ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
បាញ់សម្លាប់បងថ្លៃខ្លួនឯងស្លាប់យ៉ាងអាណោចអាធម ព្រោះតែអះអាងថា ជម្លោះពាក្យសម្តីជាង១០ឆ្នាំមកហើយ
Sat,26 October 2019 (Time 07:02 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 503នាក់)

រឿងរ៉ាវដ៏រន្ធុតមួយ ដែលមិនគួរនឹងកើតឡើង បានបណ្តាលធ្វើឲ្យបុរសម្នាក់ដែលជាបងថ្លៃស្លាប់យ៉ាងអាណោចអាធម៌ក្នុងថ្លុក ឈាម ដែលបង្កឡើងដោយបុរសជាប្អូនថ្លៃបាញ់សម្លាប់ ដែលបង្ហាញថា កើតចេញពីពីជម្លោះពាក្យសម្តីកាលពីជាង១០ ឆ្នាំ មុន ។

ហេតុការណ៌រន្ធុតនេះ បានកើតឡើងកាលពីម៉ោងប្រមាណជាង១០ព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៩ នេះ នៅចំណុចផ្ទះ
លេខ ៧៧H ជិតផ្ទះសំណាក់ក្អមមាស ផ្លូវលំ ចុះពីម្តុំស្តុប Nokia ប្រហែល៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យបង្កហេតុមានឈ្មោះ មាស ណារ៉ា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុត្រូវជា ប្អូនថ្លៃជនរងគ្រោះ ចំណែកជនរងគ្រោះមានឈ្មោះ ជួប រតនា ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរគ្រូបង្រៀននៅវិទ្យាល័យពង ទឹក ស្នាក់នៅក្រោយវត្តស្លែង សង្កាត់ប្រទះឡាង ភូមិតាំងរនាម ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា ករណីទំនាស់ក្នុងគ្រួសារមួយនេះរវាងបងប្អូនសាច់ថ្លៃ ដែលឈានទៅដល់ដកកាំភ្លើងបាញ់សម្លាប់ បងថ្លៃខ្លួនឯង រួចហើយជនដៃដល់បានរត់ទៅសារភាពកំហុសខ្លួន នៅស្នាក់ការប៉ុស្តិ៍នគរបាលទឹកល្អក់ទី៣ បានបង្កការភ្ញាក់ ផ្អើលយ៉ាងខ្លាំងតែម្តង ។

នៅក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចបានរកឃើញ បង់អាវុធចំនួន០១ គ្រាប់ចំនួន០៥គ្រាប់ប្រភេទ k៥៩ សំបក កាទុស្សចំនួន០២ និងគ្រាប់ធ្លាក់នៅលើដីចំនួន០១គ្រាប់ ប៉ុន្តែអាវុធមិនទាន់រកឃើញនៅឡើយទេ ។ ក្រោយពីធ្វើសកម្មភាព ជនសង្ស័យបានជិះម៉ូតូ ចូលទៅសារភាពនៅប៉ុស្តិ៍ទឹកល្អក់៣ តែម្តង ។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចំណែកសាកសពត្រូវបានសមត្ថកិច្ចចុះទៅធ្វើ កោសល្យវិច័្ចយរួចហើយ ក៏បានប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11 នាក់
ម្សិលមិញ :
92 នាក់
សប្តាហ៍នេះ :
650 នាក់
ខែនេះ :
3289 នាក់
3 ខែនេះ :
10292 នាក់
សរុប :
488941 នាក់