ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ព្រះគ្រូសេង ថង ព្រះរាជាគណៈថ្នាក់កិត្តិយស អមដំណើរសម្តេចព្រះមហាសមេធាធិបតី កិត្តិឧទេ្ទសៈ នន្ទ ង៉ែត សម្តេចព្រះសង្ឃ នាយក នៃព្រះរាជាណាចក្រកម្ពុជា នាំយកបច្ច័យអង្គកឋិនទានទៅវត្តព្រៃជូ ឃុំពពែល ស្រុកត្រាំកក់ ខេត្តតាកែវ
Sun,20 October 2019 (Time 12:36 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 558នាក់)

ទោះបីជាកន្លងមកបណ្តាញអ្នករិៈគន់មួយចំនួនបានវាយប្រហារលើព្រះគ្រូ សង ថង ព្រះចៅអធិការវត្តគោកបញ្ជាន់យ៉ាងណា
ក៏ដោយ ប៉ុន្តែគេនៅតែបានឃើញព្រះគ្រូ សេង ថង ព្យាយាមបំពេញខ្លួនលើកស្ទួយព្រះពុទ្ធសាសនា បានយ៉ាងល្អឥតខ្ចោះ ក្នុង នោះដែរជាក់ស្តែងណាស់នៅពេលថ្មីៗនេះ ព្រះអង្គបានចូលរួមអមដំណើរសម្តេចព្រះមហាសមេធាធិបតី កិត្តិឧទេ្ទសៈ នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដង្ហែរនាំអង្គកឋិនទានទៅកាន់វត្តព្រៃជូ ស្ថិតនៅក្នុងឃុំពពែល ស្រុកត្រាំកក់
ខេត្តតាកែវ ។

នៅក្នុងឧិកាសនោះដែរ ព្រះគ្រូ សេង ថង បានថ្វាយបច្ច័យផ្ទាល់ខ្លួនចំនួន២.០០០.០០០រៀល ដល់សម្តេចព្រះមហាសមេធា ធិបតី កិត្តិឧទេ្ទសៈ នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមជាចំណែកនៅក្នុងការកសាង
ទីវត្តអារាមនេះ ឲ្យបានស្អាតល្អ សាកសមជាទីជម្រកស្រែបុណ្យមួយដល់ពុទ្ធបរិស័ទនៅក្នុងខេត្តតាកែវនផងដែរ ។

តាមសេចក្តីរាយការណ៌ពីលោកតាគណៈកម្មការអាចារ្យវត្ត ព្រៃជូ នេះបានប្រាប់ឲ្យទូរទស្សន៌កែវភ្នែកដឹងថា វត្តព្រៃជូ នេះបាន
កសាងឡើងដោយសម្តេចព្រះមហាសមេធាធិបតី កិត្តិឧទេ្ទសៈ នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដែលជាលទ្ធផលនោះ គឺកសាងតាំងពីបាតដៃទទេ មិនទាន់មានអ្វីសោះ រហូតបានក្លាយជាទីវត្តអារាមមួយមាន ទាំងព្រះវិហារ
សាលាឆាន់ និងកុដិ ស្អាតល្អឥតខ្ចោះ ព្រោះតែការផ្តួចផ្តើមពីសម្តេចព្រះមហាសមេធាធិបតី កិត្តិឧទេ្ទសៈ នន្ទ ង៉ែត សម្តេចព្រះ សង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា តែម្តង ។

លោកតាគណៈកម្មការអាចារ្យវត្ត បានបន្តថា រូបលោកទាំងអស់គ្នា មានការត្រេកអរយ៉ាងក្រៃលែង ចំពោះសមិទ្ធិផលដែល
វត្តមានដូចពេលនេះ ហើយសង្ឃឹមថា ព្រះសង្ឃដែលគង់នៅក្នុងវត្តព្រៃជូ អាចនិងផ្សព្វផ្សាយស្រែបូណ្យជូនដល់មនុស្សគ្រប់
រូបដែលមានសទ្ធា និងជំនឿចិត្តនៅក្នុងវិស័យពុទ្ធចក្រ នេះជារៀងរហូតតទៅ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
67 នាក់
ម្សិលមិញ :
65 នាក់
សប្តាហ៍នេះ :
643 នាក់
ខែនេះ :
3324 នាក់
3 ខែនេះ :
10313 នាក់
សរុប :
488905 នាក់