ចឹងបានតែថា កន្លងមកថ្នាក់ដឹកនាំជាច្រើនតែងបានផ្សព្វផ្សាយហើយ ផ្សព្វផ្សាយទៀត សុំឲ្យបងប្អូនពលរដ្ឋទាំង អស់ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ នូវបញ្ហាសុខភាព ករណីជម្ងឺវីរុសកូវីដ១៩ ជាក់ស្តែងផងនោះ បណ្តាញព័ត៌មានជា ច្រើន បានធ្វើការផ្សព្វផ្សាយ អំពីការបិទច្រកទ្វារព្រំដែនថៃ និងកម្ពុជា ហើយមិនតែប៉ុណ្ណោះ ប្រទេសថៃក៏បាន ដាក់ប្រទេសរបស់ខ្លួននៅក្នុងគ្រាអាសន្ន ដោយបិទមិនឲ្យមានសកម្មភាពនាំគ្នាចល័តចុះឡើងផងដែរ ប៉ុន្តែរាល់ ការផ្សព្វផ្សាយទាំងអស់ គេនៅមិនបានដឹងថា តើមូលហេតុអ្វីបានជាបងប្អូនពលករមួយចំនួនមិនព្រមស្តាប់ ហើយនៅតែចាញ់ការលួងលោមរបស់ក្រុមមេខ្យល់ អូសទាញនាំចូលទៅធ្វើការនៅប្រទេសថៃ ព្រោះតែពួក គេចង់បានកម្រៃ ថ្លៃនាំមនុស្សឆ្លងដែន ដោយខុសច្បាប់ នេះ ។តាមក្រុមអ្នកព័ត៌មានយើងរាយការណ៌មកថា ក្រោយពីបានទទួលបទបញ្ជា របស់លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការ រង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ នៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២០ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការ ទិសទី១ បន្ទាយមានជ័យ បានដឹកនាំកម្លាំងយោធា ចុះទប់ស្កាត់ និងជួយសង្គ្រោះប្រជាពលរដ្ឋដែលចាញ់បោកមេខ្យល់ នាំចេញទៅធ្វើការនៅប្រទេសថៃ បានទាន់ ពេលវេលា ហើយក៏បានបញ្ជូនពលរដ្ឋទាំងនោះ ទៅស្នាក់នៅមណ្ឌលចត្តាឡីស័ក ស្រុកស្វាយចេក ផងដែរ ។បើតាមប្រជាពលរដ្ឋដែលចាញ់បោកមេខ្យល់ទាំងនោះ បានឲ្យដឹងថា មេខ្យល់បានធានានាំពួកគាត់ ឆ្លងដែនទៅ ប្រទេសថៃ ដោយយកម្នាក់ៗ ចំនួន ២៥០០បាត តែមកដល់ចំណុចខាងលើ ភាគីថៃបានបិទព្រំដែន មិនឲ្យចូល ស្របពេលដែលប្រទះឃើញកម្លាំងយើង ឈរជើងតាមបន្ទាត់ព្រំដែនផងនោះ មេខ្យល់ក៏បានគេចខ្លួនបាត់ ។ប្រជាពលករ ដែលចាញ់បោកមេខ្យល់ ទាំង៣៤នាក់នោះ រស់នៅក្នុងខេត្តបន្ទាយមានជ័យ ចំនួន១១នាក់, ខេត្ត បាត់ដំបង ចំនួន៤នាក់, ខេត្តពោធិ៍សាត់ ចំនួន១០នាក់, ខេត្តព្រៃវែង ចំនួន៣នាក់, ខេត្តកំពង់ចាម ចំនួន២ នាក់, ខេត្តកំពត ចំនួន៤នាក់ ។ទោះជាយ៉ាងណា ថៃបានបន្តដាក់ប្រទេស ក្នុងភាពអាសន្ន១ខែបន្តទៀត ដោយរាប់ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ ។មហាជនជាច្រើន សូមអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមមេត្តាជួយទប់ស្កាត់ និងបង្ក្រាប ក្រុមមេ ខ្យល់ នាំពលករខុសច្បាប់ទាំងអស់នោះផង ពីព្រោះថា មេខ្យល់ទាំងអស់នោះ គឺពុំបានគិតអំពីអាយុជីវិត របស់ ពលករនោះទេ ជាក់ស្តែងឲ្យតែបានលុយថ្លៃនាំឆ្លងដែន ក្នុងម្នាក់ ២៥០០បាត គឺពួកគេព្យាយាមអូសទាញ លួងលោមគ្រប់រូបភាព ធ្វើយ៉ាងណា ដើម្បីលុយ២៥០០បាតក្នុងម្នាក់ៗ ចូលហោប៉ៅរបស់គេ គឺចប់ស្រេច ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា