នីហ្សេរីយ៉ា ៖ យោធានីហ្សេរីយ៉ាបាននិយាយថា មនុស្ស១៨នាក់ត្រូវបានគេសម្លាប់ បន្ទាប់ពីការវាយឆ្មក់លើក្បួនរថយន្តរបស់រដ្ឋាភិបាលនៅភាគពាយព្យនៃប្រទេស។ នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC។របាយការណ៍នោះបាននិយាយថា ទាហាន៤នាក់ មន្ត្រីប៉ូលិស១០នាក់ និងជនស៊ីវិល៤នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារសំដៅទៅលើមន្ត្រីរដ្ឋ Borno កាលពីថ្ងៃសុក្រ។ក្រុមរដ្ឋអ៊ីស្លាម (IS) បាននិយាយថា ខ្លួនស្ថិតនៅពីក្រោយការវាយប្រហារដោយអះអាងថា មានមនុស្ស ៣០នាក់ត្រូវបានសម្លាប់ ខណៈដែលយោធាបានប្រយុទ្ធនឹងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់លោកឧត្តមសេនីយ៍ John John Enenche អ្នកនាំពាក្យទីបញ្ជាការការពារជាតិនីហ្សេរីយ៉ាបាននិយាយថា ពួកសកម្មប្រយុទ្ធបានដាក់ឧបករណ៍រំសេវផ្ទុះ(IED)នៅលើផ្លូវពីទីក្រុង Monguno ទៅកាន់ទីក្រុង Baga។សេចក្តីថ្លែងការណ៍បាននិយាយថា ក្រោយមកកងទ័ពបានចាប់រថយន្តដឹកកាំភ្លើងរបស់ក្រុមសកម្មប្រយុទ្ធនិងបានរកឃើញរថយន្តប៉ូលីសចំនួន២ គ្រឿងដែលក្រុមអ្នកវាយប្រហារបានរឹបអូសបាន។ក្រុមមន្ត្រីទាំងនោះបានធ្វើដំណើរដើម្បីបញ្ចប់ការរៀបចំសម្រាប់ប្រជាជនដែលផ្លាស់ប្តូរទីលំនៅវិលត្រឡប់ទៅទីក្រុង Baga វិញនៅពេលពួកគេត្រូវបានគេស្ទាក់ចាប់។រដ្ឋាភិបាលបាននិយាយថា អភិបាលរដ្ឋ Borno គឺលោក Babagana Zulum ស្ថិតនៅក្នុងក្បួនរថយន្តមុន ហើយមិនមានបញ្ហាអ្វីទេ។ មនុស្សជាង៣ម៉ឺននាក់ត្រូវបានសម្លាប់ និងរាប់លាននាក់ត្រូវភៀសខ្លួនចេញពីផ្ទះរបស់ពួកគេដោយសារតែការបះបោររបស់ក្រុមសកម្មប្រយុទ្ធឥស្លាម Boko Haram។ពួកគេបានបើកប្រតិបត្តិការយោធារបស់ពួកគេក្នុងឆ្នាំ ២០០៩ ហើយការវាយប្រហាររបស់ពួកគេបានរាលដាលពីភាគពាយ័ព្យប្រទេសនីហ្សេរីយ៉ាទៅកាន់ប្រទេសជិតខាងដូចជា ប្រទេសឆាដ នីហ្សេរ និងកាមេរូនជាដើម៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា