ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
អុញនុះ! លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត ចេញមុខមកការពារសិទ្ធជូនប្រជាពលរដ្ឋចំនួន១១៧គ្រួសារ ដែលមានវិវាទដីធ្លី ជាមួយសហគមន៏ឃុំកន្ទួត ហើយពេលនេះ...
Thu,17 October 2019 (Time 06:32 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 576នាក់)

បន្ទាប់ពីទទួលបានការណែនាំពីលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត ក្នុងនាម លោកតំណាងដ៏ខ្ពង់ខ្ពស់ របស់លោកអភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ លោក ជា គឹមសេង អភិ បាលស្រុកជាំក្សាន្ត ក្នុងនាមលោកជាប្រធានគណះកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ស្រុក បានអញ្ជើញចុះជួបជាមួយតំណាងប្រជា ប្រមាណ១១៧គ្រួសារ ចំនួន៤ភូមិ ក្នុងឃុំកន្ទួត ស្ថិតក្នុងស្រុកជាំក្សាន្ត ដែលមានវិវាទរឿងដីធ្លីជាមួយសហគមន៏ (កន្ទួត) នាពេល កន្លងទៅនោះ ។

នៅក្នុងកិច្ចពិភាក្សាជាមួយបងប្អូនប្រជាពលរដ្ឋរឿងជំលោះដីធ្លី ដែលជាប់ពាក់ពន្ធ័ជាមួយ នឹងសហគមន៏(កន្ទួត) នោះ លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត បានមានប្រសាសន៏ការពារសិទ្ធជូនប្រជាពលរដ្ឋទាំងស្រុងថា ចំពោះប្រជាពលរដ្ឋចំនួ ១១៧ គ្រួសារ នឹងមានក្បាលដីចំនួន១២៧ក្បាលដី ហើយធ្លាប់បានអាស្រ័យផល មុនឆ្នាំ២០១៦ នឹងនៅមុនបង្កើតសហគមន៏នេះឡើង នោះគឺមិនត្រូវបានឲ្យបុគ្គល ឬក៏សហគមន៏ណាមួយ ទៅបង្ខិតបង្ខំប្រជាពលរដ្ឋដែលធ្លាប់អាស្រ័យផលនោះ ប្រគល់នឹងយកដីទាំង នោះពីពួកគាត់បានជាដាច់ខាត់នោះឡើយ ។

ទទឹមនឹងការចេញមុខកាពារសិទ្ធជូនប្រជាពលរដ្ឋទាំងនោះ លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត ក៏បានធ្វើកាសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងនោះវិញថា សូមឲ្យបងប្អូន មេត្តាកុំយកការអំណះអំណាង របស់លោកថ្ងៃនេះហើយយកទៅជិះសេះ លែងដៃនោះឲ្យសោះ ន័យនេះលោកចង់បញ្ជាក់ថា បើដីរបស់បងប្អូនមានប៉ុណ្ណាមុនឆ្នាំ២០១៦នោះ គឺបងប្អូនធ្វើត្រឹមប៉ុន្នោះទៅ បានហើយ កុំទៅរុករាន ឬក៏កាប់ទន្ទ្រានដីថ្មីក្នុងដីព្រៃរបស់សហគមន៏នោះឲ្យសោះ បើមានករណីនេះនឹងកើតឡើងនោះ លោក មិនហ៊ាននឹងចេញមុខមកទទួលខុសត្រូវ ដូចនាពេលនេះអញ្ចឹងនោះឡើយ ដោយលោកប្រគល់រឿងទាំងអស់នេះឲ្យទៅមន្ត្រីជំនាញ បរិស្ថាន ដើម្បីចាត់កាទៅតាមផ្លូវច្បាប់នោះហើយ។

ជាមួយគ្នានោះដែរលោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត ក៏បានស្នើរសុំដល់មន្ត្រីបរិស្ថាន ដែលមានតួរនាទីកាពាព្រៃឈើ ក៏ ដូចជាប្រធានសហគមន៏ទាំងអស់ មេត្តាយោគយល់ដល់ប្រជាពលរដ្ឋរបស់លោកផង នៅពេលដែលពួកគាត់បើកគោយន្ត ដើម្បី ទៅភ្ជួររាស់បង្កបង្កើនផលនោះ សូមមេត្តាកុំចាប់ពួកគាត់អី ព្រោះសម័យនេះពួកគាត់ភាគច្រើនប្រើប្រាស់គោយន្តហើយ ព្រោះក្នុង ករណីនេះ កន្លងមានករណីនេះកើតឡើងចេញពីការភន័្តច្រឡំដោយគាត់ទៅភ្ជួរស្រែសោះថា គាត់ទៅដឹកឈើវិញ ។

ក្នុងភាពស្និទ្ធស្នាលនឹងទទួលបានកាចេញមុខការពារសិទ្ធជូនពួកគាត់របស់លោកអភិបាលស្រុកនោះ លោកអភិបាលស្រុក នឹង ធ្វើការសំនូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងនោះ ចូលរួមពិសារអំបុកសន្តិភាពថ្ងៃទី៩ វិច្ឆិកា ឲ្យបានគ្រប់ៗគ្នា ក្នុងវត្តកន្ទួតនោះ ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
14 នាក់
ម្សិលមិញ :
92 នាក់
សប្តាហ៍នេះ :
653 នាក់
ខែនេះ :
3292 នាក់
3 ខែនេះ :
10295 នាក់
សរុប :
488944 នាក់