ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
វត្តបួរវនារាម ហៅវត្តថ្មី ក្នុងស្រុកឈូក ចាប់កំណើតឡើងនៅថ្ងៃទី០៤ ឧសភា ២០២០ នេះ សូមអំពាវនាវដល់ សប្បុរសជន មានសទ្ធាជិតឆ្ងាយ សូមមេត្តាចូលរួមជួយកសាងវត្តផង
Tue,05 May 2020 (Time 04:06 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 995នាក់)

នៅក្នុងឧិកាសចាប់បដិសន្ធិកំណើតនៅព្រឹកថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២០ របស់វត្ត បួរវនារាម ហៅវត្តថ្មី ម្សិល មិញនេះ ព្រះមហាសមទ្ទមុនី ចន្ទ័ សុវណ្ណ ព្រះមេគណ គណៈធម្មយុត្តិក និកាយខេត្តកំពត ព្រមទាំងមានការ និមន្ត ចូលរួមពីព្រះគ្រូ រស់ សុខរាជ ជាព្រះចៅអធិការវត្តអេដស៍ ខេត្តព្រះវិហារ ផងនោះ បាននិមន្តចូលរួម កសាងវត្តថ្មី មួយនេះ ដែលមានប្រជាពលរដ្ឋជាច្រើន បានចូលចូលរួមផងដែរ ។

វត្តមួយនេះ មានទីតាំងស្ថិតនៅភូមិតេជោអង្កាញ់ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ក្នុងនោះ ព្រះអង្គ ច័ន្ទ សុវណ្ណ ព្រះមេគុណ គណៈធម្មយុត្តិក និកាយ ខេត្តកំពត ព្រះអង្គសុំអំពាវនាវដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ពុទ្ធបរិស័ទ ទីជិតឆ្ងាយ ក្នុងនិងក្រៅប្រទេស មេត្តាជួយចូលរួមតាមកម្លាំងសទ្ធារៀៗខ្លួន ដើម្បីបង្កប់ទុក្ខក្នុងព្រះពុទ្ធសាសនា ទៅអនាគត។

បច្ចុប្បន្នវត្តមួយនេះ នៅមិនទាន់មានអ្វីបិទបាំង ឲ្យបានសមរម្យនៅឡើយទេ វត្តដែលទើបតែ បង្កើតថ្មីនេះ បានត្រឹមតែបិទបាំងទៅដោយ ស្បូវនៅឡើយ ទើបព្រះគ្រូ ចន្ទ័ សុវណ្ណ សុំអំពាវនាវដល់ ពុទ្ធបរិស័ទ ឲ្យចូលរួមកសាងវត្ត បួរវនារាម ហៅវត្តថ្មី មួយនេះ ដើម្បីឲ្យបានមានរូបរាងឡើង ដើម្បីជាម្លប់ព្រះធម៌ សម្រាប់ពលរដ្ឋខ្មែរ ក្នុងតំបន់នេះ គោរពប្រតិបត្តិគ្រប់ៗគ្នាផង ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
24 នាក់
ម្សិលមិញ :
44 នាក់
សប្តាហ៍នេះ :
956 នាក់
ខែនេះ :
3176 នាក់
3 ខែនេះ :
11107 នាក់
សរុប :
487947 នាក់