ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
៨ឆ្នាំហើយ ប្រជាពលរដ្ឋ៥២គ្រួសារ ភូមិឡពាង ឃុំតាជេស នៅមិនទាន់ទទួលបានការជួយឈឺឆ្អាលពីថ្នាក់ដឹកនាំនៅឡើយទេ ក្នុងករណីលោកជំទាវ អគ្គនាយកក្រុមហ៊ុនមួយ ប្រើអំណាចឈូសផ្ទះសម្បែង និងធ្វើរបងហ៊ុមព័ទ្ធយកដីរបស់ពួកគាត់...
Mon,14 October 2019 (Time 05:52 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 522នាក់)

ប្រទេសមានច្បាប់ គ្រួសារមានវិន័យ យ៉ាងណាមិញប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល
កន្លងមកធ្លាប់បានប្រកាសខ្លួនថា ជាប្រទេសដែលប្រកាន់នីតិរដ្ឋនោះ អស់រយៈពេល៨ឆ្នាំមកហើយ គឺគិតចាប់តាំងពីឆ្នាំ ២០១១
រហូតមកដល់ពេលនេះ នីតិរដ្ឋរបស់កម្ពុជា គឺពុំទាន់បានផ្តល់ភាពយុត្តិធម៌ ឬក៏ដំណោះស្រាយណាមួយ ជួយដល់ពលរដ្ឋស្លូត ត្រង់ ដែលរស់នៅក្នុង ភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច នៅឡើយទេ ។

តាមរយៈការចុះយកព័ត៌មានដោយផ្ទាល់ជាមួយពលរដ្ឋរងគ្រោះ បងស្រីម្នាក់តំណាងឲ្យពលរដ្ឋ៥២គ្រួសារ បានប្រាប់ឲ្យដឹងថា រឿងរ៉ាវទំនាស់ដីធ្លីដ៏រាំរ៉ៃមួយរវាងប្រជាពលរដ្ឋ៥២គ្រួសារ និក្រុមហ៊ុន ខេធីស៊ី អ៊ិនធើណាស៊ិនណល ដែលមានរូបលោកជំទាវ ជា ខេង ជាអគ្គនាយកនោះ គឺនៅមិនទាន់បានដំណោះស្រាយសម្រេចក្តីពីស្ថាប័នតុលាការនៅឡើយទេ ប៉ុន្តែខាងក្រុមហ៊ុនមួយនេះ បែរជាប្រើអំណាចសាងសង់របងថ្ម នៅលើដីទំនាស់យ៉ាងធំសម្បើមហ៊ុមព័ទ្ធដី មិនឲ្យពលរដ្ឋចូលទៅលើដីដូចមុនទៅវិញ ។

បងស្រីបានបន្តថា ដំបូងឡើយ ដីនេះគឺបងស្រី បានមកកាន់កាប់រស់នៅ និងបង្កបង្កើនផលតាំងពីឆ្នាំ ១៩៨៦ មកម្ល៉េះ ស្រាប់នៅ
ឆ្នាំ២០០៦ ដីរបស់បងស្រីនិងពលរដ្ឋជាច្រើនត្រូវបានក្រុមហ៊ុន ខេ ធី ស៊ី អ៊ិនធើណាស៊ិនណល របស់លោកជំទាវ ជា ខេង បាន ចុះទិញពីពលរដ្ឋ ប៉ុន្តែការទិញលក់នោះ គឺពលរដ្ឋខ្លះគាត់បានលក់ចោះៗ អ្នកខ្លះមានដីពីរបីហិកតា គាត់លក់២០អា អ្នកខ្លះ៣០ អារ ស្រាប់តែក្រុមហ៊ុនទទួលបានលិខិតស្នាម គាត់ធ្វើរបងហ៊ុមព័ទ្ធដីរបស់ពលរដ្ឋទាំងអស់តែម្តង ទីបំផុតនៅឆ្នាំ ២០០៨ ខាង ក្រុមហ៊ុនបានប្រើអំណាចខ្លួនឈូសផ្ទះសម្បែងរបស់ពួកគាត់ ទាំងមិនជូនដំណឹងអីសោះ ធ្វើឲ្យពួកគាត់បាត់បង់ទ្រព្យសម្បត្តិជា ច្រើន ។

នៅក្នុងពេលនោះពលរដ្ឋទាំងអស់ បានដាក់ពាក្យប្តឹងចូលទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ក្នុងឆ្នាំ ២០១១ ហើយតុលាការក៏ពុំ
ទាន់បានកាត់ក្តីឲ្យទៅខាងណាចាញ់ឈ្នះនៅឡើយនោះទេ ផ្ទុយទៅវិញស្រាប់តែឆ្នាំ ២០១៤ ខាងក្រុមហ៊ុន បានធ្វើរបងថ្មហ៊ុម ព័ទ្ធយកដីរបស់ពលរដ្ឋតែម្តង ធ្វើឲ្យពួកគាត់មានការឈឺចាប់យ៉ាងខ្លាំង ។

ក្រោយពេលដែលពលរដ្ឋទាំងអស់តវ៉ា មានសេចក្តីរាយការណ៌ពីតំណាងខេត្តកំពង់ឆ្នាំងថា ខាងក្រុមហ៊ុនដោះស្រាយលុយ
គោលនយោបាយជូនពលរដ្ឋរួចហើយ គឺដល់ទៅចំនួន ៧ ម៉ឺនដុល្លា ប៉ុន្តែខាងពលរដ្ឋទាំងអស់អះអាងថា ពួកគាត់អត់ទាន់ ទទួលលុយនៅឡើយទេ អញ្ចឹងប្រហែលជាលុយទាំងនោះ ត្រូវបានហូរតាមទឹកហើយ ត្រីឆ្តោរ ត្រីចង្វា ប្របិចអស់ហើយមើល ទៅ មាន់លាន់តែសូរ អត់ដែលឃើញរូបយ៉ាងនឹង ។

បងស្រីបានបន្តថា នៅពេលនេះតាមព័ត៌មានដែលរូបបងទទួលបាន គឺសំណុំរឿងពលរដ្ឋ និងខាងក្រុមហ៊ុនលោកជំទាវ ជា ខេង
នេះ គឺខាងសាលាដំបូងខេត្តកំពង់ឆ្នាំង បានបង្វិលសំណុំរឿងជូនទៅសាលាដំបូងរាជធានីភ្នំពេញ វិញជាអ្នកដោះស្រាយ ប៉ុន្តែជា
លទ្ធផលពលរដ្ឋទទួលបានយ៉ាងណានោះ គឺនៅមិនទាន់ដឹងនៅឡើយនោះទេ ។

សំណូមពរជាថ្មី បងស្រីក៏ដូចជាពលរដ្ឋទាំងអស់ សង្ឃឹមថា ប្រមុខថ្នាក់ដឹកនាំកម្ពុជា រូបលោកពិតជាផ្តល់យុត្តិធម៌ជូនពួកគាត់
ដោយយុត្តិធម៌ និងសន្តិវិធី គឺមិនមានការលាបពណ៌ដើម្បីយកលេសធ្វើបាបពួកគាត់នោះឡើយ រស់នៅក្រោមដំបូលសន្តិភាព
ពួកគាត់សង្ឃឹមថា ថ្នាក់ដឹកនាំប្រទេស ពិតជាយកអំណាចនីតិរដ្ឋ ជួយរាស្ត្រប្រកប ដោយគុណធម៌នៃអ្នកដឹកនាំ មិនខាន ។

ទោះជាយ៉ាងណាក្តី អង្គភាពយើងផ្សាយព័ត៌មានតាមសំណូមពរការស្នើសុំរបស់រាស្ត្រ ក្នុងគោលបំណងចែករំលែកព័ត៌មានជូន
ថ្នាកដឹកនាំ ដើម្បីកែលំអរសង្គម រាល់សាម៉ីអង្គភាពទាំងឡាយណាដែលប្រតិកម្មព័ត៌មាននេះ អាចទំនាក់ទំនងការិយាល័យ យើងបាន នៅរៀងរាល់ម៉ោងធ្វើការ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8 នាក់
ម្សិលមិញ :
92 នាក់
សប្តាហ៍នេះ :
647 នាក់
ខែនេះ :
3286 នាក់
3 ខែនេះ :
10289 នាក់
សរុប :
488938 នាក់