ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ពលរដ្ឋ៣គ្រួសារ រងទុក្ខទៀតហើយ ព្រោះក្រុមប្រឹក្សាស្រុកកោះញែក ទៅចាប់យកដីរបស់ពួកគាត់ លក់ទៅឲ្យឈ្មួញ មានលុយយ៉ាងរំភើយ
Fri,24 April 2020 (Time 05:26 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 675នាក់)

ហួសនឹងថ្លែង នៅពេលដែលក្រុមប្រឹក្សាស្រុកកោះញែក ដែលជាអ្នកចេះដឹងផ្លូវច្បាប់មួយរូប បានធ្វើខ្លួន ជាអ្នកចង់ មាន ចង់បានជ្រុល រហូតទៅរំលោភចាប់យកដីរបស់ពលរដ្ឋស្លូតត្រង់៣គ្រួសារមកធ្វើជារបស់ខ្លួន មិនត្រឹមប៉ុណ្ណោះ
ថែមយកដីរបស់ពលរដ្ឋនោះ យកទៅលក់ឲ្យអ្នកមានលុយ ដើម្បីធ្វើមានធ្វើបានយ៉ាងរំភើយ ។

ប្រជាពលរដ្ឋម្ចាស់ដី បានរៀបរាប់ប្រាប់ឲ្យដឹងថា ពួកគាត់ចំនួន៣គ្រួសារ មានដីមួយកន្លែង ទំហំប្រមាណជាង៣ ហិកតា គឺជាដីដែលម្តាយរបស់ពួកគាត់ចែកឲ្យសម្រាប់ប្រកបការងារដាំដុះចិញ្ចឹមជីវិត ។ ម្តាយរបស់ពួកគាត់ឈ្មោះ
ឆាន លី និងឪពុកឈ្មោះ ស៊ិន ម៉ៃ បានដូរក្របី និងអង្ករពីបងប្អូនជនជាតិ គឺនៅក្នុងឆ្នាំ២០០២ រួចហើយនោះ បាន
ប្រគល់ដីនោះមកឲ្យពួកគាត់ដែលជាកូនមាន៣គ្រួសារ ដោយមានឈ្មោះ ម៉ៃ សាម៉ន និងប្រពន្ធឈ្មោះ ជិន សុភិន
និងឈ្មោះ ម៉ៃ សុខឡំ និងប្រពន្ធឈ្មោះ លីដា ព្រមទាំងឈ្មោះ ស៊ិន នីន ព្រមទាំងប្រពន្ធឈ្មោះ ម៉ៃ នៀន ។

ទីតាំងដីនេះ គឺស្ថិតនៅក្នុង ភូមិមេមុំ ហៅភូមិទំប៉ុន ឃុំរ៉យ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ ជាក់ស្តែងដីនេះ គឺ ពួកគាត់បានកាប់គាស់ធ្វើដីបានស្អាតហើយ ក្រោយមកនៅក្នុងឆ្នាំ២០១៨ ពួកគាត់បានឃើញស្នាមគ្រឿងចក្រឈូស ឆាយពួកគាត់ បន្ថែមពួកគាត់ក៏តាមស្រាវជ្រាវរក ប៉ុន្តែបានត្រឹមតែលេចឮថា អ្នកលួចឈូសដីរបស់ពួកគាត់នេះ គេរស់នៅឯ ទីរួមខេត្តមណ្ឌលគិរី ឯណោះ ទើបតែនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ នេះ ពួកគាត់បានដឹងថា អ្នក ដែលរំលោភឈូសឆាយដីរបស់គាត់នោះ មានឈ្មោះ ប៉ាច សេន ជាមន្ត្រីក្រុមប្រឹក្សាស្រុកកោះញែក រស់នៅ
ក្នុងភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ជាអ្នកចាប់យក ។

ក្រោយពេលដែលពួកគាត់បានដឹង ពួកគាត់បានទាមទាសុំឲ្យមេឃុំរ៉យ៉ ជួយដោះស្រាយ ប៉ុន្តែមេឃុំរ៉យ៉ អត់ចាប់ អារម្មណ៌នៅលើពួកគាត់ បើទោះពួកគាត់ត្រូវបានរូបលោកមេភូមិចាស់ បានអះអាងថា ដីមួយនេះ ជារបស់ពួកគាត់ តាំងពីយូរណាស់មកហើយយ៉ាងណាក្តី ក៏មេឃុំមិនខ្វល់ដែរ ហើយថែមទាំងលើកឡើងថា ឯកសារពួកគាត់ចាស់ ហើយ គេអត់យកជាផ្លូវការទេ គឺគេយកតែឯកសារថ្មី ទើបជាផ្លូវការ ។

ការបញ្ជាក់របស់លោកមេឃុំ គឺកាន់តែធ្វើឲ្យពួកគាត់ឈឺចាប់កាន់តែខ្លាំង ដោយលើកឡើងថា កន្លងមកពួកគាត់ មានតែដីមួយកន្លែងនេះទេ ប្រសិនបើអស់ដីមួយនេះ គឺមិនដឹងថា ពួកគាត់មានអ្វីជាទីពឹងនៅក្នុងជីវិតនោះ ។

ពួកគាត់ទាំងអស់គ្នា សូមសំណូមពរទៅដល់លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលស្រុក កោះញែក
សូមមេត្តាជួយមានចំណាត់ការជួយពួកគាត់ផង ជាក់ស្តែងលោក ប៉ាច សេន ជាសមាជិកក្រុមប្រឹក្សាស្រុក ហើយ
ក៏ជាអ្នកចេះដឹងខាងច្បាប់ បែរជាលួចចាប់ដីរបស់ពួកគាត់ មិនត្រឹមប៉ុណ្ណោះ លេចឮថា យកដីរបស់ពួកគាត់លក់ បន្តទៅឲ្យអ្នកមានលុយទៀត តើក្នុងជីវិតនេះ ឲ្យពួកគាត់មានអ្វីជាទីពឹង ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
514 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2122 នាក់
ខែនេះ :
6687 នាក់
3 ខែនេះ :
16743 នាក់
សរុប :
522475 នាក់