នៅទីបំផុត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវសុំឲ្យបងប្អូនអ្នកដែលជនជាប់ចោទពីបទ រួមគំនិតក្បត់! អាចនៅក្រៅឃុំ វិលមកផ្ទះជួបជុំក្រុមគ្រួសារបានហើយ
វាជាដំណឹងមួយសម្រាប់បងប្អូនដែលមានឈាមជ័រជាខ្មែរដូចគ្នា នៅពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស
ជាផ្លូវការ និងអំពាវនាវសុំឲ្យបងប្អូនអ្នកដែលជាប់ពាក់ព័ន្ធជាមួយទៅនឹងការរួមគំនិតក្បត់ទាំងអស់អាចវិលមកផ្ទះជួបជុំជាមួយ
គ្រួសាររបស់ខ្លួនវិញបាន ។
លោកនាយករដ្ឋមន្ត្រីថ្លែងបែបនេះ នៅក្នុងឱកាសដែលរូបលោកត្រូវបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធឲ្យ ដំណើរការរោងចក្រផលិតស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង ដែលមានតម្លៃប្រមាណ១១០លានដុល្លារ កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៩ ស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទុង ខេត្តកំពត ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា អ្នកដែលយើងបានចាប់ខ្លួន ខ្ញុំសុំឲ្យរដ្ឋមន្ត្រីយុត្តិធម៌ ធ្វើការជាមួយ នឹងព្រះរាជ
អាជ្ញា ដើម្បីដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន តាមរយៈនៃការស្នើសុំរបស់សាមីខ្លួន របស់មេធាវី ឬរបស់ក្រុមគ្រួសារ ព្រោះបើគ្មានការស្នើសុំទេ យើងមិនអាចដោះលែងនៅក្រៅឃុំបានទេ ។
លោកបានបញ្ជាក់ថា នេះជាកិច្ចការដែលចាំបាច់ត្រូវធ្វើ ក្នុងគោលដៅបង្រួបបង្រួមជាតិ រក្សាសន្តិភាព និងសេចក្តីសុខជូន ប្រជាពលរដ្ឋ ព្រោះអ្នកទាំងនោះចាញ់បោកគេ ក្រោមឧបាយកល នៃការវិលត្រឡប់ចូលកម្ពុជា របស់ទណ្ឌិត សម រង្សី នៅថ្ងៃ ទី០៩ វិច្ឆិកា ២០១៩ ៕