ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
បាក់ស្រុតផ្ទះ និងផ្ទះដែលកំពុងរុះរើ ជាង២០ខ្នងផ្ទះ ពលរដ្ឋឃុំឆ្លូង ស្រុកឆ្លូង កំពុងរងទុក្ខបាត់បង់ទីជម្រក មិនដឹងថា នឹងមាន អ្វីជាទីពឹង នៅក្នុងជីវិតនោះទេ ពេលនេះ...
Sat,12 October 2019 (Time 12:58 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 500នាក់)

អស់រយៈពេល២ថ្ងៃហើយ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០១៩ នេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែល មានទីតាំងរស់នៅក្នុងឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ដែលពួកគាត់បង្ខំរើសម្ភារៈឥវ៉ាន់ចេញពីផ្ទះយ៉ាងប្រញ៉េបប្រញ៉ាប់ស្ទើរតែមិន
ទាន់ ព្រោះតែគ្រោះធម្មជាតិវាយប្រហារនៅលើផ្ទះសម្បែងរបស់ពួកគាត់ ដែលពួកគាត់ទាំងអស់គ្នា នឹកស្មានមិនដល់ ។

នៅក្នុងហេតុការណ៌បាក់ស្រុតផ្ទះសម្បែងពលរដ្ឋនេះ លោក ហេង ស៊ីថា អភិបាល នៃគណៈអភិបាលស្រុកឆ្លូងបានប្រាប់ឲ្យ
ដឹងថា នៅក្នុងរយៈពេលពីថ្ងៃចាប់ពីថ្ងៃទី១១ ម្សិលមិញរហូតមកដល់ថ្ងៃនេះ ផ្ទះសម្បែងរបស់ពលរដ្ឋ គឺត្រូវ បានបាក់ស្រុត អស់១៦ខ្នងផ្ទះ បាក់ស្រុតទាំងស្រុង៣ខ្នងផ្ទះ កំពុងរុះរើ៥ខ្នងផ្ទះបន្ថែមទៀត ដោយឡែកផ្ទះជាច្រើនខ្នងផ្ទះទៀតដែលនៅសល់ ជាច្រើន អាជ្ញាធរកំពុងនឹងបន្តការរុះរើ ។

គួររំលឹកថា នេះគឺជាគ្រោះធម្មជាតិមួយ ដែលប្រជាពលរដ្ឋ រួមនឹងអាជ្ញាធររដ្ឋអំណាច មិននឹកស្មានដល់ ដែលជាគ្រោះមហន្ត រាយមួយធ្វើឲ្យពលរដ្ឋដែលកំពុងមានការខ្វះខាតមួយ គឺរងទុក្ខជាន់លើទុក្ខ ហើយមិនដឹងថា ក្រោយពេលដែលបាត់បង់ទីជម្រក
ផ្ទះសម្បែងនេះ ពួកគាត់នឹងទៅជ្រកកោនរស់នៅទីកន្លែងណានៅឡើយនោះទេ ។

ទោះជាយ៉ាងណាក្តី គេហទំព័រខ្លាប៉ុស្តិ៍ នឹងព្យាយាមយកព័ត៌មាន នូវទិន្នន័យពីការខូចខាត ដែលអាជ្ញាធរថ្នាក់ស្រុកទទួលបាន
ផ្សាយជូនសង្គមជ្រាបបន្ត នៅពេលខាងមុខ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
79 នាក់
ម្សិលមិញ :
65 នាក់
សប្តាហ៍នេះ :
655 នាក់
ខែនេះ :
3336 នាក់
3 ខែនេះ :
10325 នាក់
សរុប :
488917 នាក់