ទោះបីជាកន្លងមក គេបានឃើញរូបលោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានប្តេជ្ញាថា មិនឲ្យមានការហូរជ្រូកវៀតណាម តាមទឹកដីខេត្តតាកែវ ជាដាច់ខាត ហើយក៏លេចឮល្បីយ៉ាងសុះសាយផងដែរថា លោក អ៊ូច ភា អភិបាល ខេត្ត បានប្រកាសថា បើអ្នកណាបានដឹងថា មានសកម្មភាពជ្រូកវៀតណាមហូរចូលមកកម្ពុជា រូបលោកអភិបាលខេត្ត នឹងផ្តល់រង្វាន់លើកទឹកចិត្តដល់ទៅ១.០០០.០០០ រៀលទៀតផង សម្រាប់តែពេលនេះ គេឃើញមានព័ត៌មានចែកចាយឲ្យ កក្រើកបណ្តាញសង្គមព័ត៌មានអំពីជ្រូកវៀតណាម ហូរចូលមកគរទុកនៅចំណុចកំពង់អំពិល តែម្តង ។ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកបុរីជលសារ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែវិច្ឆិកា ២០១៩ នេះ មានការ លួចនាំជ្រូករបស់វៀតណាមចូលមកទឹកដីកម្ពុជាទាំងកណ្តាលថ្ងៃតែម្តង គឺហាក់បីដូចជាមិនខ្លាចញញើតសមត្ថកិច្ច និងអាជ្ញាធរជំនាញពាក់ព័ន្ធណាទ្បើយ ។បានធ្វើឲ្យពលរដ្ឋមានការសង្ស័យថា ប្រហែលជាមានការត្រូវរ៉ូវគ្នាហើយមើលទៅ ទើបបានជាឈ្មួញទាំងអស់នោះអាចដឹក ជ្រូកវៀតណាម ចូលមកបានស្រួលយ៉ាងនេះ គឺគ្មានអ្នកណាអើពើឈឺក្បាលសោះតែម្តង ។ពួកគាត់បន្តថា មន្ត្រីជំនាញ និងអាជ្ញាធរស្រុក បូរីជលសារ ក៏កាន់តែសង្ងំយ៉ាងស្ងៀមស្ងាត់ នៅពេលដែលជ្រូកវៀតណាម ហូរចូលមកម្តងៗ ដែលមើលទៅ គឺខុសពីសម្តីលោក អ៊ូច ភា ដែលបានអះអាងកន្លងមកខ្លាំងណាស់ ។ទោះបីយ៉ាងណា ភ្នាក់ងារព័ត៌មានយើង នៅពុំទាន់សុំការបញ្ជាក់ពីលោក ញឹប ស្រន ប្រធានមន្ទីកសិកម្មខេត្តតាកែវ និង លោក ទុយ សុភ័ក្រ អភិបាលស្រុកបូរីជលសារ បាននៅឡើយទេ នៅថ្ងៃទី១៩ ខែវិច្ឆិកា នេះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា