ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
រដ្ឋបាលខេត្តព្រះវិហារ ប្រារព្វពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់៧ឆ្នាំ...
Tue,15 October 2019 (Time 04:14 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 605នាក់)

លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នេះ បានដឹកនាំមន្ត្រីរាជការ គ្រប់មន្ទីរ ស្ថា ប័នជុំវិញខេត្ត ធ្វើពិធី រំឮកគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ ខួប៧ឆ្នាំ (១៥ តុលា២០១២-១៥ តុលា ២០១៩) នៅសាលប្រជុំធំសាលាខេត្ត ។

លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍លើកឡើងថា យើងទាំងអស់គ្នាបានមកជួបជុំគ្នានៅពេលនេះ គឺដើម្បីប្រារព្វ ពិធីគោ រពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវរៈរាជបិតា ឯករាជ្យបូរណភាព ទឹក ដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនៈកោដ្ឋ ដែលព្រះអង្គបានយាងចូលទិវង្គត់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ពោលគឺ អស់រយៈកាល ៧ឆ្នាំកន្លងទៅហើយ ។ ថ្ងៃនេះកាលពី ៧ឆ្នាំមុន ព្រះមហាវីរៈក្សត្រជាទីស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុត នៃយើង បាន ឃ្លាតកាយ ទៅកាន់ទីដ៏សែនឆ្ងាយ គ្មានថ្ងៃត្រឡប់វិលវិញឡើយ សម្រាប់ប្រជានុរាស្រ្តជាទីស្រឡាញ់របស់ព្រះអង្គ ។

លោកអភិបាលខេត្តបានបន្តថា ប្រជានុរាស្ត្រទូទាំងនគរ បានសម្តែងនូវការតក់ស្លុតព្រម នឹងការសោកស្តាយជាពន់ពេក ប្រៀប បានទៅនឹងការបាត់បង់របស់ដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន សម្រាប់នគរដ៏កំសត់មួយនេះ ។ កាលព្រះអង្គគង់នៅមានព្រះ ជន្ម ព្រះអង្គបានលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ស្ទើរពេញមួយជីវិត បំពេញព្រះរាជបូជនីយកិច្ច ដើម្បីប្រយោជន៍ ប្រជានុរាស្ត្រ និងនគរទាំងមូល ដោយឥតរុញរា និងគ្មានការចុះញ៉មចំពោះឧបសគ្គទាំងឡាយដែលបានកើតឡើង ។

រាល់ព្រះរាជសកម្មភាពរបស់ព្រះអង្គ បានក្លាយជាសច្ចៈធម៌ ប្រវត្តិសាស្ត្រ ដែលគ្មាននរណាអាចបដិសេធន៍ និងកែប្រែ បាន ឡើយ។

ប្រជានុរាស្ត្រទូទាំងនគរ ពិតជានៅចងចាំបាននូវព្រះរាជបូជនីយកិច្ចសំខាន់២ ដែលប្រវត្តិសាស្ត្របានកត់ត្រាទុក និងគ្មានថ្ងៃ បំភ្លេចបាននោះ គឺការទាមទារបានមកវិញនូវឯករាជ្យភាព ពីអាណានិគមន៍បារាំង ថ្ងៃទី៩ វិច្ឆិកា ១៩៥៣ និងការទាមទារបាន មកវិញ នូវភាពជាម្ចាស់ស្របច្បាប់ ទៅលើប្រាសាទព្រះវិហារនាថ្ងៃទី ១៥ មិថុនា ១៩៦២ ដែលជាមូលដ្ឋានដ៏សំខាន់ នាំឲ្យ ប្រាសាទព្រះវិហារ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកនៅពេលក្រោយមក ពោលគឺនៅថ្ងៃទី៧ កក្កដា ២០០៨ កន្លងទៅ ។

សូមជម្រាបថា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរៈក្សត្រខ្មែរ បានប្រសូត្រនៅថ្ងៃ១១កើត ខែកក្តិក ឆ្នាំច ចត្វាស័ក ព.ស ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ ហើយព្រះអង្គយាងសោយព្រះទិវង្គត់ នៅវេលាម៉ោង១ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ (ម៉ោងនៅក្នុងប្រទេសកម្ពុជា) ក្នុងព្រះជន្មាយុ៩០ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរ ពេទ្យ នាទីក្រុងប៉េកាំង ប្រទេសចិន ។

សម្តេច ព្រះនរោត្តម សីហនុ គឺជាឥស្សរៈជន លេចធ្លោបំផុតក្នុងឆាកនយោបាយកម្ពុជា ក្នុងរយៈកាលប្រមាណជា ៧ ទសវត្ស កន្លងទៅ ព្រះអង្គឡើងគ្រងរាជបល្ល័ង្ក ជាព្រះមហាក្សត្រខ្មែរ រហូតដល់ទៅ ២លើក ហើយបានដាក់រាជ្យ ២លើក សម្តេច ព្រះនរោត្តម សីហនុ គឺជាតួអង្គ និងជាសាក្សី ដ៏ចម្បងបំផុត នៃប្រវត្តិសាស្រ្តខ្មែរសម័យទំនើប រាប់ចាប់តាំងពីកម្ពុជា ស្ថិត ក្រោមអាណានិគមបារាំងសម័យរុងរឿង ក្រោយឯករាជ្យទំព័រខ្មៅងងឹត នៃរបបខ្មែរក្រហម រហូតដល់យុគៈសម័យសន្តិភាព ការផ្សះផ្សារជាតិ និងការបង្កើតរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ នៅក្នុងទសវត្សរ៍ទី ៩០៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
21 នាក់
ម្សិលមិញ :
92 នាក់
សប្តាហ៍នេះ :
660 នាក់
ខែនេះ :
3299 នាក់
3 ខែនេះ :
10302 នាក់
សរុប :
488951 នាក់