ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ព្រះគ្រូ ហោ ម៉េងខេង ព្រះគ្រូសូត្រស្តាំ វត្តមង្គលវ័ន ហៅវត្តកណ្តាល បាននាំយកទេយ្យទាន និងបច្ច័យ ជួយដល់វត្តដំណាក់ ក្សាន្ត ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីចូលរួមដង្ហែរអង្គកឋិនទាន ដល់ព្រះសង្ឃ គង់ចាំព្រះវស្សា អស់ត្រីមាស ៣ខែ
Sat,02 November 2019 (Time 08:49 AM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 489នាក់)

កាលពីពេលកន្លងទៅថ្មីៗនេះ ព្រះគ្រូ ហោ ម៉េងខេង ឧត្តមទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជ កិត្តិឧទ្ទេសៈបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាឧត្តមទីប្រឹក្សាផ្ទាល់ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូសូត្រស្តាំ វត្តមង្គលវ័ន ហៅវត្តកណ្តាល ស្ថិតនៅក្នុងឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល បាននាំយកទេយ្យទាន និងបច្ច័យមួយចំនួន ជួយដល់អង្គកឋិនទានវត្តដំណាក់ក្សាន្ត ឃុំបួរ ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង ដែលមានព្រះសង្ឃគង់ចាំព្រះវស្សាអស់មួយត្រីមាស ចំនួន៣ខែ ។

ទេយ្យទាន និងបច្ច័យទាំងអស់ដែលបាននាំយកទៅប្រគេនជូននៅពេលនោះ រួមមានៈ បច្ច័យចំនួន១.០០០.០០០រៀល ត្រៃ ចំនួន៩ត្រៃ មីចំនួន១កេះធំ ព្រះត្រៃបីដក់ និងសម្ភារៈផ្សេងៗមួយចំនួនទៀត ។

នៅក្នុងឧិកាសដ៏វិសេសវិសាលនេះ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្តដំណាក់ក្សាន្ត ទាំងអស់ បានសំដែងនូវសេចក្តីត្រេកអរ ជាខ្លាំង ចំពោះព្រះគ្រូ ហោ ម៉េងខេង ដែលព្រះអង្គបានបរិច្ចាកនូវទេយ្យទាន ចំនួនដ៏ច្រើននេះ សម្រាប់ជួយទ្រទ្រង់ដល់ព្រះ សង្ឃគង់ចាំព្រះវស្សា និងវត្តដំណាក់ក្សាន្តទាំងមូល សកម្មភាពការចូលរួមយ៉ាងសកម្មនេះ គឺជាទឹកព្រះទ័យដ៏ល្អមួយ ដែល ព្រះគ្រូ មានសម្រាប់ជួយទ្រទ្រង់ព្រះពុទ្ធសាសនា ។

គួរបញ្ជាក់ផងដែរថា កន្លងមក មិនត្រឹមតែវត្តដំណាក់ក្សាន្ត ស្ថិតនៅក្នុងស្រុកភ្នំព្រឹក ប៉ុណ្ណោះទេ កន្លងមកដូចជាវិស័យសប្បុរស ធម៌ កាកបាតក្រហមកម្ពុជា មន្ទីរពេទ្យគន្ធរបុប្ផា និងបណ្តាវត្តជាច្រើនទៀត អ្វីដែលគេបានឃើញនោះ ជានិច្ចជាកាលព្រះគ្រូ បានព្យាយាមបិណ្ឌបាទ ពីសប្បុរសជន ក្នុង និងក្រៅប្រទេស ហើយបានពាំនាំទេយ្យទាន បច្ច័យ និងសម្ភារៈទាំងនោះ ចូលរួមយ៉ាងសកម្មផងដែរ ដែលកន្លងមកពលរដ្ឋពុទ្ធបរិស័ទមានការគោរពកោតស្ញប់ស្ញែងព្រះគ្រូជាខ្លាំង ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
150 នាក់
ម្សិលមិញ :
129 នាក់
សប្តាហ៍នេះ :
727 នាក់
ខែនេះ :
3338 នាក់
3 ខែនេះ :
11012 នាក់
សរុប :
488606 នាក់