ថ្មីៗនេះ បែកធ្លាយព័ត៌មានថា ម្ចាស់គម្រោងលក់ដី និងលក់ផ្ទះល្វែងមួយយីហោ ភូមិសុវណ្ណ ដែលមានទីតាំងស្ថិតនៅជាប់នឹងផ្លូវជាតិលេខ៣ ក្នុងភូមិភាន្សា និងភូមិដំណាក់មានជ័យ ឃុំព្រះនិពាន្ធ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងបានធ្វើឲ្យប្រជាពលរដ្ឋដែលជាអតិថិជនរបស់ខ្លួន បានការភ័យបារម្ភជាយ៉ាងខ្លាំងណាស់ ព្រោះតែម្ចាស់ក្រុមហ៊ុនគម្រោងភូមិសុវណ្ណនេះ មិនព្រមប្រគល់ប្លង់កម្មសិទ្ធិ ឲ្យអតិថិជនដែលបានបង់លុយ តាមដែលតំណាងក្រុមហ៊ុន សន្យាជាមួយពលរដ្ឋ ។ តាមរយៈការបែកធ្លាយលិខិត និងការស្នើសុំពីប្រជាពលរដ្ឋជាច្រើននោះ បានអះអាងថា ពលរដ្ឋជាច្រើនបាននាំគ្នាទិញដីក្នុងមួយប្លង់ ដែលមានក្បាល៦ម៉ែត្រ គុណ២០ម៉ែត្រ មានខ្លះតម្លៃដល់ទៅ១៥.០០០ដុល្លាឯណោះ តាំងពីឆ្នាំ២០១៧ មកម៉្លេះ ដោយខាង តំណាងក្រុមហ៊ុន បានសន្យាថា ឲ្យតែអតិជនបង់លុយឲ្យខ្លួនបានពាក់កណ្តាល ខ្លួននិងប្រគល់ប្លង់ឲ្យទៅពលរដ្ឋតែម្តង ប៉ុន្តែ ផ្ទុយអស់រយៈពេលជាច្រើនឆ្នាំមកនេះ គឺខាងក្រុមហ៊ុន មិនព្រមប្រគល់ប្លង់ ជូនដល់ពលរដ្ឋជាអតិថិជននោះទេ ។នៅពេលដែលប្រជាពលរដ្ឋពួកគាត់ទាមទា ដោយយកលិខិតស្នាមទៅភ្ជាប់ជាមួយនោះ ខាងតំណាងក្រុមហ៊ុន គម្រោងភូមិ សុវណ្ណ នេះ តែងតែរកវិធីសាស្ត្រ គេចវេសយកភាពរួចខ្លួនឲ្យតែរហូត ធ្វើឲ្យប្រជាពលរដ្ឋដែលពួកគាត់ខិតខំនាំគ្នាសន្សំទម្រាំបានមួយរៀលពីររៀល ញើសហូរពេញខ្នងទម្រាំបានលុយយកមកទិញដីក្នុងបូរីសុវណ្ណនេះ ពិតជាមានការភ័យខ្លាច និងបារម្ភជាខ្លាំងដោយប្លង់ក៏មិនបាន ហើយដីជាច្រើន ក៏ត្រូវបានក្រុមហ៊ុននេះ សាងសង់ជាផ្ទះល្វែង ជាបន្តបន្ទាប់ ។ប្រភពប្រជាពលរដ្ឋជាច្រើនសុំកុំទាន់ឲ្យបង្ហាញឈ្មោះ សូមសំណូមពរជាថ្មី សូមនាយកគម្រោង ភូមិសុវណ្ណ មេត្តាប្រគល់ប្លង់ ដល់រួបគាត់ទាំងអស់គ្នាផង ព្រោះពលរដ្ឋជាច្រើនណាស់ ដែលកំពុងភ័យបារម្ភ អ្នកខ្លះបង់លុយដល់ទៅ៧០ភាគរយទៅហើយ ប៉ុន្តែពួកគាត់នៅតែអត់ទាន់បានប្លង់ដីដដែល ។សម្រាប់ព័ត៌មានខាងលើនេះ ការិយាល័យនិពន្ធយើង បានទំនាក់ទំនងទៅខាងតំណាងក្រុមហ៊ុន គម្រោងបូរីភូមិសុវណ្ណផងដែរ កាលពីថ្ងៃទី២០ វិច្ឆិកា ២០១៩ ម្សិលមិញនេះ ប៉ុន្តែត្រូវបាន មនុស្សស្រីម្នាក់ ឆ្លើយថា ខ្លួនស្តាប់មិនច្បាស់ ហើយក៏បិទលេខ ខល លែងចូលតែម្តង ៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា