ព្រះពុទ្ធសាសនា ត្រូវស្រុតធ្លាក់ចុះគួរឲ្យបារម្ភ រឿងរ៉ាវអធិករវត្តអារ៉ាមច្រើនឥតគណនា ពលរដ្ឋសំណូមពរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជា គួរមានការផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងធម្មការ ហើយ
អស់រយៈប៉ុន្មានឆ្នាំនេះ រឿងរ៉ាវអធិករនៅតាមបណ្តាវត្តជាច្រើនមានឥតគណនាបាន ក្នុងនោះមានជម្លោះដីធ្លី និងព្រះសង្ឃឆាន់ ស្រីក៏មានផងដែរ ធ្វើឲ្យប្រជាពលរដ្ឋដែលមានក្តីស្រឡាញ់ និងស្មោះត្រង់ នៅលើព្រះពុទ្ធសាសនា ចាប់ផ្តើមធ្វើការរិៈគន់ទៅលើ ក្រសួងធម្មការ និងសាសនា ដែលមានរូបលោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងថាជាថ្នាក់ដឹកនាំមួយរូបអសមត្ថ ភាពនៅក្នុងការគ្រប់គ្រង និងរៀបចំ ជំរុញឲ្យបណ្តាវត្តអារ៉ាម មួយចំនួននោះ គោរពច្បាប់វិន័យឲ្យបានត្រឹមត្រូវ ។
នៅក្នុងនោះដែរមតិរិៈគន់ជាច្រើន របស់ប្រជាពលរដ្ឋខ្មែរ ម្នាក់ៗតែងចង់បានការចេញមុខពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ
យ៉ាងណាជួយផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួង ជាថ្មី ដោយពួកគាត់បានលើកឡើងថា តាំងតែពីលោក ហ៊ឹម ឆែម បានឡើងកាន់ដំ ណែងជារដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ពេលណា គឺករណីរឿងរ៉ាវអធិករនៅតាមបណ្តាវត្តមួយចំនួននោះ គឺកើតមាន ច្រើនពេកហើយ ក្នុងនោះមានដូចជាវត្តពោធិ៍ចិនតុង ព្រះចៅអធិការវត្ត ក៏ត្រូវបានសឹកព្រោះរឿងរ៉ាវអធិករ ចំណែកទាំងវត្ត ស្អាងព្រែកតូច ព្រះគ្រូសូត្រស្តាំ ក៏បានឈ្លោះប្រកែកជាមួយគណៈអាចារ្យវត្ត កក្រើកបណ្តាញសង្គមហ្វេសប៊ុក ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺនៅពេលថ្មីៗនេះ ពលរដ្ឋទាំងអស់បានលើកយករឿងរ៉ាវអធិករ ករណីព្រះចៅអធិការវត្តស្តុកប្រវឹក ដែលមានរឿងរ៉ាវ ទៅនឹងការឆាន់ស្រីៗ មានទាំងរូបភាពបង្ហោះកក្រើកបណ្តាញសង្គមផងដែរនោះ គឺបានធ្វើព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ត្រូវបានស្រុតធ្លាក់ចុះយ៉ាងខ្លាំង ។
មិនត្រឹមតែប៉ុណ្ណោះ នៅក្រោយពេលដែលព្រះសង្ឃអង្គនេះ បានលាចាកសិក្ខាបទហើយ រូបគាត់បែរជាមិនរៀងចាលនោះទេ គឺបានថែមទាំងបង្ហោះសារតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនដែលមានឈ្មោះថា តោវត្តស្តុកប្រវឹក សរសេរពាក្យពេចន៌ ដ៏ គ្រោធគ្រាតថា យើងខ្ញុំៗបាទបានសីកហើយ ខុសក៏ទទួល ត្រូវក៏ទទួល គ្រាន់តែរឿងបុគ្គលម្នាក់សោះ ។ លោកអ្នកស្រីប្រុស ដែលមានធម៌នៅក្នុងខ្លួន នឹងចង់ឲ្យសាសនាល្អ បានសាមគ្គីគ្នាយ៉ាងសកម្ម បង្ហោះចែករំលែកដោយមានការប្រមាថតិះដៀល រាលរោល តែគ្រាន់តែថា លោកអ្នកសារព័ត៌ដែលមានវិជ្ជាជីវៈ រឺយ៉ាងណានុះ សូមបញ្ចប់ ។ គឺថា យើងនឹងចេញរកសំពត់យក មកស្លៀកឲ្យលោកស្រីវិញហើយ ក្នុងរឿងរាវនេះសូមលោកអ្នកបញ្ចប់ទៅ ។ នណាក៏មានដែរ ទាំងអ្នកខុស នឹងអ្នកមិនខុស ទាំងអ្នកល្អ នឹងអាក្រក់ ។ ( សូមអរគុណ) សាងក្តីល្អកម្រគេដឹង បើអារឿងខុសហ្នឹង គេប្រឹងដឹងណាស់
ទោះជាយ៉ាងណា ប្រជាពលរដ្ឋជាច្រើនលើកឡើងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ចំណែកព្រះសង្ឃគឺតំណាងឲ្យ ស្រែបុណ្យ ដែលប្រជាពលរដ្ឋគ្រប់គ្នាលើកដៃសំពះថ្វាយបង្គំគោរពអស់ពីកាយចិត្ត ប៉ុន្តែបើព្រះសង្ឃជាបុគ្គលដែលប្រជាពល រដ្ឋសំពះថ្វាយបង្គំនោះ ដែរជាទៅព្រឹត្តិជាបុគ្គលឆាន់ស្រី តើមិនឲ្យពលរដ្ឋខិតខំទាមទាតវ៉ា ដើម្បីផ្តន្ទាទោសបុគ្គលរូបនោះ ឬក៏
ឲ្យពលរដ្ឋសំពះរហូតទៅ ។
ប្រជាពលរដ្ឋសំណូមពរដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បុរសខ្លាំងរបស់ប្រទេសកម្ពុជា សូមមេត្តាជួយផ្លាស់ប្តូររដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា ជាថ្មី ជ្រើសយកបុគ្គលដែលមានសមត្ថភាពដឹកនាំ ឲ្យមកគ្រប់គ្រងជម្រុញឲ្យវិស័យព្រះពុទ្ធ សាសនា មានភាពស្រស់ល្អឡើងវិញផង ព្រោះថា នៅពេលនេះ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង រូប លោកក៏មានវ័យកាន់តែចាស់ណាស់ហើយផងដែរ សូមជួយផ្តល់ឧិកាសដល់អ្នកជំនាន់ក្រោយ បានបញ្ចញចេញសមត្ថភាព របស់ខ្លួន សម្រាប់ប្រយោជន៌សង្គមផង ទានប្រុស ៕