ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ភ្ញាក់ផ្អើលយ៉ាងខ្លាំង កឋិនទានសាមគ្គីវត្តពោធិ៍ម្រាល ទទួលត្រៃបាន១៥១ត្រៃ និងបច្ច័យសរុប៥៥លានរៀល ដែលតាំងពីបូរ៉ុម បូរាណមក វត្តមិនធ្លាប់ជួបប្រទះ
Wed,13 November 2019 (Time 12:05 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 720នាក់)

បន្ទាប់ពីអង្គកឋិនទានសាមគ្គី វត្តពោធិ៍ម្រាល ស្ថិតនៅភូមិម្រាលធំ ឃុំពោធិ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលបានប្រារព ឡើង នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងមកនោះ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ មានការកោះហៅប្រ ជុំមួយ ស្តីពី ចំណូលចំណាយ និងការដោះបំណុលការកសាងសមិទ្ធផល នៅក្នុងវត្ត គឺឃើញថា វត្តនៅជំពាក់គេ រាប់ម៉ឺនដុល្លា ស្មើនឹង ១២១ លានរៀល ទៀត ។

ស្ថិតនៅក្រោមការដឹកនាំអង្គប្រជុំ ដែលមានវត្តមានព្រះគ្រូ យូ វៃ ព្រះចៅអធិការវត្តផងដែរនោះ តាមរយៈផល ដែលបានមកពី
បុណ្យកឋិនទានសាមគ្គី ឃើញថា វត្តទទួលបានត្រៃ ១៥១ត្រៃ បច្ច័យសរុប៥៥លានរៀល ដោយឡែកនៅពេលរាត្រី គឺមាន មនុស្សច្រើនកុះករចូលរួមលេងបុណ្យនៅក្នុងទីវត្ត ច្រើនជាងពិធីបុណ្យបញ្ចុះខណ្ឌសីម៉ាទៅទៀត ហើយតាំងពីបូរ៉ុមបូរាណមក មិនដែលធ្លាប់មានមនុស្សចូលលេងច្រើនយ៉ាងដូច្នេះនោះឡើយ និយាយឲ្យចំទៅ គឺមិនដែលធ្លាប់បានត្រៃច្រើន និងធ្លាប់មាន មនុស្សច្រើន ដូច្នេះឡើយ ។

ព្រះសង្ឃ លោកតាអាចារ្យ គណៈកម្មការវត្ត ពោធិ៍ម្រាលទាំងអស់ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត សម្រាប់បង ប្អូន ញាតិញោមពុទ្ធបរិស័ទចំណុះឲ្យជើងវត្តជិតឆ្ងាយទាំងអស់ ដែលបានរួមគ្នាចំណាយថវិការ និងពេលវេលាបស់ខ្លួន ចូលរួម
ពិធីបុណ្យកឋិនទានសាមគ្គីវត្តពោធិ៍ម្រាលនេះ ដែលជាសទ្ធាជ្រះថ្លាមួយជួយឲ្យវត្តបានកែប្រែមុខមាត់ថ្មី និងជាសទ្ធាធ្វើឲ្យវត្ត បានកើតឡើងនូវសមិទ្ធផលសផ្សេងៗជាច្រើន ។

នៅក្នុងសេចក្តីរីករាយ និងត្រេកអរជាមួយការចូលរួមរបស់ពុទ្ធបរិស័ទជិតឆ្ងាយ ដែលរូបលោកទាំងអស់មានសទ្ធាជាមួយវត្ត ពោធិ៍ម្រាលនេះផងដែរ លោតាអាចារ្យវត្តបានប្រាប់ឲ្យដឹងថា វត្តពោធិ៍ម្រាលតាំងពីព្រះគ្រូ យូ វៃ បានកាន់ជាព្រះចៅអធិការវត្ត
ក្នុងរយៈពេលជាង៨ខែប៉ុណ្ណោះ គិតចាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ មកដល់បច្ចុប្បន្ន ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ វត្ត កសាងបានសមិទ្ធផលជាច្រើន ក្នុងនោះរួមមាន ដែលឃើញថា មានទាំងការចាក់បេតុងសំអាតនៅក្នុងទីធ្លាវត្ត ការធ្វើរបង ការជួសជុលសាលាឆាន់ និងសមិទ្ធផលជាច្រើនទៀតផង ។

សរុបថវិកាដែលត្រូវចំណាយកសាងសមិទ្ធផលអស់ថវិកាសរុប ៦៣.៥០០ ដុល្លា ថវិកាដែលជាបច្ច័យទាំងអស់នេះ គឺបានមក ពីពុទ្ធបរិស័ទចំណុះជើងវត្ត ដឹកនាំដោយគណៈកម្មការ អាចារ្យវេន សប្បុរសជនជិតឆ្ងាយ ក្នុង នឹងក្រៅប្រទេស ដែលបានចូល រួម និងជ្រោមជ្រែង ព្រះតេជគុណ យូ វៃ ព្រោះតែញាតិញោមពុទ្ធបរិស័ទមានជំនឿវត្តមួយនេះ ព្រោះតាំងពីបូរ៉ុមបូរាណមក វត្ត ពោធិ៍ម្រាល មិនធ្លាប់មានសមិទ្ធផលអ្វីជាដំកំភួននោះទេ ប៉ុន្តែក្រោយពេលព្រះគ្រូ យូ វៃ ព្រះអង្គបានឡើកាន់ជាព្រះចៅអធិការ វត្តក្នុងរយៈពេល៨ខែ ព្រះអង្គបានដឹកនាំការកសាង និងអំពាវសុំបិណ្ឌបាតដល់សប្បុរស ជិតឆ្ងាយ ក្នុងនិងក្រៅប្រទេស រហូត ធ្វើឲ្យវត្តពោធិ៍ម្រាលផ្លាស់មុខមាត់វត្តដ៏ថ្មីស្រឡាងតែម្តង ។

ទោះជាយ៉ាងនេះក្តី បំណុលវត្តដែលនៅជំពាក់គេ១២១លានរៀលទៀតនេះ ព្រះសង្ឃ លោកតាអាចារ្យ គណៈកម្មការវត្ត ពោធិ៍ ម្រាលទាំងអស់ មានតែក្តីសង្ឃឹមនៅលើការជួយរបស់ញាតិញោម ពុទ្ធបរិស័ទ ចំណុះឲ្យជើងវត្តជិតឆ្ងាយ និងសប្បុរសជន ក្នុង និងក្រៅប្រទេស មេត្តាជួយចូលរួមបរិច្ចាកតាមសទ្ធា ដើម្បីជួយឲ្យវត្តអារ៉ាមមួយនេះ ក្លាយជាម្លប់ព្រះធម៌ ជាស្រែបុណ្យដ៏ប្រសើរ
សម្រាប់មនុស្សគ្រប់រូបផង ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
621 នាក់
ម្សិលមិញ :
48 នាក់
សប្តាហ៍នេះ :
2229 នាក់
ខែនេះ :
6794 នាក់
3 ខែនេះ :
16850 នាក់
សរុប :
522582 នាក់