកកម្ពស់ការទទួលខុសត្រូវ និងលើកកម្ពស់គណនេយ្យភាពនៅក្នុងក្រសួង ស្ថាប័ន អាជ្ញាធរ រដ្ឋបាលថ្នាក់ក្រោមជាតិ និងការផ្តល់សេវាសារណៈទាំងការអភិវឌ្ឍមូលដ្ឋានឲ្យមានប្រសិទ្ធភាព។

ជាក់ស្តែងនាព្រឹកថ្ងៃ០៤កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ នៅឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ បានរៀបចំបើកអង្គវេទិកាសាធារណៈមួយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្នុងស្រុកសំបូរដើម្បីត្រួតពិនិត្យការគាំទ្រការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា។

អង្គវេទិកានេះរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ម៉ី លីហួត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកសំបូរ និងឯកឧត្តម ស្រេង សុភាព គណៈអភិបាលរងខេត្តក្រចេះ និងមានចូលរួមសហការពីសំណាក់ ឯកត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ លោក លោកស្រីជាអភិបាលស្រុកអាជ្ញាធរដែនដីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

មានប្រសាស្រ្តក្នុងអង្គវេទិកាសាធារណៈនេះ ឯកឧត្តម ម៉ី លីហួត ប្រធានក្រុមការងាររាជរដ្ឋាភិបាល បានមានប្រសាសន៍ថា រដ្ឋាភិបាលបានបង្កើតក្រុមការងារថ្នាក់ជាតិនេះឡើងមានគោលបំណងចុះជួយពង្រឹង កែលម្អ និងងាយក្តាប់បានពីទុក្ខកង្វល់ ស្វែងយល់ពីជីវភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងជួយដោះស្រាយនូវបញ្ហាប្រឈម ឬសំណូមពរផ្សេងៗពីបងប្អូនដោយផ្អែកទៅលើច្បាប់។ បើក្នុងករណីដោះស្រាយមិនបានក្រុមការងាររបស់យើងខ្ញុំដាក់សំណើជូនទៅរាជរដ្ឋាភិបាលបន្តដោះស្រាយ។

ក្នុងអង្គវេទិកានេះដែរ ប្រជាពលរដ្ឋបានលើកសំណូមពរមួយចំនួនរួមមាន ៖ សុំជួសជុលផ្លូវលំ, សុំជួសជុលអណ្តូងស្នប់នៅតាមភូមិ, សុំតចរន្តអគ្គិសនីចូលតាមបណ្តាភូមិ និងសំណូមពរសមត្ថកិច្ចជួយមានវិធានការចំពោះល្បែងស៊ីសងនៅតាមមូលដ្ឋាន។

ក្រោយពីបានស្តាប់នូវរាល់ការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ ក្រុមការងាររាជរដ្ឋាភិបាលក៏បានស្នើឲ្យមន្រ្តីពាក់ព័ន្ធឡើងធ្វើការបកស្រាយ និងមានវិធានការសម្រាប់អនុវត្តការងារនៅពេលក្រោយ។ ក្រុមការងារបានចាត់មន្រ្តីជំនាញចុះពិនិត្យជាក់ស្តែងលើការស្នើសុំអស់ទាំងនោះ។ បងប្អូនប្រជាពលរដ្ឋក៏ទទួលយកតាមការពិនិត្យ និងតាមការដោះស្រាយក្នុងអង្គវេទិកានេះផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ី លីហួត ក៏បានអំពាវនាវដល់បងប្អុនប្រជាពលរដ្ឋទាំងអស់សូមមានទម្លាប់ អនាម័យល្អ ចេះថែទាំសុខភាពខ្លួនឯងឲ្យបានល្អ ចូលរួមទប់ស្កាត់ និងការពារនូវជំងឺឆ្លងផ្សេងៗ ពិសេសការពារបាននូវជំងឺរាតត្បាត ជាសកល គឺជំងឺឆ្លងកូវីដ១៩។ ឯកឧត្តមបានបន្ថែមថា ជំងឺកូវីដ១៩នេះ គឺនៅមិនឆ្ងាយពីយើងទេ។ មួយវិញទៀត សូមបងប្អូននាំគ្នាចូលរួមថែរក្សា និងទប់ទឹកឲ្យបានល្អ ដើម្បីជៀសវាងយើងខ្វះទឹកធ្វើស្រែប្រាំងនាពេលខាងមុខ។

ក្នុងអង្គវេទិកានេះដែរ ឯកឧត្តម ម៉ី លីហួត ប្រធានក្រុមការងាររាជរដ្ឋាភិបាលក៏បានស្នើឲ្យអាជ្ញាធរ និងមន្រ្តីមានសមត្ថកិច្ចនៅក្នុងដែនរបស់ខ្លួនត្រូវចូលរួមសហការបំបាត់ឲ្យអស់នូវបទល្មើសផ្សេងៗ ដូចជា ៖ ចោរលួច ចោរឆក់ ចោរប្លន់ ការជួញដូរមនុស្ស ការកាប់ទន្រ្ទានព្រៃយកដីរដ្ឋមកធ្វើជាកម្មសិទ្ធិ និងការជួញដូរគ្រឿងញៀនជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
44 នាក់
ម្សិលមិញ :
42 នាក់
សប្តាហ៍នេះ :
989 នាក់
ខែនេះ :
3248 នាក់
3 ខែនេះ :
11119 នាក់
សរុប :
487924 នាក់