ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
តើវាជាអំណាចគ្រឿងស្រវឹង ឬក៏ជាអំណាចអ្វី បានធ្វើឲ្យអ្នកអនុវត្តន៌ច្បាប់ មានឋានៈដល់ទៅប្រធានការិយាល័យប្រឆាំងផលិត ផលក្លែងក្លាយទៅហើយ បែរជាសាងកំហុស បំផ្លាញទ្រព្យសម្បត្តិ និងអំពើហឹង្សារហូតមានរបួសស្នាមលើមេធាវីទៅវិញ...
Sun,06 October 2019 (Time 06:59 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 690នាក់)

មហាជនពិតជាមានការសោកស្តាយយ៉ាងខ្លាំង មិនគួរណាមន្ត្រីនគរបាលមួយរូបជាអ្នកដឹងច្បាប់អនុវត្តន៌ច្បាប់ មានឋានៈតួនាទី ដល់ប្រធានការិយាល័យប្រឆាំងផលិតផលក្លែងក្លាយ ទៅហើយ បែរជាទៅប្រើហឹង្សាវាយកំទេចសម្ភារៈ និងប្រើហឹង្សា បង្ករបួស ស្នាមលើមេធាវីទៅវិញ ក្លាយជារឿងចាប់អារម្មណ៌ និងរិះគន់យ៉ាងខ្លាំងពីបណ្តាញសង្គមហ្វេសប៊ុក ទៅលើអ្នកអនុវត្តច្បាប់ ថាជា អ្នកចេះច្បាប់ បំពានច្បាប់ទៅវិញ ។

សេចក្តីរាយការណ៌បានឲ្យដឹងថា លោក អ៊ន លុច ប្រធានការិយាល័យប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ បានវាយ និងយកកាំបិតដេញចាក់មេធាវី និងវាយបំផ្លាញទ្រព្យសម្បត្តិ រួចគេចខ្លួនបាត់ស្រមោលតែម្តង ក្នុងករណីហិង្សាដ៏គឃ្លើនមួយបាន កើតឡើងនៅថ្ងៃទី៥ ខែតុលា វេលាម៉ោង១១ និង៣០នាទី នៅចំណុចភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ វ៉ិត សុវណ្ណារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមេធាវី មានទីលំភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្តាល ។ ជនបង្កឈ្មោះ អ៊ន លុច ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរប្រធានការិយាល័យប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួង មហាផ្ទៃ បានរត់គេចខ្លួន ប៉ុន្តែនៅទីបំផុតសមត្ថកិច្ច នៅតែស្រាវជ្រាវរកឃើញដដែល ។

តាមប្រភពបានឲ្យដឹងនោះបន្តថា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ នេះ មុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយហូបបាយ ក្នុងហាងកាហ្វេរបស់ខ្លួន ស្រាប់តែជនបង្ក ដែលមានតួនាទីជាប្រធានការិយាល័យប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ បានដើរចូលមកនិយាយដៀមដាម ដោយដៃកាន់កាំបិតចិតបន្លែដើរមកជិតជនរងគ្រោះ ។ តែដោយសារបងស្រីជនបង្ក ឃើញ សភាពមិនស្រួល ក៏ចេញទៅឃាត់ជនបង្កតែឃាត់មិនឈ្នះ ជនបង្កឋានៈប្រធានការិយាល័យនោះក៏ស្ទុះចូលទៅវាយត្រូវជាច្រើន ដៃលើគុម្ពត្រចៀក និងក្បាល របស់ជនរងគ្រោះ តែម្តង ។

ក្រោយពីធ្វើសកម្មភាពរួច សមត្ថកិច្ចបានមកដល់កន្លែង ហើយជនបង្ករបានឡើងលើផ្ទះដាក់គន្លឹះបន្ទប់ខាងក្នុងសម្ងំតែម្តង ចំ ណែកជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលតាខ្មៅ ដើម្បីរកយុត្តិធម៌ បច្ចុប្បន្នជនបង្កប្រភពប្រាប់ថា នៅ រសៀលថ្ងៃទី៦ ខែតុលា ២០១៩ នេះ សមត្ថកិច្ចចាប់ខ្លួនបានហើយ ហើយជនសង្ស័យកំពុងសួរនាំនៅអធិការដ្ឋាននគរបាល ក្រុងតាខ្មៅ ។

មហាជនជាច្រើននាំគ្នាដេករង់ចាំមើលថា ករណីបទព្រហ្មទណ្ឌមួយនេះ បើកើតឡើងនៅលើពលរដ្ឋធម្មតា ពិតជាងាយណាស់
សម្រាប់ការអនុត្តន៌ផ្តន្ទាទោសរបស់សមត្ថកិច្ច ប៉ុន្តែបើកើតឡើងនៅលើសមត្ថកិច្ចដែលជាមន្ត្រីនគរបាល មានសក្តិពាក់លើស្មា រហូតដល់ទៅជាប្រធានការិយាល័យ របស់ក្រសួងមហាផ្ទៃហើយនោះ តើលទ្ធលផលច្បាប់ ចុងក្រោយតើទៅជាយ៉ាងណា៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
475 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2083 នាក់
ខែនេះ :
6648 នាក់
3 ខែនេះ :
16704 នាក់
សរុប :
522436 នាក់