ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
អភិបាលខេត្តព្រះវិហារ អំពាវនាឲ្យអាណាព្យាបាលអប់រំកូនចៅឲ្យប្រឹងប្រែងរៀនសូត្រ បើមិនចង់ឲ្យកូនចៅស្ថិតក្នុងស្ថានភាពដែល ខ្វះសមត្ថភាព...
Sun,06 October 2019 (Time 10:06 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 595នាក់)

លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ធ្វើការអំពាវនាវឲ្យអាណាព្យាបាលទាំងអស់ ត្រូវធ្វើការអប់រំណែ នាំឲ្យកូនចៅខិតខំរៀនសូត្រ បើមិនចង់ឲ្យកូនចៅរបស់យើងស្ថិតក្នុងស្ថានភាពដែលខ្វះសមត្ថភាពនោះទេ ។

លោកអភិបាលខេត្តថ្លែងបែបនេះ នៅក្នុងខណះដែលអញ្ជើញជាអធិបតីភាព ក្នុងកាជួបសំណេះសំណាលជាមួយក្មួយៗសិស្សា នុសិស្សដែលប្រឡងជាប់និទ្ទេសB និងនិទ្ទេសC នាពេលកន្លងទៅថ្មីៗនេះ នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០១៩នេះ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ដោយធ្វើការសង្ឃឹមថា មាតាបិតា ក៏ដូចជាអាណាព្យាបាលរបស់ សិស្ស ឃើញកូនកំពុងរៀនសូត្រ ត្រូវប្រឹងប្រែងឲ្យកូនរៀនសូត្របន្តទៀត ទើបជាការប្រសើរ បើមិនដូច្នេះទេ គឺយើងទុកឲ្យកូនចៅរបស់ យើង ស្ថិតនៅក្នុងស្ថានភាព ដែលខ្វះសមត្ថភាព មិនខាននោះឡើយ ។

ជាមួយគ្នានោះ លោកអភិបាលខេត្តព្រះវិហារ បានសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ ដឹកនាំ មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូក្នុងខេត្តព្រះវិហារទាំងអស់ ដែលបានខិតខំនឹងយកចិត្តទុកដាក់បង្រៀនសិស្សា នុសិស្ស ឲ្យទទួលបានលទ្ធផលល្អនៅថ្ងៃនេះ ។

ទន្ទឹមនិងនេះលោកក៏សម្តែងនូវការអបអរសារទរ ចំពោះសិស្សានុសិស្សជ័យលាភីនិទ្ទេសB ចំនួន១៥នាក់ និងនិទ្ទេសC ចំនួន ៧២នាក់ ដែលបានប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ក្នុងសមយ័ប្រឡងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះផង ដែរ ។

លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍បន្តទៀតថា ក្មួយៗដែលប្រឡងជាប់និទ្ទេសB និងនិទ្ទេសC ក្នុងសមយ័ប្រឡងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ ពិតជាសិស្សដែលរៀនពូកែ និងជាទំពាំងមួយដ៏ល្អ ដែលថ្ងៃក្រោយនិងក្លាយទៅជាឫស្សីមួយ ដ៏មានសារៈប្រយោជន៍សម្រាប់ប្រទេសជាតិយើង ទៅថ្ងៃអនាគត់ ។ ពេលក្មួយៗរៀនពូកែ ប្រាកដជារកការងារធ្វើបានល្អ មានចំ ណូលខ្ពស់ ធ្វើឲ្យជីវភាពគ្រួសាររុងរឿង ប្រទេសជាតិរីកចំរើន ។ ដូចពាក្យមួយឃ្លានិយាយថា បើអ្នកឈប់រៀនព្រោះតែក្រ អ្នកនិង ក្លាយជាអ្នកក្រ អស់មួយជីវិតក៏ព្រោះតែការឈប់រៀននេះឯង ។

ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងជាប់និទ្ទេសB និងនិទ្ទេសC ក៍ដូចជាការគោរពនូវការសន្យាមុនពេលប្រ ឡងនោះ លោកអភិបាលខេត្តព្រះវិហារ បានឧបត្ថម្ភលើក នឹងលើកទឹកចិត្តដល់សិស្សដែលទទួលបាននិទ្ទេសB ១៥នាក់ក្នុង ម្នាក់ៗថវិកា ៨០ ម៉ឺនរៀល និទ្ទេសC ៧២នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០ម៉ឺនរៀល នឹងជូនដល់វិទ្យាលយ័ទាំង១០ ក្នុង ខេត្តព្រះវិហារ ក្នុងវិទ្យាលយ័និមួយៗទទួលបានថវិការ១០ម៉ឺនរៀល ផងដែរ ។

ជាចុងក្រោយលោកអភិបាលខេត្ត ក៏បានធ្វើកាផ្តាំផ្ញើរដល់សិស្សានុសិស្សធ្វើយ៉ាងណាសូមឲ្យប្អូនៗទាំងអស់ ធ្វើយ៉ាងណាត្រូវ ចៀសឲ្យឆ្ងាយពីគ្រឿងញៀន នឹងត្រូវថែរក្សាសុខភាពឲ្យបានល្អ និងចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវ រាល់ពេលធ្វើដំ ណើរនោះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
468 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2076 នាក់
ខែនេះ :
6641 នាក់
3 ខែនេះ :
16697 នាក់
សរុប :
522429 នាក់