ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
សង្ស័យតណ្ហាដល់កំពូលម៉ង ឪពុកល្មោភកាមម្នាក់ ចាប់កូនស្រីបង្កើត២នាក់រំលោភបានសម្រេច ទីបំផុតបែក ធ្លាយទៅដល់ម្តាយ ប្តឹងនគរបាលឲ្យចាប់ខ្លួន
Sun,26 April 2020 (Time 09:29 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 626នាក់)

បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ធ្វើការឃាត់ខ្លួន យកទៅសួរនាំ បន្ទាប់ពីទទួលពាក្យ បណ្តឹងរបស់ម្តាយជនរងគ្រោះដែលត្រូវជាប្រពន្ធ ដោយចោទថា បានចាប់រំលោភកូនស្រីបង្កើតខ្លួន ចំនួន២នាក់ បានសម្រេចអំឡុង ខែវិច្ឆិកា ឆ្នាំ២០១៩ នៅខេត្តតាកែវ ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១៨ និង៣០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នៅបន្ទប់ ជួល ភូមិព្រៃទា១ សង្កាត់ចោចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលចាប់រំលោភកូនស្រីបង្កើតខ្លួនឯងឈ្មោះ រឿង ផុស ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកម្មករ មាន ស្រុកកំណើតនៅភូមិត្រពាំងចក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ចំណែកជនរងគ្រោះជាកូនស្រី បង្កើតឈ្មោះ រ វ ប ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ទី២ឈ្មោះ រ ស ក ភេទស្រី អាយុ១៧ឆ្នាំ អ្នកទាំងពីរស្នាក់នៅបន្ទប់ជួល ភូមិព្រៃទា១ សង្កាត់ចោចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៣ និង២០នាទី រសៀល ខណៈខ្លួនកំពុងដេកក្នុងផ្ទះនៅខេត្តតាកែវ ស្រាប់តែជនសង្ស័យជាឪពុកបង្កើតបាន ធ្វើសកម្មភាពចាប់ ដៃនាង និងខ្ទប់មាត់ មិនឱ្យស្រែក ថែមទាំងគំរាមបើស្រែកនិងសម្លាប់ចោលទាំងពូជ បន្ទាប់មកក៏ចាប់រំលោភ រហូតបានសម្រេចតែម្តង ។ សាក្សីបានបន្តទៀតថា លុះថ្ងៃបន្ទាប់ពីក៏បានគំរាមចាប់រំលោភប្អូនស្រីបង្កើតបាន សម្រេចម្នាក់ទៀត ។

លុះមកដល់ថ្ងៃកើតហេតុទី២៥ ខែមេសា ឆ្នាំ២០២០ នេះ ឪពុកចិត្តតិរច្ឆានបានមកគំរាមចាប់រំលោភម្តងទៀតតែមិនបានសម្រេច ទើបនាងសម្រេចចិត្តប្រាប់ដំណើររឿងទៅម្តាយ ក៏បែកធ្លាយរត់ប្តឹងនគរបាលចាប់ខ្លួនតែ ម្តង ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមច្បាប់ ។

នេះជារឿងរ៉ាវមួយ ដែលមហាជននៅក្នុងសង្គមស្អប់ខ្ពើមយ៉ាងខ្លាំង ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
21 នាក់
ម្សិលមិញ :
55 នាក់
សប្តាហ៍នេះ :
517 នាក់
ខែនេះ :
2910 នាក់
3 ខែនេះ :
10794 នាក់
សរុប :
486955 នាក់