ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
នៅមិនទាន់ដឹងថា លោកធំណាខ្លះ នៅពីក្រោយខ្នងក្នុងការនាំចូលសាច់ជ្រូកជិត៥តោន ដោយខុសច្បាប់ ពីថៃចូលមកកម្ពុជានៅឡើយទេ
Thu,07 May 2020 (Time 05:39 PM)
ដោយ ៖ ចាន់ ថន (ចំនួនអ្នកអាន: 640នាក់)

បែកធ្លាយការរិៈគន់ពីពលរដ្ឋ និយមតាមដានព័ត៌មាន លើបណ្តាញសង្គម ដោយបានលើកឡើងពីមាត់មួយទៅមាត់មួយថា រយៈពេលកន្លងមកនេះ គឺពួកគាត់បានឃើញតែសកម្មភាពចាប់ដុតៗឲ្យតែរហូត ក្នុងករណីដែលមានការនាំសាច់ជ្រូក សាច់មាន់ និងចំណីមួយចំនួន ដោយមានសារធាតិគីមី ដោយគ្មានគុណភាព និងដោយខុសច្បាប់ ប៉ុន្តែសម្រាប់បុគ្គលអ្នកនៅពីក្រោយខ្នង នៅក្នុងការសម្របសម្រួលឲ្យមានសកម្មភាព នាំចូលរាល់ទំនិញទាំងអស់នោះ សមត្ថកិច្ច គឺហាក់ពុំទាន់ឃើញបង្ហាញឲ្យមហាជនបានឃើញជាសាធារណៈនៅឡើយសោះទេ ។

តាមសេចក្តីរាយការណ៌បានលើកឡើងថា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញ សមត្ថកិច្ចគយចល័តប្រចាំខេត្តបន្ទាយមានជ័យ និងមន្ត្រីពេទ្យសត្វ នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានសម្រេចដុតសាច់ជ្រូកដែលគ្មាន គុណភាព និងនាំចូលដោយខុសច្បាប់ ដែលកម្លាំងចំរុះបង្ក្រាបបានកាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ កន្លង
ទៅ ។

ផលិតផលសាច់ជ្រូកទាំងនោះ មានទម្ងន់៤.៥០០គីឡូក្រាម ដែលលួចនាំចូលមកពីប្រទេសថៃ ត្រូវកម្លាំងសមត្ថកិច្ច បង្ក្រាបបាននៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

បើតាមមន្ត្រីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ ឬហៅថាគយចល័តក្រសួង ប្រចាំនៅខេត្តបន្ទាយមានជ័យ និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានឱ្យសារព័ត៍មានក្នុងស្រុកដឹងថា ផលិតផលសាច់ជ្រូកទាំងអស់នោះ បានផ្ទុកក្នុងរថយន្តឃ្លុបក្លាស្ស៊រ១គ្រឿង ដែលបើកបរពីព្រំដែនថៃ មកក្នុងខេត្តបន្ទាយមានជ័យ ។

ដោយមានការសង្ស័យ សមត្ថកិច្ចបានធ្វើការឆែកឆេរក្នុងរថយន្ត ហើយក៏រកឃើញនូវសាច់ជ្រូក ឆ្អឹងជំនីជ្រូក និងគ្រឿងក្នុងជ្រូក ចំនួន៧៥កេស ស្មើនឹងទម្ងន់៤.៥០០គីឡូក្រាម ។ ក្រោយធ្វើកំណត់ហេតុហើយ ហៅអ្នកបើករនិងម្ចាស់រថយន្តមកធ្វើកំណត់ហេតុ ហើយប្រគល់ទទួលរួចនាំទៅរណ្តៅកប់ និងដុតកម្ទេចបំផ្លាញចោលនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយមានមន្ត្រីជំនាញទាំង២ចូលរួម ។

មន្ត្រីដដែលបានបន្តថា ផលិតសាច់ជ្រូកខាងលើគឺទី១, ជាការនាំចូលអត់ច្បាប់អនុញាតខុស នឹងសារាចរលេខ០៧របស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់ជំងឺឆ្លង វិធាននៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលត្រូវទប់ស្កាត់បង្ក្រាបការនាំចូលខុសច្បាប់ ពីប្រទេសថៃ តាមច្រករបៀង ឬដោយខុសច្បាប់ ។

ទី២ការដឹកជញ្ជូនក្នុងប្រទេសកម្ពុជា ដោយគ្មានច្បាប់អនុញ្ញាតិ ហើយខុសនឹងលក្ខណៈបច្ចេកទេសលើការវេច
ខ្ចប់ និងទី៣ វាប៉ះពាល់ដល់បរិមាណ គុណភាព សុវត្ថិភាព ដល់អ្នកបរិភោគ ទៀតផង ។

សម្រាប់ព័ត៌មានដ៏ចាប់អារម្មណ៌នេះផងដែរ មហាជនជាច្រើនបានធ្វើការរិៈគន់ផងដែរថា ករណីខាងលើនេះ សមត្ថកិច្ចជំនាញគួរតែស្រាវជ្រាវយកបុគ្គលមួយចំនួន ដែលព្យាយាមសម្របសម្រួលឲ្យសាច់ជ្រូក និងគ្រឿងក្នុង ជ្រូកខុសច្បាប់ទាំងនោះ ចូលមកចរន្តក្នុងទឹកដីរបស់ខ្មែរនេះ ទទួលទោសបង្ហាញមហាជនឲ្យឃើញខ្លះៗផង ពីព្រោះ ថា បើមន្ត្រីមួយចំនួននោះ មិនបើកដៃឲ្យទំនិញទាំងអស់នោះហូរចូលមកទេ ទំនិញទាំងអស់នោះ ក៏មិនអាចហោះ
ចូលមកដល់កណ្តាលក្រុងដែរ ។

យ៉ាងណាមិញ រាល់ទំនិញខូចគុណភាព ទំនិញមានសារធាតុគីមី ឬទំនិញខុសច្បាប់ បើគ្រាន់តែចាប់បានដុតៗ ចំណែកឯបុគ្គលអ្នកនៅបើកដៃឲ្យនាំចូល សមត្ថកិច្ចមិនព្រមចេញមុខយកមកផ្តន្ទាទោសខ្លះទេនោះ អញ្ចឹងមិនខុសពីក្រោមស្ពានទឹកហូរ ទឹកហូរក្រោមស្ពាន នោះឡើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
685 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2293 នាក់
ខែនេះ :
6858 នាក់
3 ខែនេះ :
16914 នាក់
សរុប :
522646 នាក់