ក្លាយជារឿងដែលពលរដ្ឋគ្រប់គ្នា គិតអត់យល់សោះ មិនគួរណាសមត្ថកិច្ចក្រោមកណ្តាប់ដៃរបស់លោក ឯម កុសល មិនអាចបង្ក្រាប និងហាមឃាត់ល្បែងភ្នាល់ បាញ់អាប៉ោង និងលេងអាប៉ោងខុសច្បាប់ ដែលកំពុងបាន ក្លាយជាពាក្យពលរដ្ឋស្រុកជើងព្រៃនិយាយតៗគ្នាថា អារឿងមួយនេះ គេមិនដឹងថា មកពីរូបលោក ឯម កុសល ស្នងការខេត្ត គ្មានសមត្ថភាពបង្ក្រាប ឬក៏សមត្ថកិច្ចតាមមូលដ្ឋាននោះ ទទួលការសែនព្រេនពីម្ចាស់ទីតាំងល្បែង ប៉ុណ្ណានោះទេ ទើបបានទឹកដីស្រុកជើងព្រៃ បើកដំណើរការលេងឡើងវិញ ដូចកុនល្ខោន យ៉ាងចឹង ។សេចក្តីរាយការណ៌មួយបានឲ្យដឹងថា ទីតាំងសង្វៀនជល់មាន់ និងបនល្បែងបាញ់អាប៉ោងចាក់លុយស៊ីសងខ្នាតធំ មួយកន្លែង ស្ថិតនៅត្រង់ចំណុច ភូមិឈើទាល ឃុំស្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កំពុងប្រព្រឹត្តទៅយ៉ាង រលូន និង គគ្រឹកគគ្រេងខ្លាំងណាស់ ។ជារៀងរាល់ថ្ងៃ គេបានឃើញមនុស្សម្នាចូលលេងឲ្យភ្លូកទឹកភ្លូកដី សម្លេងហ៊ោគញ្ជ្រៀវស្រែកឲ្យកងរំពងពេញព្រៃផ្អើលទាំងភូមិ ប៉ុន្តែសម្រាប់អស់លោកសមត្ថកិច្ចវិញ គឺអត់ឃើញរវីរវល់អើពើអ្វីសោះតែម្តង ដោយត្រូវពលរដ្ឋ ដាក់ការសង្ស័យថា អាជ្ញាធរស្រុកជើងព្រៃ ជាពិសេសលោកអធិការស្រុកជើងព្រៃ អាចទទួលលាភសក្ការៈយ៉ាង ច្រើនពីបនល្បែងមួយនេះហើយមើលទៅ បានជាទំនងមិនអើពើយ៉ាងចឹង ។ក្នុងនោះដែរ ប្រជាពលរដ្ឋជាច្រើនតែងលើកឡើងថា កន្លងមកគេតែងឃើញរូបលោក ឯម កុសល អះអាងថា រូបលោក និងដាក់ចំណាត់ការឲ្យបង្ក្រាបល្បែងភ្នាល់ចាក់លុយស៊ីសងទាំងអស់នេះឲ្យបាន ប៉ុន្តែអស់រយៈពេលដ៏យូរ សែនយូរកន្លងមកនេះ សម្រាប់ជាលទ្ធផលផ្លែផ្កា គឺស្ទើរតែមិនមានអ្វីសោះនោះទេ កំពុងបានក្លាយជាពាក្យសើច ចំអករបស់ពលរដ្ឋជាច្រើនថា សង្ស័យតែរូបលោក ឯម កុសល ប្រឹងអួត គ្រាន់តែឲ្យសង្ហាទេមើលទៅ បានជាកុន ល្ខោនសង្វៀនជល់មាន់ និងបាញ់អាប៉ោងខុសច្បាប់មួយនេះ សំដែងលេង រកចំណុចបញ្ចប់អត់ឃើញ ។សម្រាប់ព័ត៌មាននេះ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកជើងព្រៃ សូមសំណូលពរដល់រូបសម្តេចក្រឡាហាម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមជួយមានចំណាត់ការ ជំរុញឲ្យសមត្ថកិច្ចស្រុកជើងព្រៃ បាន បង្ក្រាប ទីតាំងល្បែងខាងលើនេះ ឲ្យមានប្រសិទ្ធិភាពផង ទានម្ចាស់ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា