ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ទង់ជាតិដែលជាតំណាងឲ្យអត្តសញ្ញាណ ជាតិ សាសនា ព្រះចៅក្រុងកម្ពុជា ត្រូវបានលើកដាក់ជាថ្មី នៅមុខរូបសំណាក់លោក តាអ៊ុ នៅច្រកតំបន់ផ្សារអានសេះ! ព្រំប្រទល់កម្ពុជា.ថៃ
Tue,29 October 2019 (Time 05:28 PM)
ដោយ ៖ សួន ក្រែង (ចំនួនអ្នកអាន: 646នាក់)

បន្ទាប់ពីថ្នាក់ដឹកនាំក្រុមកាងារថ្នាក់ខេត្ត នឹងស្រុកអញ្ជើញឡើងទៅត្រួតពិនិត្យកំណាត់ផ្លូវបេតុង១ខ្សែរ ឡើងទៅផ្សារច្រកតំបន់ អានសេះ ដែលរងការបាក់ច្រោះដាច់ ដោយសារជំនន់ទឹកភ្លៀងពីសំណាក់ លោក ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាល ខេត្តព្រះវិហារ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ នឹងដោយទទួលបាននូវកាលើកឡើងរបស់លោក ជា គឹម សេង អភិបាល នៃគណៈអភិបាលស្រុកជាំក្សាន្ត លើកឡើងលើបញ្ហាទង់ជាតិខាងភាគីកម្ពុជា ដែលមានទីតាំងនៅមុខរូបសំណាក់ លោកតា អ៊ុ ច្រកផ្សារតំបន់អានសេះថា រហែកដាច់ នឹងពុកផុយ គុលបង្គោលដងទងជាតិ ផងនោះ ។

លោកក៏បានឯកភាព នឹងទទួលយកនូវការលើកឡើងរបស់លោក ជា គឹម សេង អភិបាលស្រុកជាំក្សាន្ត ដើម្បីសុំដាក់ដងទង ជាតិ នឹងទងជាតិថ្មី ជំនួសទងជាតិចាស់ ដែលរហែកនឹងពុកដងនោះ ។ លោកអភិបាលខេត្ត ក៏បានចាត់តាំងឲ្យលោក ជា គឹម សេង អភិបាលស្រុកជាំក្សាន្ត ចុះផ្ទាល់ដើម្បីដឹកនាំកំលាំងក្រុមយុវជនស្រុក ឡើងទៅផ្លាស់ប្តូរបង្គោលដងទងជាតិ នឹងប្តូរទង់ ជាតិខាងលើនេះ ដាក់ថ្មីវិញផងដែរ ។

គួរបញ្ជាក់ផងដែរថា កាលពីមុនដងទងជាតិខាងលើនេះ គឺធ្វើអំពីឈើតែប្តូរថ្មីនាពេលនេះ ដោយដាក់ដែក អ៊ីណុក ជំនួសឈើ វិញ លោកអភិបាលស្រុកក៏បានបញ្ជាក់ផងដែរថា ដោយកាលពីមុនដងទង់ជាតិ ដែលធ្វើអំពីឈើនេះ គឺមានកំពស់ត្រឺមតែ៣ ម៉ែត្រនោះទេ តែដងទង់ជាតិដែលធ្វើប្តូរដាក់ថ្មីធ្វើអំពីដែក អ៊ីណុកដាក់នាពេលបច្ចុប្បន្ននេះ គឺលោកបានធ្វើរហូតដល់ទៅ៩ម៉ែត្រ ឯណោះ។

សូមបញ្ជាក់ផងដែរថា ការផ្លាស់ប្តូរដងទង់ជាតិ នឹងប្តូរទង់ជាតិខាងលើនេះ គឺបានធ្វើឡើងនៅល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៩ នេះ ក្រោមការដឹកនាំផ្ទាល់ដោយលោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត ។ លោកអភិបាលស្រុក ក៏បានលើក ឡើងផងដែរថា ដោយកាលពីមុនទង់ជាតិ ដែលបានដាក់នៅខាងមុខរូបសំណាក់លោកតាអ៊ុ នៅលើច្រកផ្សារតំបន់អានសេះ ជាប់នឹងព្រំដែនកម្ពុជាថៃនេះ គឺមានតែស្លាកសញ្ញាទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នោះទេតែទង់ជាតិដែលលោកនឹងលើក ដាក់ថ្មីនាពេលនេះ គឺលោកបានដាក់នូវទង់ជាតិ ដែលមានអត្តញាណសំខាន់ៗទាំង៣ របស់ព្រះរាជាណាចក្រកម្ពុជាតែម្តង ក្នុងនោះមានបាវចនា ទាំង៣ទង់ ជាតិ សាសនា ព្រះចៅក្រុងកម្ពុជា ផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
629 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2237 នាក់
ខែនេះ :
6802 នាក់
3 ខែនេះ :
16858 នាក់
សរុប :
522590 នាក់