ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
នៅមិនទាន់ដឹងថា អាជ្ញាធរខេត្តព្រះសីហនុ អាចរកឃើញនារីជនជាតិអង់គ្លេស ដែលបាត់ខ្លួនអស់រយៈពេល៣ថ្ងៃ កន្លងមកនេះ វិញ ដែរឬយ៉ាណានោះទេ ?
Sun,27 October 2019 (Time 07:56 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 514នាក់)

ទោះជាយ៉ាងណា តាមប្រភពពីសមត្ថកិច្ចក្នុងខេត្តព្រះសីហនុ បានឲ្យដឹងថា អស់រយ:ពេល៣ថ្ងៃមកហើយ គឺចាប់រាប់ពីថ្ងៃទី ២៤
ខែតុលា ឆ្នាំ២០១៩ មកនេះ អាជ្ញាធរខេត្តព្រះសីហនុ នៅមិនទាន់អាចរកនារីជនជាតិអង់គ្លេសឈ្មោះ Amelia Bambridge បានឃើញវិញនៅឡើយទេ ដោយបានត្រឹមតែរកឃើញកាបូបដៃ កាបូបលុយ ទូរស័ព្ទ និងកាតធនាគាររបស់នាង នៅឆ្នេក្បែរ
នោះប៉ុណ្ណោះ ។

នារីជនជាតិអង់គ្លេសឈ្មោះ Amelia Bambridge មានអាយុ២១ឆ្នាំ បានបាត់ខ្លួនលើកោះរ៉ុង បន្ទាប់ពីគេបានឃើញនារីរូបនោះ
នៅពេលចុងក្រោយ វេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៩ ក្នុងពិធីជប់លាងមួយនៅកោះរ៉ុង ក្រោយ មកក៏បាត់ដំណឹងសូន្យតែម្តង ។

បើយោងតាមគេហទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា ប្រជាជន ខេត្ដព្រះសីហនុ បានសសេរនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះថា៖ អាជ្ញាធរខេត្តព្រះសីហនុ បាននឹងកំពុងបន្តតាមស្វែងរកនារីជនជាតិអង់គ្លេស ដែលបាត់ខ្លួននៅលើកោះរ៉ុង នេះយ៉ាងយកចិត្ដទុកដាក់ជាទីបំផុត ។ ក្នុងនោះដែរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោក នី ផល្លី អគ្គលេខា ធិការ គណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា លោក ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងមន្ត្រី ថ្នាក់ដឹកនំាតាមមន្ទីរអង្គភាពជុំវិញខេត្តជាច្រើននាក់ទៀតផងដែរ ។

ចំពោះមុខនេះកម្លាំងគ្រប់ផ្នែកកំពុងស្វែងរកតាមទីតាំងផ្សេងៗ តាមដងព្រៃភ្នំ ដងព្រែក តាមឆ្នេរខ្សាច់ ឆ្នេរថ្ម និងកន្លែងដែល នារីនោះបានទៅលេងរួមទាំងក្រុមមុជទឹក (diving) ផងដែរ ។

ទោះជាយ៉ាងណាក្តី ប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្នុងខេត្តព្រះសីហនុ សង្ឃឹមថា លោក គួច ចំរើន អភិបាល នៃគណៈអភិ
បាលខេត្តព្រះសីហនុ លោកពិតជាអាចរកឃើញនារីជនជាតិអង់គ្លេសនេះ ឲ្យបានឆាប់ ពីព្រោះថា នៅពេលដែលអាជ្ញាធរដែន
ដីអាចរកឃើញនារីបរទេសនេះវិញ វាគឺជាសក្ខីភាពមួយបង្ហាញឲ្យភ្ញៀវទេសចរណ៌បរទេសទាំងអស់ បានឃើញយ៉ាងច្បាស់ អំពីការខិតខំរបស់អាជ្ញាធរសមត្ថកិច្ចកម្ពុជា ថាពិតជាផ្តល់ភាពកក់ក្តៅជូនដល់ពួកគាត់យ៉ាងពិតប្រាកដ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6 នាក់
ម្សិលមិញ :
92 នាក់
សប្តាហ៍នេះ :
645 នាក់
ខែនេះ :
3284 នាក់
3 ខែនេះ :
10287 នាក់
សរុប :
488936 នាក់