ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ថ្មីទៀតហើយ!.. សាខាពន្ធដារ ក្របខណ្ឌរបស់រដ្ឋ តែបដិសេធមិនទទួលការបង់ពន្ធជាយកលុយខ្មែរ ធ្វើឲ្យភ្ញាក់ផ្អើលកក្រើក បណ្តាញសង្គមហ្វេសប៊ុក...
Wed,09 October 2019 (Time 01:55 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 539នាក់)

ផ្តើមផ្អើលបណ្តាញសង្គមហ្វេសប៊ុកហើយ ក្រោយពេលដែលគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sar Sambo បានធ្វើការរិះគន់ចំពោះមន្ត្រីសាខាពន្ធដារខេត្តប៉ៃលិន កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ ដែលសាខាពន្ធដារមួយនេះ មិន ព្រមយកលុយខ្មែរ ព្រោះរាងចាស់បន្តិចទៅបង់ពន្ធរថយន្ត ។

បើតាមការសរសេរបញ្ជាក់ពីម្ចាស់គណនីបានឲ្យដឹងថា ថ្ងៃនេះខ្មុំបានទៅបង់ពន្ធរថយន្តនៅសាខាពន្ធដារខេត្តប៉ៃលិន តែខ្មុំហួស ចិត្តរឿងមួយ គឺកន្លែងធ្វើការរដ្ឋ តែបែរជាក្រដាស់ប្រាក់ខ្មែររាងចាស់បន្តិច ដូចក្នុងរូបខាងក្រោម ខាងពន្ធដារគាត់មិនយក ហើយខ្ញុំសួរថា ហេតុអ្វីបានមិនយក ខាងពន្ធដារថា ធនាគារកាត់ទឹកគាត់ តើគ្រប់សាខាពន្ធដារទូទាំងប្រទេសយកតែក្រដាស់ប្រាក់ថ្មីទេ ឫ ។

ក្នុងនោះលោកបានបន្តទៀតថា មិនមែន៥សន្លឹកទេ គឺក្រដាស់ប្រាក់២០.០០០រៀលចំនួន៣សន្លឹក ស្មើរនឹង៦០.០០០រៀល ដូចក្នុងរូបដែលខ្ញុំបាទបានផុស អាចឆែកកាម៉ារ៉ាបាន. ហេតុអីបានមកថាខ្ញុំចេះតែថា ទៅវិញ ធ្វើខុសចេះទទួលកំហុសផង. នេះខ្ញុំ ជួបផ្ទាល់ ហើយនៅបដិសេធទៀត អ្នកធ្វើអ្នកដឹងច្បាស់ហើយ ខ្មុំសង្ឃឹមថាខាងពន្ធដារខេត្តប៉ៃលិន លោកអាចមានការបក ស្រាយច្បាស់ជាងនេះ ខ្ញុំមានអារម្មរណ៏ហួសចិត្តយ៉ាងខ្លាំង សូមអ៊ុំ ពូ មីង បងប្អូន ជួយស៊ែរម្នាក់មួយផង ដើម្បីឲ្យបានដឹងដល់ក្រសួង ហើយជួយរកយុត្តិធម៌ដល់រូបខ្មុំបាទផង ។

ក្រោយពេលដែលម្ចាស់អាខោនចាប់ផ្តើមបង្ហោះ បានធ្វើឲ្យអ្នកនិយមព័ត៌មានបណ្តាញសង្គមហ្វេសប៊ុក ចាប់ផ្តើមស៊ែរចែករំលែក
ស្ទើរកក្រើកប្រទេស ដើម្បីទាមទាឲ្យថ្នាក់ដឹកនាំប្រទេស បានបង្ហាញអំពីចំណាត់ការរបស់ខ្លួន ថាតើការបង់ពន្ធរដ្ឋចូលរដ្ឋតាម រយៈសាខាពន្ឌដារទាំងអស់ ដោយគ្រាន់តែក្រដាសប្រាក់ចាស់បន្តិច ពិតជាត្រូវកាត់ទឹកមែនឬយ៉ាងណា ពីព្រោះថាសាខាពន្ធ ដារ គឺជាស្ថាប័នប្រមូលលុយចូលរដ្ឋ យ៉ាងណាមិញធនាគារជាតិបានកំណត់ប្រមូលក្រដាសប្រាក់ចាស់ៗរក្សាទុក និងផ្តល់ក្រ ដាសប្រាក់ថ្មី ជូនសង្គមបានប្រើប្រាស់ សកម្មភាពប្តូរផ្លាស់ក្រដាសប្រាក់នេះមានជាច្រើនឆ្នាំមកហើយ ដោយពុំឃើញមានការ បញ្ជាក់ទាមទាថា មានការកាត់ទឹកអ្វីនោះដែរ ប្រសិនបើគ្រាន់តែក្រដាសប្រាក់ចាស់ក៏ត្រូវកាត់ទឹកមែននោះ នោះមានន័យថា ក្រដាសប្រាក់ដែលចេញដោយធនាគារជាតិ គឺមិនតម្រូវឲ្យមនុស្សប្រើនោះទេ ជាធម្មតាប្រសិនបើមនុស្សប្រើប្រាស់ មិនយូរ មិនឆាប់ក្រដាស់ប្រាក់នោះ វានឹងចាស់មិនខាន ព្រោះប្រើពីដៃមនុស្សម្នាក់ទៅម្នាក់ ចាយវាយទូទាំងសង្គមយ៉ាងនឹង ។

គេហទំព័រខ្លាប៉ុស្តិ៍ មិនអាចសុំការបំភ្លឺពីលោកប្រធានពន្ធដារសាខាខេត្តខេត្តប៉ៃលិនបាននៅឡើយទេ គេហទំព័រខ្លាប៉ុស្តិ៍ រង់ចាំ យកព័ត៌មាន នៅរាល់ប្រតិកម្មចំណាត់ការរបស់ថ្នាក់ដឹកនាំ ផ្សាយជូនសង្គមជ្រាប ប្រសិនបើមាន នៅពេលក្រោយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
66 នាក់
ម្សិលមិញ :
65 នាក់
សប្តាហ៍នេះ :
642 នាក់
ខែនេះ :
3323 នាក់
3 ខែនេះ :
10312 នាក់
សរុប :
488904 នាក់