ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ងាប់គេឯងអស់ហើយលោកអើយលោក! ឡានដឹកស៊ីម៉ង់ និងឡានដឹកជ្រូក បើកបរប្រណាំងជ្រែគ្នាលេង ធ្វើឲ្យអ្នកបើកបរ លើផ្លូវជាតិលេខ៤ ភ័យលស់ព្រលឹង ចេញស៊ីព្រលឹតអស់...
Thu,10 October 2019 (Time 04:29 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 562នាក់)

ដោយសារតែចង់ឈ្នះចង់ចាញ់គ្នា រៀងៗខ្លួននៅលើដងផ្លូវ រថយន្ត២គ្រឿង បានបើកបរជ្រែ និងជែងគ្នាវ៉េពេញផ្លូវធ្វើឲ្យបង ប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរនៅលើកំណាត់ផ្លូវជាតិលេខ៤ ភ័យព្រលឹងចុងសក់ ដោយសារតែឃើញសកម្មភារថយន្ត២ គ្រឿងបើកគៀគ្នា ដើម្បីឲ្យគូរបក្សដិបក្សម្ខាងទៀតចុះចាញ់ ។

យ៉ាងណាមិញបញ្ហាចរាចរណ៍នៅតែកើតមានជារៀងរាល់ថ្ងៃ ដោយសារតែអ្នកបើកបរមួយចំនួននៅតែមិនមានការយល់ ដឹង ច្បាស់ពីច្បាប់ចរាចរណ៍ និងចេះតែប្រមាថអាយុជីវិតអ្នកដ៏ទៃ ដែលធ្វើដំណើរនៅលើដងផ្លូវតែមួយ ជាពិសេសភាគច្រើន គឺ អ្នកបើកបរទាំងនោះជា អ្នកបើកបរប្រភេទឡានធំសណ្តោងកន្ទុយផ្សេងៗ ដែលធ្វើដំណើរនៅលើផ្លូវជាតិលេខ៤ ពីភ្នំពេញ ទៅខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុ មកទីក្រុងភ្នំពេញ។

ហើយករណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិដ៏សំខាន់មួយនេះកំពុងតែកើនឡើងជាលំដាប់ ជារៀងរាល់ថ្ងៃ ជាហេតុធ្វើឲ្យ ប្រជាពលរដ្ឋមួយចំនួនធំភ័យខ្លាច ក្នុងការធ្វើដំណើរចេញទៅកំសាន្តនូវតំបន់ឆ្នេរ នៃខេត្តមួយចំនួនម្តងៗ ។

ជាក់ស្តែងណាស់កាលពីពេលថ្មីៗនេះ មានការបង្ហោះវីដេអូទិដ្ឋភាពស្តែងៗ ដែលរថយន្តដឹកជ្រូក និងរថយន្តដឹកស៊ីម៉ង់ បាន បើកបរដោយគ្មានការគោរពដល់អាយុជីវិតអ្នកដទៃ ដោយសារតៃកុងឡានទាំងពីរបានបើកវ៉ាជែងគ្នាយកតែឈ្នះរៀងៗខ្លួន។ ដោយសំអាងហេតុផលនេះ មានបងប្អូនប្រជាពលរដ្ឋដែលលេងបណ្តាញសង្គមបានបង្ហាញអារម្មណ៍យ៉ាងដូច្នេះថា៖ គ្រោះ ថ្នាក់សព្វថ្ងៃនេះកើតឡើងដោយសារកត្តាអ្វីខ្លះ បានជាបណ្តាលឲ្យមនុស្សស្លាប់រាល់ថ្ងៃ ? គួរនិយាយបែបណាទៅ ? បើសត្វ ជាអ្នកបើកបរមិនមែនមនុស្សបើកផងហ្នឹង ទោះយ៉ាងណាក៏ពួកគាត់សំណូមពរដល់បងប្អូនអ្នកបើកបរទាំងឡាយពិសេស បងៗអ្នកបើកបរឡានធំៗ មេត្តាបើកដោយគោរពច្បាប់ទាំងអស់គ្នា ដើម្បីជៀសផុតពីគ្រោះថ្នាក់នេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
49 នាក់
ម្សិលមិញ :
65 នាក់
សប្តាហ៍នេះ :
625 នាក់
ខែនេះ :
3306 នាក់
3 ខែនេះ :
10295 នាក់
សរុប :
488887 នាក់