ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ព្រះគ្រូ ហោ ម៉េងខេង ព្រះគ្រូសូត្រស្តាំ វត្តមង្គលវ័ន្ត ហៅវត្តកណ្តាល បាននាំថវិកាចំនួន ២.៥០០.០០០រៀល ឧបត្ថម្ភដល់មន្ទីរ ពេទ្យគន្ធបុប្ផា ក្នុងការចូលរួមចំណែកជួយព្យាបាលដល់ពលរដ្ឋខ្មែរជនរងគ្រោះ...
Thu,03 October 2019 (Time 02:04 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 673នាក់)

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នេះ ព្រះគ្រូ ហោ ម៉េងខេង ព្រះគ្រូសូត្រស្តាំ វត្តមង្គលវ័ន្ត ហៅវត្តកណ្តាល និងជា ឧត្តមទីប្រឹក្សាផ្ទាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កត្តិទ្ទេសៈ ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាឧត្តមទីប្រឹក្សា សម្តេចព្រះមហាសមេធាធិបតី កិត្តិឧទេ្ទសៈ នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះសង្ឃជាច្រើនអង្គ វត្តមង្គលវ័ន្តហៅវត្ត កណ្តាល ស្ថិតនៅក្នុងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល បាននាំបច្ច័យជាថវិកាចំនួន ២៥០.០០០រៀល និងសម្ភារៈមួយចំនួន ផ្តល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជាការចូលរួមចំណែកសម្រាប់ការជួយព្យាបាលដល់កូនខ្មែរ ជាច្រើនដែលតែងរងគ្រោះនិង ទីពឹងមន្ទីរពេទ្យនេះ ស្រោចស្រង់ជីវិតរបស់ពួកគាត់ ។

នៅក្នុងឧិកាសនោះ ព្រះគ្រូ ហោ ម៉េងខេង បានមានសង្ឃដីកាថា ទោះបីជាថវិកា និងសម្ភារៈគ្រឿងឧបភោកដែលព្រះគ្រូផ្តល់ជូន
ដល់មន្ទីរពេទ្យមានចំនួនតិចតួចស្តួចស្តើងក្តី ប៉ុន្តែនេះ គឺជាសទ្ធាមួយដែលព្រះអង្គ ក៏ដូចជាព្រះសង្ឃជាច្រើនអង្គ មានចំពោះមន្ទីរ
ពេទ្យគន្ធបុប្ផា ក៏ព្រោះតែព្រះអង្គយល់ឃើញថា មន្ទីរពេទ្យនេះ គឺជាស្រែបុណ្យមួយ ដែលស្រោចស្រង់ជីវិតកុមារឲ្យរួចផុតពីការ ស្លាប់ ជាពិសេសនោះគឺកុមារក្រីក្រតែម្តង មន្ទីរពេទ្យពុំបានយកកម្រៃឈ្នួលពីក្រុមគ្រួសារអ្នកជម្ងឺ មិនតែប៉ុណ្ណោះគ្រូពេទ្យដែលប្រ ចាំការនៅក្នុងមន្ទីរពេទ្យ ភាគច្រើនគឺជាអ្នកស្ម័គ្រជួយថែរក្សាគាំពារអ្នកជម្ងឺ ដោយមិនគិតពីការនឿយហត់ទៀតផង ។

ព្រះគ្រូ ហោ ម៉េងខេង ក៏សូមសំណូមពរដល់ បងប្អូនទាំងអស់ មិនថាថ្នាក់ដឹកនាំ មន្ត្រីរាជការ ឬក៏ពលរដ្ឋអ្នកដែលមានលទ្ធភាព
សូមមេត្តាជួយចូលរួមជួយដល់មន្ទីរពេទ្យដែលកំពុងខ្វះខាតមួយនេះផង ព្រោះជារៀងរាល់ថ្ងៃ កុមារដែលត្រូវការឲ្យមន្ទីរពេទ្យមួយ
នេះជួយ គឺមានច្រើនណាស់ ហើយបច្ចុប្បន្នមន្ទីរពេទ្យមួយនេះ ក៏កំពុងខ្វះខាតផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
456 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2064 នាក់
ខែនេះ :
6629 នាក់
3 ខែនេះ :
16685 នាក់
សរុប :
522417 នាក់