ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
វាំងននខ្មៅមួយ នៃរឿងរបស់លោក សាយ សុភា កូនលោកអភិបាលស្រុកត្បែងមានជ័យ ជីកកកាយដីភ្នំរបស់ រដ្ឋ ឥឡូវត្រូវបានលោកអភិបាលខេត្ត បើកហើយ ខណៈពេលនេះ
Sat,11 April 2020 (Time 03:30 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 732នាក់)

បន្ទាប់ពីមានសេចក្តីរាយការណ៌ ពីប្រជាពលរដ្ឋក៏ដូចបណ្តាញសាព័ត៌មានក្នុងស្រុកមួយចំនួន បានធ្វើការចុះ ផ្សាយជាបន្តរបន្ទាប់កន្លងមក រឿងលោក សាយ សុភា ដែលត្រូវជាកូនបង្កើតរបស់លោក នុត សោភ័ណ្ឌ អភិ បាលស្រុកត្បែងមានជ័យ រឿងករណីជីកនឹងឈួសឆាយដីភ្នំគ្រាំងដូង ដែលជាដីសាធាណៈរបស់រដ្ឋ ដែលស្ថិត ក្រោមកាគ្រប់គ្រងរបស់លោក នុត សោភ័ណ្ឌ នៅថ្ងៃទី៨ ខែមេសារ ឆ្នាំ២០២០ កន្លង ទៅ ថ្មីៗនេះ លោក ប្រាក់ សុវណ្ណ អភិបាល នៃគណអភិបាលខេត្ត ព្រះវិហារ ក្នុងនាមរូបលោកជាប្រធានអនុគណៈកម្មការដោះ ស្រាយវិវាទដីធ្លីថ្នាក់ខេត្ត បានដឹកនាំកម្លាំងចម្រុះ អញ្ជើញចុះទៅពិនិត្យដល់ទីតាំងជាក់ស្តែងខាងលើនោះ ។

ជាមួយនឹងកាចុះពិនិត្យទៅលើទីតាំងដីភ្នំ ដែលត្រូវកូនអភិបាលស្រុកជីកកាយយកមកធ្វើជាកម្មសិទ្ធទាំងបំពាន នោះ លោកអភិបាលខេត្តក៏បានមានប្រសាសន៏ថា រូបលោកនឹងបើកកិច្ចប្រជុំអនុកម្មការថ្នាក់ខេត្តមួយជា បន្ទាន់នៅរសៀលថ្ងៃដដែលនោះ ។

គួរបញ្ជក់ផងដែរថា ក្រោយកិច្ចប្រជុំពិភាក្សាអនុគណៈកម្មការថ្នាក់ខេត្ត ជាលទ្ធផលជាក់ស្ដែងបើតាមការ បញ្ជាក់ ពីលោក យូ ចិន្តាយុត្តិ ប្រធានមន្ទីររ៉ែថាមពលខេត្តព្រះវិហារ បានបញ្ជាក់ប្រាប់អ្នកសារព័ត៏មានយើង នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះថា ខាងជំនាញរបស់លោកបានពិនិត្យរកឃើញរណ្តៅដីដែល លោក សាយ សុភាបានជីកយកដីភ្នំខាងលើហ្នឹងដោយខុសទៅច្បាប់ មានរហូតដល់ទៅ១,០១៦ម៉ែត្រការ៉េ ឯណោះ ។

លោកបានបញ្ជាក់ទៀតថា បុគ្គណាដែលធ្វើប្រតិបត្តិការជីកយករ៉ែ ដោយគ្មានអាជ្ញាបណ្ណ័ធនធានរ៉ែ ឬល្មើស ទៅលើមាត្រា៧ ឬមាត្រា៨ នៃច្បាប់នេះ ត្រូវផាកពិន័យជាប្រាក់ដោយក្រសួងរ៉ែ ចំនួនស្មើរនឹងពីរដងនៃតំលៃ ប៉ាន់ស្មាន ដែលបុគ្គល ឬបក្សពួកបានប្រព្រឹត្តនោះ ។

លោកប្រធានមន្ទីររ៉ែ នឹងថាមពលខេត្តបានបញ្ជាក់ថា ទឹកប្រាក់ដែលមន្ទីររ៉ែនឹងថាមពលខេត្តត្រូវពិន័យនោះ គឺមានរហូតដល់ទៅជាង១៥លានរៀលឯណោះ ឬក៏អាចមានទោសជាប់ពន្ធនាគារ ពី១ឆ្នាំ ទៅ៥ឆ្នាំ ក្នុងកថា ខណ្ឌ័ទី១ នៃមារត្រានេះ បើសិនបុគ្គលប្រព្រឹត្តនោះមិនរាងចាលនោះទេ ។

តែបើទោះបីយ៉ាងណាក៏ដោយ ក្រុមប្រជាពលរដ្ឋ ដោយពួកគាត់សំដែងការសប្បាយចិត្ត នឹងត្រេកអរយ៉ាងខ្លាំង ដល់រូបលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក៏ដូចថ្នាក់ដឹកនាំបណ្តាប្រធានមន្ទីរ អង្គភាពទាំងអស់ ដែលបានបើកវាំងននមួយនេះ យកច្បាប់ជាគោលដើម្បីមកអនុវត្តន៏ ឲ្យមានតម្លាភាព រវាងបុគ្គលមានអំណាច ក៏ដូចប្រជាពលរដ្ឋសាមញ នាពេលនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
677 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2285 នាក់
ខែនេះ :
6850 នាក់
3 ខែនេះ :
16906 នាក់
សរុប :
522638 នាក់