ថ្ងៃអាទិត្យ ទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
តើអាចទេ ដែលលោកអភិបាលស្រុកសំរោង និងលោកមេឃុំបឹងត្រាញ់ខាងត្បូង ចាកចេញពីមុខដំណែង ប្រគល់តួនាទីទៅ ឲ្យឈ្មួញអង្គុយជំនួស ព្រោះតែមិនអាចហាមឃាត់ ក្រុមរថយន្តដឹកដីបាននោះ...
Wed,09 October 2019 (Time 05:23 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 512នាក់)

គួររំលឹកថា កន្លងមកគេឃើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្រែកក្តែងៗថា អាជ្ញាធរដែនដី ប្រសិនបើមិនអាចហាម
ឃាត់ក្រុមឈ្មួញធ្វើសកម្មភាពល្មើសបាននោះ អាជ្ញាធរដែនដីនោះត្រូវចាកចេញពីតួនាទី នឹងប្រគល់កៅអីដែលខ្លួនអង្គុយ នោះឲ្យទៅឈ្មួញជំនួសវិញទៅ ព្រោះបើខ្លួនអសមត្ថភាពហើយនោះ ហើយជាក់ស្តែងណាស់ សម្រាប់ទឹកដីស្រុកសំរោង
ខេត្តតាកែវ គេបានឃើញលោកមេឃុំបឹងត្រាញ់ខាងត្បូង បានចេញលិខិតព្រមាន ជាលើកទី៣ និងតម្រូវឲ្យក្រុមហ៊ុនប្រកបអាជីវកម្មដឹកខ្សាច់ នៅក្នុងឃុំបឹងត្រាញ់ខាងត្បូង ធ្វើកិច្ចសន្យា និងជួសជុលផ្លូវឡើងវិញ ប៉ុន្តែការព្រមាននេះ ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន គឺមិនសង្ឃឹមថា មានលទ្ធផលនោះឡើយ ព្រោះពួកគាត់បានឃើញ អាជ្ញាធរធ្វើការព្រមានលើក្រុមហ៊ុនរថ យន្តដឹកដីទាំងនោះឡើងសាំទៅហើយ ។

សូមបញ្ជាក់ថា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ម្សិលមិញនេះ លោក ឈន សឿន មេឃុំបឹងត្រាញ់ខាងត្បូង បានកោះ ហៅក្រុមហ៊ុនចំនួន៣ ដែលប្រកបអាជីវកម្មដឹកខ្សាច់ ទី១ ក្រុមហ៊ុន ណូ ប៊ុនធឿន ទី២ ក្រុមហ៊ុន ទូ ចន្ថន និងទី៣ ក្រុម ហ៊ុន ឡុញ សុខឿន ដែលមានមូលដ្ឋានក្នុងឃុំមកធ្វើកិច្ចសន្យា និងបានណែនាំនីតិវិធី ដើម្បីជៀសវាងមានផលប៉ះពាល់ដល់ពលរដ្ឋនៅមូលដ្ឋាន ។

ក្នុងកិច្ចសន្យាបានសរសេរបញ្ជាក់ថា ១- ការដឹកខ្សាច់មិនឲ្យលើសចំនួនកំណត់ នឹងដាក់ត្រឹមទ្រុងឡានកំណើត និង២- ក្នុងករណីដែលបានបំពាន ដឹកលើសចំនួនកំណត់ និងត្រួវផ្អាកជាបណ្ដោះ អាសន្នសិន ។ បន្ទាប់ពីទទួលបានការណែនាំហើយ តំណាងក្រុមហ៊ុនទាំង៣ បានធ្វើកិច្ចសន្យាថា នឹងដឹកមិនឲ្យលើសកំណត់ នៃតទ្រុងឡានដើមឲ្យ លើសពីធាតុដើមឡើយ និងទាំងព្រមគ្រប ស្រោចទឹក ថែទាំផ្លូវជាប្រចាំថ្ងៃផងដែរ ។

ហើយបើយោងតាមការបញ្ជាក់ពីលោក ឈន សឿន មេឃុំបឹងត្រាញ់ខាងត្បូង បានប្រាប់ថា ប្រសិនបើក្រុមហ៊ុនទាំង៣ ដែលបានចុះកិច្ចសន្យាជាមួយអាជ្ញាធរហើយ នៅតែមិនគោរពតាមកិច្ចសន្យានោះ យើងនឹងធ្វើរបាយការណ៍ជូន លោកអភិបាលស្រុក និង ឯកឧត្តមអភិបាលខេត្ត ដកហូតអាជ្ញាប័ណ្ណ និងចាត់ការទៅតាមនីតិវិធីច្បាប់ ។

ទោះជាយ៉ាងណាក្តី ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំរោង បានលើកឡើងថា បច្ចុប្បន្នមូលដ្ឋានរបស់ពួកគាត់ គឺត្រូវបាន
ខូចខាតផ្លូវខ្លាំងពេកហើយ ព្រោះតែក្រុមរថយន្តដឹកដីទាំងអស់នោះដឹកលើសកំណត់ ករណីល្មមដល់ពេលដែលអាជ្ញាធរ
រដ្ឋអំណាចអើពើខ្លះហើយ ព្រោះកំណាត់ផ្លូវ គឺជាសមិទ្ធិផលដែលបានឡើងមកពីថវិកាជាតិ ជាពិសេសនោះកំណាត់ផ្លូវ
ទាំងអស់នោះ វាជាកាតព្វកិច្ចអាជ្ញាធររដ្ឋអំណាចជាអ្នកថែរក្សាផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
70 នាក់
ម្សិលមិញ :
65 នាក់
សប្តាហ៍នេះ :
646 នាក់
ខែនេះ :
3327 នាក់
3 ខែនេះ :
10316 នាក់
សរុប :
488908 នាក់