នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៩ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី អាកាសធាតុ លេខ ២២៨ សជណ ដោយបានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានលើស្ថានភាពអាកាសធាតុជាប្រចាំ ទាំងក្នុងតំបន់ និងដោយឡែកសម្រាប់កម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម សូមជំរាបជូនដំណឹងដល់សាធារណៈជនឲ្យបានជ្រាបថា សម្ពាធទាបសកម្ម ( Active Low Pressure) មួយបាននឹងកំពុងធ្វើដំណើរចូលមកដល់សមុទ្រចិនខាងត្បូង ។តាមការព្យាករសម្ពាធទាបសកម្មនេះ និងវិវត្តន៌ខ្លួនជាលំដាប់ទៅជាកូនព្យុះ ( Tropical Storm ) ទី២២ ដែលអាចមានឈ្មោះ ថា ម៉ាត់ម៉ូ ។ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នេះ កូនព្យុះនេះនិងធ្វើដំណើរទៅដល់ភាគខាងត្បូងវៀតណាម ហើយនិងបន្ថយឥទ្ធិពលរបស់វា ទៅជាសម្ពាធទាបសកម្ម ( Active Low ) វិញ នៅពេលធ្វើដំណើរកាត់លើភាគខាងត្បូងកម្ពុជា នៅថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ។យោងតាមការព្យាករលក្ខណៈបែបនេះ និងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០១៩ មានស្ថានភាពដូចខាងក្រោម ១.បណ្តារាជធានីខេត្ត មានភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់ ក្នុងនោះតំបន់វាលទំនាបកណ្តាល និងតំបន់មាត់សមុទ្រ និងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិត បរិមាណពីបង្គួរទៅច្រើន ។ ២.បណ្តាខេត្តដ៏ទៃទៀត និងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិត បរិមាណពីមធ្យម ទៅបង្គួរ ។ក្រសួងធនធានទឹក និងឧតុនិយម សង្ឃឹមថា សាធារណៈជនទាំងអស់ ជ្រាប និងបង្កើនការប្រុងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះ ថ្នាក់នានា ដែលបង្កឡើងដោយបាតុភូត អាកាសធាតុនេះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា