ថ្ងៃអាទិត្យ ទី២៩ ខែវិច្ឆិការ ឆ្នាំ២០២០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
លំនៅដ្ឋានមួយកន្លែង ពាក់ព័ន្ធករណី លួចម៉ូតូនគរបាលខណ្ឌមានជ័យ ចុះឆែកឆេររកឃើញម៉ូតូ៨គ្រឿង និង ស្លាកលេខ ១៨ បន្ទះ
Mon,11 May 2020 (Time 12:58 PM)
ដោយ ៖ (ចំនួនអ្នកអាន: 136នាក់)

កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៦និង០០នាទី កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងកម្លាំងការិយា ល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះឆែក ឆេរលំនៅដ្ឋានផ្ទះលេខ ២២០B ផ្លូវលេខ៦៣ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ដោយបានការឯកភាពពីលោក ប្លង់ សុផល និង លោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រកឃើញចំនួនម៉ូតូ៨គ្រឿង និងស្លាកលេខ ១៨ បន្ទះ ក្នុងនោះ តាមរបាយការណ៍ បានឲ្យដឹងថា ម្ចាស់ផ្ទះ មិនស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយបានរត់គេចខ្លួនបាត់ ។

ពាក់ព័ន្ធទៅនឹងករណីអំពើលួច យកម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HM 3515 របស់ជនរងគ្រោះឈ្មោះ ថុល ប៊ុនធឿន ភេទប្រុស កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០និង១៥នាទី នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សមត្ថកិច្ច បានឆែកឆេចាប់យកវត្ថុតាងមួយចំនួន រួមមាន ម៉ូតូចំនួន០៨គ្រឿង ម៉ាកសេ១២៥ចំនួន០៦គ្រឿង ក្នុងនោះ របស់ជនរងគ្រោះឈ្មោះ ថុល ប៊ុនធឿន ចំនួន០១គ្រឿង, ម៉ាកធូដេចំនួន០១គ្រឿង , ម៉ាកស៊ុបភឺគប់ ចំនួន០១គ្រឿង), ស្លាកលេខម៉ូតូចំនួន១៨បន្ទះ , ឧករណ៍សម្រាប់កាច់ សោ.ក ម៉ូតូចំនួន០១, សោរសម្រាប់ដោះគ្រឿង បន្លាស់ម៉ូតូមួយចំនួន និង ឯកសារមួយចំនួនទៀត ។

ចំពោះវត្ថុតាង ដែលសមត្ថកិច្ចចាប់យកខាងលើ បានប្រគល់ឲ្យកម្លាំងអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ និង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅចាត់ការបន្តតាមនីតិវិធី ។

នេះគឺជាលទ្ធផលមួយ របស់សមត្ថកិច្ចខណ្ឌមានជ័យ ហើយក៏សង្ឃឹមថា ជនរងគ្រោះម្ចាស់ម៉ូតូដែលត្រូវចោរលួច កន្លងមក អាចនឹងចាំបាន បន្ទះស្លាកលេខម៉ូតូដែលខ្លួន បានបាត់ម៉ូតូកន្លងមក ផងដែរ ។

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
35 នាក់
ម្សិលមិញ :
138 នាក់
សប្តាហ៍នេះ :
706 នាក់
ខែនេះ :
4315 នាក់
3 ខែនេះ :
15101 នាក់
សរុប :
316460 នាក់