ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
សង្វៀនជល់មាន់ស៊ីសងខុសច្បាប់មួយ ក្នុងឃុំរំចេក ស្រុកមេមត់ ត្រូវបែកធ្លាយថា ចាក់លេងភ្នាល់ដើមទុនចាប់ពី ៥.០០០ដុល្លារ ឡើងទៅ ក្នុងមួយថ្ងៃៗ អាជ្ញាធរសមត្ថកិច្ចអាចនឹងត្រូវពាក់ព័ន្ធទទួលប្រយោជន៌ដាក់ហោប៉ៅ ទើបមិនព្រមបង្ក្រាប
Fri,25 October 2019 (Time 11:21 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 551នាក់)

មានសេចក្តីរាយការណ៌ពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានប្រាប់ឲ្យដឹងថា ពួកគាត់
ជាច្រើនគ្រួសារ ពិតជាមានការមិនសប្បាយចិត្តទៅនឹងអាជ្ញាធររដ្ឋអំណាចរបស់ខ្លួននោះទេ ព្រោះតែសមត្ថកិច្ចអាជ្ញាធរមួយចំនួន
នោះ បានបណ្តែតបណ្តោយឲ្យទីតាំងមូលដ្ឋានដែលពួកគាត់រស់នៅនេះ មានបង្កើតទីតាំងសង្វៀនជល់មាន់ខ្នាតធំមួយ គៀងគរ
មនុស្សឲ្យចូលលេងបែបយ៉ាងសេរីបំផុត គ្មានការអើពើបង្ក្រាបអ្វីសោះតែម្តង ។

សេចក្តីរាយការណ៌នោះបានបន្តថា ទីតាំងចំណុចគីឡូម៉ែត្រ២១ ស្ថិតក្នុងភូមិរំចេក ឃុំរំចេក ស្រុមមេមត់ ខេត្តត្បូងឃ្មុំ កំពុងត្រូវ
បានបុគ្គលដែលមានខ្នងបង្អែកជាអ្នកមានអំណាចនៅពីក្រោយខ្នង បាននឹងកំពុងបង្កើតជាទីតាំងលេងល្បែងពាលាអាវ៉ាសែ ក្នុង នោះមានទាំងបៀរ អាប៉ោង និងជល់មាន់ ដោយមានមនុស្សចូលលេងយ៉ាងគគ្រឹកគគ្រេង ហើយគេល្បីថា អ្នកលេងជល់មាន់គូរ ពិសេសនោះ គឺដើមផាន់ចាប់ពី៥.០០០ដុល្លារឡើងទៅតែម្តង ។

ជារៀងរាល់ថ្ងៃ គេបានឃើញមនុស្សចូលលេងយ៉ាងកងរំពងស្រែកហ៊ោគញ្ជ្រៀវ មើលទៅហាក់បីដូចជាអត់ខ្វល់ខ្វាយភ័យព្រួយ រឿងសមត្ថកិច្ចបង្ក្រាបអ្វីសោះនោះឡើយ ក្នុងនោះមានទាំងម៉ូតូ មានទាំងឡាន ដែលបានបណ្តាក់គ្នាចតតាមព្រៃ និងចូលទៅ
លេងបានយ៉ាងរលូន ចំណែកអស់លោកសមត្ថកិច្ចជាពិសេសនោះ គឺអាជ្ញាធរ ហាក់បីដូចជាមិនខ្វល់ខ្វាយអ្វីសោះតែម្តង ។

ប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងឃុំរំចេកបានលើកឡើងថា ករណីនេះ លោក ហុង គឹមហឿន អធិការស្រុកមេមត់ គួរណាស់តែ
ទទួលខុសត្រូវក្នុងការបង្ក្រាបល្បែងខុសច្បាប់ទាំងនេះ តាមអនុសាសន៌បទបញ្ជារបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង ប៉ុន្តែ
ផ្ទុយទៅវិញ ពលរដ្ឋជាច្រើនត្អូញត្អែថា ពួកគាត់បានរាយការណ៌ទៅលោកអធិការរូបនោះជាច្រើនលើកហើយ ប៉ុន្តែករណីរឿង
ទីតាំងល្បែងជល់មាន់ខុសច្បាប់នេះ គឺហាក់បីដូចជាគ្មានសមត្ថកិច្ចណាអើពើនោះឡើយ ។

សម្រាប់ព័ត៌មានខាងលើនេះ ខ្លាប៉ុស្តិ៍មិនអាចសុំការបំភ្លឺពីលោក ប៉ែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ក្នុងករណីដែលសមត្ថ កិច្ចមិនបង្ក្រាបទីតាំងល្បែងខុសច្បាប់នេះ នៅឡើយទេក្នុងថ្ងៃនេះ ព្រោះខលអត់ចូល ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
44 នាក់
ម្សិលមិញ :
65 នាក់
សប្តាហ៍នេះ :
620 នាក់
ខែនេះ :
3301 នាក់
3 ខែនេះ :
10290 នាក់
សរុប :
488882 នាក់