ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
គ្រោះរអិលបាក់ដី នៅប្រទេសនេប៉ាល់ ឆក់យកជីវិតមនុស្ស១២នាក់ និង២១នាក់ទៀតបាត់ខ្លួន
Mon,14 September 2020 (Time 08:43 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 506នាក់)

នេប៉ាល់ ៖ មនុស្សយ៉ាងហោចណាស់ចំនួន១២នាក់បានស្លាប់បាត់បង់ជីវិត និង២១នាក់ផ្សេងទៀតបាត់ខ្លួនក្នុងករណីគ្រោះរអិលបាក់ដីដែលបង្កឡើងដោយទឹកភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារភូមិចំនួនពីរនៅប្រទេសនេប៉ាល់ នៅថ្ងៃអាទិត្យនេះ។ នេះបើយោងតាមសារព័ត៌មាន CNA។

មន្ត្រីរដ្ឋាភិបាលនេប៉ាល់ លោក Murari Wasti បានគូសបញ្ជាក់ថា មានមនុស្សចំនួន១០បានស្លាប់ និង២១នាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីការរអិលបាក់ដីដ៏ធំមួយ បានវាយប្រហារផ្ទះសម្បែងជាច្រើនខ្នង នៅទីប្រជុំជន Barahbise ស្ថិតនៅចម្ងាយ ១០០គីឡូម៉ែតភាគខាងកើតនៃទីក្រុង Kathmandu ជាប់ព្រំដែនជាមួយតំបន់ទីបេនៃប្រទេសចិន។ ចំណែកឯ មនុស្សស្លាប់ ០២នាក់ទៀតនៅទីប្រជុំជន Baglung ស្ថិតនៅភាគពាយព្យ។

ក្រុមអ្នកជួយសង្រ្គោះបាននិយាយថា គ្រោះរអិលបាក់ដីទាំងពីរខាងលើ បានវាយប្រហារមកលើផ្ទះអ្នកភូមិ នាវេលាទាបភ្លឺ ខណៈដែលប្រជាជនមិនអាចរត់គេចខ្លួនទៅកាន់ទីសុវត្ថិភាពបាន។ ករណីអ្នកស្លាប់ចុងក្រោយនេះ បានធ្វើឲ្យចំនួនមនុស្សស្លាប់ដោយសារគ្រោះបាក់ដី និងទឹកជំនន់នៅរដូវវស្សាចាប់ពីខែមិថុនា ដល់ខែកញ្ញានេះ កើនដល់ ៣១៤នាក់។ យ៉ាងហោចណាស់មានមនុស្ស ១១១ នាក់នៅតែបាត់ខ្លួន និង ១៦០នាក់ទៀតរងរបួស៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
451 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2059 នាក់
ខែនេះ :
6624 នាក់
3 ខែនេះ :
16680 នាក់
សរុប :
522412 នាក់