នៅទីបំផុត កូនប្រុសចិត្តតិរច្ឆានម្នាក់ បានជាប់គុកដូចបំណងហើយ ព្រោះតែម្ដាយសួរនាំរឿង ធ្វើឲ្យកង់ដួល បន្តិចបន្តួចសោះ កូនតិរច្ឆានស្ទុះទៅយកដុំឥដ្ឋប្រហោង វាយប្រហារមកលើម្ដាយ និងឪពុក ហើយវាយបំផ្លិច បំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ ខ្ទេចខ្ទីអស់ ហើយនៅទីបំផុត កូនប្រុសម្នាក់នេះ ត្រូវបានលោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនហើយ នៅល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០២០ ម្សិលមិញនេះ។លោក វ៉ាន់ សុបញ្ញា បានសម្រេចចេញដីកាឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ ហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា តាមមាត្រា២១៧ និងមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្ត នៅភូមិ ប្រឡាយ ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល កាលពីវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ កន្លងមក ។កូនតិរច្ឆានដែលជាជនត្រូវចោទនោះ មានឈ្មោះដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរមាន មុខរបរមិន ពិតប្រាកដ ។ ចំណែកជនរងគ្រោះមានចំនួន៣នាក់ ទី១-ឈ្មោះ ស៊ឹម ចិន្តា ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ប្រឡាយឃុំ បឹងខ្យាងស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល មុខរបរ កសិករ ទី២-ឈ្មោះ ប្រុក សារិន ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិ ប្រឡាយឃុំ បឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល និងទី៣-ឈ្មោះ កឹម វណ្ណី ភេទស្រី អាយុ៦០ឆ្នាំ មានទីលំនៅភូមិ ប្រឡាយ ឃុំបឹងខ្យាងស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យ បានធ្វើឱ្យកង់ដួលនៅមុខផ្ទះ ពេលនោះជន រងគ្រោះជាម្តាយ បានសួរនាំជនសង្ស័យពីរឿងដួលកង់នោះ ស្រាប់តែជនសង្ស័យបានស្ទុះយកដុំឥដ្ឋប្រហោងវាយក្បាលជនរងគ្រោះជាម្តាយរបស់ខ្លួន បណ្តាលឲ្យពកក្បាល ព្រោះតែជនរងគ្រោះជាម្តាយភ័យខ្លាច បានរត់ ទៅ ពួននៅផ្ទះអ្នកជិតខាងបាត់ទៅ ។ បន្ទាប់មកជនសង្ស័យបានយកដុំថ្មវាយក្បាលជនរងគ្រោះម្នាក់ទៀត ជាឪពុករបស់ខ្លួន បណ្តាលឲ្យបែកហូរឈាម និងបានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ រួចជនសង្ស័យបានរត់ចូលទៅផ្ទះអ្នកជិតខាង ជាជនរងគ្រោះម្នាក់ទៀត ឈ្មោះ សំ សុវណ្ណារី ដោយកាន់ពូថៅជាប់នឹងដៃ ទៅ ជាមួយផង ។ ភ្លាមនោះជនសង្ស័យបានធាក់ទ្វារដែកផ្ទះបាយបណ្តាលឲ្យដាច់ត្រចៀកទ្វារ របើកត្រូវចំមុខជន រងគ្រោះដែលឈរក្បែរនោះដួលផ្ងារ ក្រោយរងរបួសបែកមុខ និងបែកក្បាលពីក្រោយហូរឈាម ត្រូវបានក្រុម គ្រួសារដឹកយកទៅព្យាបាលនៅមណ្ឌលសុខភាពបឹងខ្យាង ។ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្យាង បានចុះដល់ចំណុចកើតហេតុ និងធ្វើ ការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគបាលស្រុក ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។ នេះគឺជារឿងរ៉ាវមួយនៅក្នុងសង្គម បច្ចុប្បន្ន កូនតិរច្ឆានម្នាក់នេះ ត្រូវបានជាប់គុកដូចបំណងហើយ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា