ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
យុវតីម្នាក់ លិចទូកលង់ទឹកស្លាប់ខណៈពេលដែលជិៈទូកលេងជាមួយយុវជន២នាក់ ប៉ុន្តែគ្រួសារជនរងគ្រោះ សង្ស័យជាករណីឃាតកម្មរំលោភសម្លាប់ ព្រោះដោយឃើញសពកូនអាក្រាតកាយ...
Wed,09 October 2019 (Time 02:07 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 535នាក់)

យុវតីម្នាក់ជិះទូកលេងជាមួយយុវជន២នាក់ កម្សាន្តលេងយ៉ាងសប្បាយ ស្រាប់តែចៃដន្យលិចទូក លង់ទឹកស្លាប់ខណៈយុវជន២នាក់ទៀត បានហែលរួចរត់ទៅប្រាប់គេឯង បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៤និង៤០នាទីល្ងាច ថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចក្នុងបឹង កន្លែងដាក់បែរត្រី ក្នុងភូមិតាគរ សង្កាត់សំរោងកណ្តាល ខណ្ឌព្រែកព្នៅ រាជធានីភ្នំ
ពេញ ។

តាមប្រភពបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ពេជ្រ លាងហេង ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មុនពេលកើតហេតុ គេឃើញយុវតីរងគ្រោះជិះទូកលេងជាមួយយុវជន២នាក់ តាមទឹកបឹងខាងលើបានមួយសន្ទុះ ក៏ឃើញយុវជន២នាក់ដែលជិះទូកជាមួយនាងបានហែលទឹកមកដល់គោកវិញ ហើយរត់មកប្រាប់ថា លិចទូកតែមិនឃើញនារីរងគ្រោះហែលមកវិញទេ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍ រាវរកយុវតីរងគ្រោះ រហូតដល់ម៉ោង៥ជាងល្ងាច ទើបឃើញសាកសពទាំងអាក្រាតកាយ ផ្នែកខាងក្រោម ។

ករណីនេះក្រុមគ្រួសារអះអាងថា នារីរងគ្រោះចេះហែលទឹក ហេតុអីក៏ត្រូវលង់ទឹក ហើយអក្រាតកាយទៀត ទើបស្នើសុំសមត្ថកិច្ចជួយពិនិត្យ ក្រែងករណីនេះជារឿងរំលោភសម្លាប់ តែដោយរង់ចាំសមត្ថកិច្ចជំនាញយូរពេក មិនឃើញមកក៏នាំគ្នាយកសាកសពនារីរងគ្រោះទៅមណ្ឌសុខភាពឬស្សីកែវ ដើម្បីឲ្យគ្រូពេទ្យពិនិត្យនិងធ្វើកោសល្យវិច័យរកការពិត។

ក្រោយមកខាងគ្រូពេទ្យបានបញ្ជាក់ប្រាប់ថា នារីរងគ្រោះពិតជាបាត់បង់ជីវិតដោយសារលង់ទឹកប្រាកដមែន តែទោះជាយ៉ាងណា ខាងសមត្ថកិច្ចនៅតែបន្តស្រាវជ្រាវបន្ថែមទៀត ។ ចំណែកសាកសពត្រូវបានក្រុមគ្រួសារយកទៅតម្កល់នៅវត្តទួល
ធ្វើបុណ្យតាមប្រពៃណីហើយ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
81 នាក់
ម្សិលមិញ :
65 នាក់
សប្តាហ៍នេះ :
657 នាក់
ខែនេះ :
3338 នាក់
3 ខែនេះ :
10327 នាក់
សរុប :
488919 នាក់