ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ហង្សពេជ្រ | ទំនាក់ទំនងចាងហ្វាងការផ្សាយ៖ 016 222 102
ប្រជាពលរដ្ឋភូមិចំបក់រ៉ុនខាងជើង ត្អូញត្អែរករណីផ្លូវខូចរលួយខ្លាំង ស្នើសុំថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ មេត្តាជួយផ្តល់ផ្លូវឲ្យពួកគាត់ បានធ្វើដំណើរល្អដូចអ្នកភូមិដ៏ទៃផង
Wed,13 November 2019 (Time 03:59 PM)
ដោយ ៖ ចាន់ថន (ចំនួនអ្នកអាន: 566នាក់)

ថ្មីៗនេះ មានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋតាមរយៈសារ មកកាន់ការិយាល័យទូរទស្សន៌កែវភ្នែកថា ពួកគាត់ជាច្រើន គ្រួសារបច្ចុប្បន្ននេះ កំពុងមានការលំបាកជាខ្លាំងណាស់ ព្រោះតែផ្លូវក្នុងភូមិដែលពួកគាត់ប្រើប្រាស់អាស្រ័យចិញ្ចឹមជីវិត គឺមាន
សភាពខូចក្លាយជាជង្ហុកធំៗ និងមានកន្លែងខ្លះខូចរលួយបែកភក់ឡើងខ្វល់តែម្តង ពិបាកបំផុតនៅក្នុងការធ្វើដំណើរយ៉ាងខ្លាំង ។

ពលរដ្ឋទាំងអស់នោះរស់នៅភូមិចំបក់រ៉ុនខាងជើងស្ថិតនៅឃុំពោធិ៍ម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ពួកគាត់និយាយថា កន្លង មកអាជ្ញាធរមូលដ្ឋានអះអាងថា ក្រោយពេលបោះឆ្នោតហើយកាលណា ថ្នាក់លើនឹងផ្តល់ផ្លូវមួយនេះជូនពលរដ្ឋភ្លាម ប៉ុន្តែផ្ទុយ
ទៅវិញក្រោយពេលដែលកម្ពុជាបានបោះឆ្នោតជ្រើសរើសតំណាងសភាជាតិ២០១៨ រួចមកនេះ ផ្លូវដែលពួកគាត់ទាំងអស់គ្នា ទន្ទឹងរង់ចាំនោះ អាជ្ញាធររដ្ឋអំណាចមូលដ្ឋាន ជាពិសេសគឺថ្នាក់ដឹកនាំស្រុក និងខេត្ត បែរជាស្ងាត់ឲ្យសន្យតែម្តង ។

ប្រជាពលរដ្ឋទាំងអស់នោះបានបន្តថា ពួកគាត់ទាំងអស់គ្នា មិនបានទាមទាផ្លូវចាក់កៅស៊ូ ឬក៏ផ្លូចាក់បេតុងអ្វីនោះឡើយ អ្វី ដែលពួកគាត់ទាំងអស់គ្នាត្រូវការនោះ គឺត្រឹមតែថ្នាក់ដឹកនាំជួយចាក់គ្រួសក្រហមដល់ពួកគាត់ទាំងអស់គ្នា ដើម្បីជួយឲ្យពួក គាត់ងាយស្រួលធ្វើដំណើរទៅមក ហើយដូចជាករណីមានការឈឺថ្នាក់យប់ព្រលប់ផ្សេងៗ គឺលែងមានការបារម្ភអារឿងផ្លូវខូច ទៀត ។

ប្រជាពលរដ្ឋភូមិចំបក់រ៉ុនខាងជើង ឃុំពោធិ៍ម្រាលទាំងអស់ សូមសំណូមពរដល់លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តកំពង់ស្ពឺ សូមមេត្តាជួយមានចំណាត់ការជួយជម្រុញ និងផ្តល់ផ្លូវមួយនេះ ជូនពួកគាត់ផង ព្រោះពួកគាត់ពិតជាជួបនូវផល លំបាកខ្លាំងណាស់ ដោយសារតែផ្លូវមានសភាពខូចខ្លាំងពេក ៕

ព័ត៌មានគួរចាប់អារម្មណ៍

កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ​ហ៊ុន សែនអញ្ជើញជាអធិ​បតីក្នុងពិ​ធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ​សំខាន់ចំនួន៣​រវាងរដ្ឋាភិបា​លកម្ពុជានិង​ហុងគ្រី (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
162 នាក់
ម្សិលមិញ :
129 នាក់
សប្តាហ៍នេះ :
739 នាក់
ខែនេះ :
3350 នាក់
3 ខែនេះ :
11024 នាក់
សរុប :
488618 នាក់