អុញនោះ កាន់តែល្បីថា ស៊ី ផុយៗតែម្តង លោក វុធ តារា អភិបាលរងស្រុកជាំក្សាន្ត ដោយសារអាងខ្លួនជាប្រធានច្រកផ្សារតំបន់ អានសេះ បែរជាបើកឲ្យមាន់ថៃហូរចូលមកទឹកដីខ្មែរគគ្រឹកគគ្រេង ហើយខ្លួនបានក្លាយជាអ្នកដែលកំពុងត្រូវប៉ាន់ គ្រាន់តែអង្គុយ ចាំរាប់តែរទេះ ដែលក្រុមអាជីវករដឹកមាន់ចេញតាមច្រកផ្សារតំបន់អានសេះ បង់លុយឲ្យខ្លួនក្នុង១រទេះ ៣០.០០០រៀល ។ប្រភពពីអាជីវករបានឲ្យដឹងថា លោក វុធ តារា តម្រូវឲ្យអាជីវករបង់លុយចំនួន៣០.០០០រៀល ក្នុងមួយរទេះ គឺជាថ្នូរនឹងការអនុ ញ្ញាតឲ្យនាំសត្វមាន់ថៃ ទាំងនោះមកលក់នៅក្នុងប្រទេសកម្ពុជានោះ តែបើមិនគោរពតាមគោលការណ៌នេះទេ អាជីវករទាំងអស់មិនអាចធ្វើសកម្មភាពបាននោះឡើយ ។ការកំណត់ឲ្យបង់លុយក្នុងមួយរទេះ ៣០.០០០រៀលនេះ គឺមិនបានរួចរាល់នោះទេ ក្រុមអាជីករក៏ចាំបាច់បង់លុយឲ្យទៅខាងមន្ត្រីគយក្នុងមួយរទេះ៣០.០០០រៀលទៀត ដែលជាហេតុផលធ្វើឲ្យក្រុមអាជីវករស្ទើរតែទឹកភ្នែករាល់ថ្ងៃ ព្រោះតែលោកមន្ត្រី ស៊ីប្រាក់ខែរដ្ឋ ហើយបែរជាប្រើរូបភាពគៀបក្តាមយកឈាម ធ្វើមានធ្វើបានសម្រាប់ខ្លួនឯងយ៉ាងនឹង ។ប្រភពពីអាជីវករបានបន្តថា ពួកគាត់បានណាស់សុំឲ្យលោក វុធ តារា និងខាងមន្ត្រីគយនៅតំបន់អានសេះនេះ ចេញច្បាប់អាជីវ កម្មឲ្យពួកគាត់ ដើម្បីងាយស្រួលដល់ពួកគាត់គ្រាន់បានប្រកបការ រកស៊ីចិញ្ចឹមជីវិត បើតម្រូវឲ្យពួកគាត់បង់ពន្ធលុយអាជីវកម្មចំណូលចូលរដ្ឋពួកគាត់ក៏ព្រម ប៉ុន្តែផ្ទុយទៅវិញ លោក វុធ តារា មិនព្រមធ្វើច្បាប់អាជីវកម្មអ្វីឲ្យពួកគាត់នោះទេ ដោយទុក្ខពលរដ្ឋក្រុមអាជីវករវេទនាបែបនេះ គ្រាន់ស៊ីខ្ទុះឈាមរាស្ត្រធ្វើមានធ្វើបានសម្រាប់ខ្លួន ។ពាក់ព័ន្ធទៅនឹងការត្អូញត្អែរបង្ហាញពីការរងទុក្ខរបស់ពលរដ្ឋអាជីវករនេះ ក្រុមសម្ព័ន្ធមិត្តព័ត៌មានអនឡាញ បានព្យាយាមសុំការបំភ្លឺពីលោក វុធ តារា អភិបាលរងស្រុកជាំក្សាន្ត និងជាប្រធានច្រកតំបន់អានសេះនេះផងដែរ កាលពីព្រឹកថ្ងៃសៅរិ៍ ១៦ វិច្ឆិកា ២០១៩ នេះ ហើយគ្រាន់តែរូបលោកបានដឹងថាជាអ្នកព័ត៌មាន រូបលោកឆ្លើយថា រូបលោករវល់ ហើយក៏បិទទូរស័ព្ទតែម្តង ។ទោះជាយ៉ាងណា អង្គភាពយើង និងរង់ចាំមើលអំពីចំណាត់ការរបស់អាជ្ញាធរថ្នាក់ខេត្តព្រះវិហារ មានចំណាត់ការយ៉ាងណា ចំពោះការបែកធ្លាយការរងទុក្ខរបស់ពលរដ្ឋនេះ ផ្សាយជូនមហាជនជ្រាបនៅពេលខាងមុខ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា