ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
គួរឲ្យអាណោចអាធមណាស់ បុរស០៣នាក់ស្លាប់កប់ក្នុងផ្ទាំងថ្មខនដូរ ក្រោយពេលដំឡើងជណ្តើរយន្តរួច
Mon,14 October 2019 (Time 05:47 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 519នាក់)

បុរស៣នាក់ត្រូវបានស្លាប់កប់ក្នុងផ្ទាំងថ្មភ្លាមៗគួរឲ្យអាណោចអធម៌បំផុត នៅក្នុងការដ្ឋានសំណង់ខុនដូរមួយកន្លែង ដែលកំពុង សាងសង់ ខណៈពួកគាត់ទាំង០៣នាក់ កំពុងតំឡើងជណ្ដើរយន្តរួចហើយ បាក់ធ្លាក់មកក្រោម វិញ ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយនេះ កើតឡើងកាលវេលាម៉ោង៨ និង១០នាទីយប់ថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅ តាមបណ្ដោយផ្លូវ៦៥ ក្នុងការដ្ឋានមួយកន្លែងកំពុងសាងសង ក្បែរសណ្ឋាគាហូលីដេ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជ ធានីភ្នំពេញ ។

តាមប្រភពពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា សពជនរងគ្រោះ ទី១ ឈ្មោះ សុខ សម្បត្តិ ភេទប្រុស អាយុ២១ឆ្នាំ មុខរប ជាងជណ្ដើរយន្ត ស្នាក់ក្នុងការដ្ឋានខាងលើ និងមានស្រុកកំណើតក្នុងភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សព រងគ្រោះទី២ មានឈ្មោះ យ៉ែម ទីន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបជាងតំឡើងជណ្ដើរយន្តស្នាក់ក្នុងការដ្ឋាន មានស្រុកកំណើត ភូមិទន្លេរស ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម សពរងគ្រោះទី៣ មានឈ្មោះ ធីម ធីរ៉ង ភេទប្រុស អាយុ៣១ឆ្នាំ មុខ របជាងតំឡើងជណ្ដើរយន្ត មានស្រុកកំណើតត្រពាំងបី ឃុំបារាយ ។

ប្រភពពីកម្មករម្នាក់ដែលស្គាល់បុរសរងគ្រោះទាំង៣នាក់ខាងលើនោះបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ បានតំឡើងជណ្ដើរ យន្ត តែបានបាត់ពួកគាត់មិនឃើញតាំងពីយប់ថ្ងៃទី១២មកម្ល៉េះ ហើយក៏មិនដឹងថាបាក់អន្ទាដែរ ទើបតែមានការភ្ញាក់ផ្អើលម៉ោង ៨ និង១០នាទីយប់ ដោយពួកគាត់បានគាស់សង្ក័សី ដែលបាំងជណ្ដើរយន្ត ស្រាប់តែឃើញជើងបុរសម្នាក់ឡើងលើ ក្បាលកប់ ទៅនិងដីលិចបាត់ រួចក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យបឋមនិងធ្វើកំណត់ហេតុ ប៉ុន្តែដោយពេលវេលាយប់ ហើយនោះ ទើបព្រឹកឡើងសមត្ថកិច្ចសម្រេចចុះធ្វើកោសល្យវិច្ច័យ ដើម្បីប្រគល់ឲ្យទៅក្រុមក្រុមគ្រួសារយកទៅស្រុកកំណើត ធ្វើ បុណ្យតាមប្រពៃណី ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
84 នាក់
ម្សិលមិញ :
65 នាក់
សប្តាហ៍នេះ :
660 នាក់
ខែនេះ :
3341 នាក់
3 ខែនេះ :
10330 នាក់
សរុប :
488922 នាក់