ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ព្រះសង្ឃ និងគណៈកម្មការ អាចារ្យវត្ត ព្រះពុទ្ធជ័យមង្គល ហៅវត្តពួច ស្នើសុំថ្នាក់ដឹកនាំខេត្តកំពត ជួយផ្តល់ផ្លូវបេតុងមួយខ្សែរ ដល់វត្ត ដែលបច្ចុប្បន្ននេះ កំពុងរងការខូចខាតយ៉ាងខ្លាំង...
Mon,14 October 2019 (Time 05:40 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 502នាក់)

ប្រជាពលរដ្ឋ រស់នៅក្រុងកំពត ខេត្តកំពត បានលើកឡើងថា កំណាត់ផ្លូវមួយខ្សែរចូលវត្តព្រះពុទ្ធជ័យមង្គល ហៅវត្តពួច នៅ ពេលនេះកំពុងមានការខូចខាតខ្លាំងណាស់ ក្នុងនោះមានកន្លែងខ្លះមានជង្ហកធំៗ ដែលមិនមានសោភ័ណ្ឌភាពស្អាត ដូចបណ្តា វត្តដ៏ទៃនោះទេ ។ មិនថាប្រជាពលរដ្ឋពុទ្ធបរិស័ទណានោះទេ នៅពេលដែលពួកគាត់ទាំងអស់គ្នាមានសទ្ធា បានចូលមកធ្វើ បុណ្យក្នុងវត្តនេះ ពួកគាត់តែលើកឡើងថា មិនគួរណាអាជ្ញាធរ និងថ្នាក់ដឹកនាំខេត្តមើលមិនឃើញកំណាត់ផ្លូវមួយនេះនោះទេ ព្រោះថា វត្តពុទ្ធជ័យមង្គលហៅវត្តពួច គឺមិនបាននៅទីឆ្ងាយដាច់ស្រយ៉ាលចុងកាត់មាត់ញកនោះឡើយ គឺវត្តនេះមានទីតាំងស្ថិត នៅក្នុង ក្រុងកំពត ខេត្តកំពត តែម្តង ។

បងប្អូនប្រជាពលរដ្ឋទាំងនោះបានបន្តថា ទីវត្តអារាមមួយនេះ គឺកន្លងមកបានការដឹកនាំកសាងឡើងដោយព្រះគ្រូ ធម្មចរិយាមុនី
ព្រះមេគុណគណៈធម្មយុត្តិនិកាយខេត្តកំពត ព្រះអង្គបានខិតខំអំពាវនាវ និងដឹកនាំពុទ្ធបរិស័ទ កសាងបានសមិទ្ធិផលនៅក្នុងវត្ត
គួរឲ្យកោតសសើរ ប៉ុន្តែទោះជាយ៉ាងណារាល់បងប្អូនពុទ្ធបរិស័ទមិនថា ជិតឬក៏ឆ្ងាយ នៅពេលដែលពួកគាត់បានចូលមកធ្វើ បុណ្យនៅក្នុងវត្ត ពួកគាត់ទាំងអស់តែងបានលើកឡើងថា បញ្ហារឿងកំណាត់ផ្លូវចូលវត្តដែលមានចំងាយដ៏ឆ្ងាយនេះ គួរណាស់ តែអាជ្ញាធរថ្នាក់ដឹកនាំខេត្ត រៀបចំឲ្យមន្ទីរសាធារណៈការខេត្តកំពត ជួយកសាងជូនវត្ត ទោះបីយ៉ាងណាវត្តជាទីជម្រករបស់ សាសនា ហើយព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលថ្នាក់ដឹកនាំ ចាំចាច់ណាស់ ត្រូវយកចិត្តទុក្ខដាក់ឲ្យបានខ្ពស់ ។

ជាថ្មីផងដែរនោះ ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងបងប្អូនពុទ្ធបរិស័ទចំណុះឲ្យជើងវត្តពុទ្ធជ័យ ហៅវត្តពួចទាំងអស់ សូម សំណូមពរដល់លោក ជាវ តាយ អភិបាលខេត្តកំពត សូមមេត្តាជួយមានចំណាត់ការជួយផ្តល់កំណាត់ផ្លូវមួយខ្សែរនេះ ជួនពួក គាត់ផង ព្រោះវាជាភាពចាំបាច់មួយដែលពួកគាត់ស្នើសុំថ្នាក់ដឹកនាំខេត្ត គ្រាន់នឹងបានប្រើជាប្រយោជន៌ ក្នុងវិស័យព្រះពុទ្ធ សាសនា និងភាពចាំបាច់របស់ពួកគាត់ទាំងអស់គ្នា ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
20 នាក់
ម្សិលមិញ :
92 នាក់
សប្តាហ៍នេះ :
659 នាក់
ខែនេះ :
3298 នាក់
3 ខែនេះ :
10301 នាក់
សរុប :
488950 នាក់