ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
អុញនោះបែកធ្លាយព័ត៌មានម៉ាទំហឹង!.. លោក ឃន់ អូន អភិបាលរងក្រុងសែនមនោរម្យ កប់ចោលចំណារអន្តរាគមន៌របស់ អភិបាលក្រុងរបស់ខ្លួន បែរជាចេញមុខជួយភាគីអ្នកមានទឹកលុយ ឲ្យធ្វើរបងហ៊ុមព័ទ្ធដីទំនាស់ ព្រមទាំងកាប់បំផ្លាញផល ដំណាំអ្នកដ៏ទៃ បំពានទៅនឹងសេចក្តីសំរេចរបស់តុលាការខេត្តមណ្ឌលគិរី
Sat,26 October 2019 (Time 11:41 AM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 501នាក់)

ចឹងបានតែថា មិនឲ្យប្រជាពលរដ្ឋរិៈគន់លើថ្នាក់ដឹកនាំយ៉ាងម៉េចបាន បើពេលខ្លះ គេតែងឃើញថ្នាក់ដឹកនាំ ព្យាយាមចេញមុខ ជួយអន្តរាគមន៌លើទុក្ខលំបាករបស់ពលរដ្ឋផងដែរ ប៉ុន្តែវាទាស់មន្ត្រីថ្នាក់ក្រោមក្បែរៗគ្លៀក នាំគ្នាឈ្លាតឧិកាសយកចំណារអន្តរា គមន៌របស់ថ្នាក់លើនោះ ទៅបំលែងដើម្បីរកផលប្រយោជន៌លាភសក្ការៈញាត់ចូលហោប៉ៅ យ៉ាងស្ងាត់ៗ និងសុខរលូនតែម្តង។

ជាក់ស្តែងណាស់ ថ្មីៗនេះ បែកធ្លាយព័ត៌មានថា លោក ឃន់ អូន អភិបាលរងក្រុងសែនមនោរម្យ ត្រូវបានប្រជាពលរដ្ឋនៅក្នុង ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជាច្រើនបានធ្វើការរិៈគន់បែបចំៗថា កំពុងធ្វើខ្លួនជាខ្នងបង្អែករបស់ភាគីអ្នកមានលុយឈ្មោះ
សាក់ ស៊ីត្រូ ហៅ តូ ធ្វើរបងហ៊ុមព័ទ្ធនៅលើដីមានទំនាស់មួយកន្លែង ដែលកន្លងមកស្ថាប័នសាលាដំបូងខេត្តមណ្ឌលគិរី ចេញ
សេចក្តីប្រកាសមិនឲ្យគូរភាគីទំនាស់ទាំងសងខាង ធ្វើសកម្មភាពនៅលើដីមួយនេះឡើយ រង់ចាំអាជ្ញាធរចេញសេចក្តីប្រកាស
ម្ចាស់កម្មសិទ្ធស្របច្បាប់ ជាផ្លូវការសិន ។

តាមរយៈការតាមដានរបស់ពលរដ្ឋជាច្រើន នៅក្នុងក្រុងសែនមនោរម្យនេះ ប្រជាពលរដ្ឋទាំងអស់បានលើកឡើងថា ករណីឈ្មោះ
ជឿន សេង និងឈ្មោះ តេង សារ៉េត ជាមួយឈ្មោះ សាក់ ស៊ីត្រូ ហៅតូ ដែលមានទំនាស់នឹងគ្នា នៅលើផ្ទៃដីទំហំ ១៣.៨៦០ ម៉ែត្រការ៉េ ដែលថ្នាក់ដឹកនាំ ស្រុក និងខេត្ត កំណត់ឲ្យបុគ្គលរូបលោក ឃន់ អូន នេះជួយដោះស្រាយជូនពលរដ្ឋ ក្នុងនោះគេ បានឃើញចំណារលោក ឡុង វិបុល អភិបាលក្រុងសែនមនោរម្យ បានចារ៎បញ្ជូនឲ្យលោក ឃន់ អូន ជាអភិបាលរង ជួយផ្តល់ ទៅជនរងគ្រោះឈ្មោះ ជឿន សេង និងឈ្មោះ តេង សារ៉េត នូវក្បាលដី១០ម៉ែត្រ គ្រាន់នឹងធ្វើលំនៅដ្ឋានរស់នៅ ស្រាប់តែក្រោយ
ពេលលោក ឃន់ អូន បានចំណារពីលោកអភិបាលក្រុងហើយ លោក ឃន់ អូន មិនបានដោះស្រាយវាស់ដីបញ្ចប់ទំនាស់នោះ ទេ រូបលោកបែរជាមានសកម្មភាពស្និតស្នាលជាមួយខាងបុគ្គលឈ្មោះ សាក់ ស៊ីត្រូ ហៅតូ ហើយឈ្មោះ សាក់ ស៊ីត្រូ ហៅ តូ
ក៏បានធ្វើរបងហ៊ុមព័ទ្ធដីមួយនេះ ថែមទាំងបានកាប់បំផ្លាញផលដំណាំរបស់ជនរងគ្រោះឈ្មោះ ជឿន សេង និងឈ្មោះ តេង សារ៉េត ចោលខ្ទេចខ្ទី អស់តែម្តង ។

ក្រោយពេលមានហេតុការណ៌នេះកើតឡើង មានសារព័ត៌មានក្នុងស្រុកជាច្រើនបានធ្វើការចេញផ្សាយ ស្របពេលនោះដែរ គេ បានឃើញរូបលោក ឃន់ អូន អភិបាលរងរូបនោះ បានប្រតិកម្មហើយនិយាយថា ការងារហាមឃាត់រឿងឈ្មោះ សាក់ ស៊ីត្រូ ហៅតូ ធ្វើរបងហ៊ុមព័ទ្ធយកដី និងកាប់បំផ្លាញផលដំណាំទ្រព្យសម្បត្តិអ្នកដ៏ទៃនេះ គួរតែលោក ភី ងូក ជាចៅសង្កាត់រមនា នោះទេ ជាអ្នកហាមឃាត់ ពីព្រោះថា តុលាការសម្រេចបង្គាប់ឲ្យរូបលោក ភី ងូក ជាអ្នកផ្សព្វផ្សាយការហាមឃាត់រឿងនេះ គឺមិន ត្រូវបន្ទោស លើរូបលោកនោះឡើយ ។

ប្រជាពលរដ្ឋជាច្រើនបាននាំគ្នារិៈគន់ថា ករណីនេះ តើរូបលោក ភី ងូក លោកម៉េចនឹងហ៊ានហាមឃាត់ បើបុគ្គលឈ្មោះ សាក់ ស៊ីត្រូ ហៅតូ តែងតែស្និតស្នាលជាមួយលោក ឃន់ អូន អភិបាលរងក្រុងសែនមនោរម្យ យ៉ាងស្អិតរមួតយ៉ាងនឹងនោះ ដែលប្រ ជាពលរដ្ឋ នៅក្នុងក្រុងសែនមនោរម្យ លើកឡើងថា លោក ឃន់ អូន អាចជាអ្នកនៅពីក្រោយខ្នងការធ្វើរបងហ៊ុមព័ទ្ធដី ដែល តុលាការហាមឃាត់នេះ មិនខាន ។

ទោះជាយ៉ាងណាអង្គភាពព័ត៌មានយើង នៅមិនអាចសុំការបកស្រាយបំភ្លឺពីលោក ឡុង វិបុល អភិបាលក្រុងសែនមនោរម្យ ជុំវិញចំណារខ្លួន ដែលឈ្មោះ ឃន់ អូន អភិបាលរង យកទៅកប់ទុកចោលមិនអើពើ ហើយថែមទាំងណ្តែតបណ្តោយឲ្យឈ្មោះ សាក់ ស៊ីត្រូ ហៅតូ កាប់បំផ្លិចបំផ្លាញផ្លាញផលដំណាំអ្នកដ៏ទៃ ធ្វើរបងហ៊ុមព័ទ្ធយកដីដែលតុលាការកំពុងហាមឃាត់នេះ បាន នៅឡើយទេក្នុងថ្ងៃនេះ អង្គភាពព័ត៌មានយើង នឹងព្យាយាមយកព័ត៌មានខាងលើ ផ្សាយជូនមហាជនជ្រាបនៅពេលខាងមុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
24 នាក់
ម្សិលមិញ :
92 នាក់
សប្តាហ៍នេះ :
663 នាក់
ខែនេះ :
3302 នាក់
3 ខែនេះ :
10305 នាក់
សរុប :
488954 នាក់