មេបញ្ជាការកងរាជអាវុធហត្ថស្រុកសំបូរ បានចុះបង្ក្រាបបានទូកឈើក្តារកកោះចំនួន២ទូក នៅចំណុចជ្រោយពាក់វែក និងត្រៀម យកទៅធ្វើការវាស់វែងពេលក្រោយ
ក្រោមបទបញ្ជា និងការយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៌ទោត្រី សាន្ត ប៊ុនថាន មេញ្ជាការកងរាជអាវុធខេត្តក្រចេះ បាន ឲ្យលោក សូត្រ ស៊ីម ដែលមេបញ្ជាការកងរាជអាវុធហត្ថស្រុកសំបូរ ចុះឆ្មក់និងបង្ក្រាបបានទូកឈើចំនួន២ទូក ដែលជនល្មើស បានលួចលាក់ដឹកយកមកពីខេត្តស្ទឹងត្រែង តាមចំណុចអូរឡង់ បណ្តែតតាមទឹកបម្រុងយកឡើងគោកចែកចាយបន្ត បានយ៉ាង
ជោគជ័យ ។
សេចក្តីរាយការណ៌ច្បាស់ការណ៌បានឲ្យដឹងថា នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ កម្លាំងកងរាជអាវុធ ហត្ថស្រុកសំបូរ ចំនួន៥នាក់ ដឹកនាំដោយរូបលោក សូត្រ ស៊ីម ជាមេបញ្ជាការកងរាជអាវុធហត្ថស្រុក ស្ថិតក្រោមបទបញ្ជា ណែនាំរបស់លោកឧត្តមសេនីយ៌ត្រី សាន ប៊ុនថា មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានចុះបង្ក្រាបបានទូកឈើចំនួន
២ទូក នៅចំណុចជ្រោយពាក់វែក ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ ។ ក្នុងនោះ ឈើនៅក្នុងទូកទាំងពីរ គឺជាប្រភេទឈើលេខ
១ ជាក្តារកកោះ ប៉ុន្តែកម្លាំងកងរាជអាវុធហត្ថស្រុកសំបូរ នៅមិនអាចកំណត់បានចំនួនប៉ុន្មានម៉ែត្រគូបនៅឡើយទេ ដោយសារ តែពេលយប់ទៅហើយ ទើបនៅមិនទាន់បានវាស់វែងនៅឡើយ ។
សេចក្តីរាយការណ៌ក៏បានបន្តថា ករណីនេះ ក្រោយពេលដែលមិត្តអ្នកសារព័ត៌មានជាច្រើននៅក្នុងខេត្ត បានទទួលព័ត៌មានថា មានករណីឈ្មួញនាំឈើចេញពីទឹកដីខេត្តស្ទឹងត្រែង ហូរចុះតាមទឹក មកកាន់ទឹកដីខេត្តក្រចេះ ដើម្បីចែកចាយទៅឲ្យឈ្មួញបន្ត នោះ ក្រុមអ្នកសារព័ត៌មាន ក៏បានរាយការណ៌ជូនទៅលោកឧត្តមសេនីយ៌ទោ សាន្ត ប៊ុនថា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ហើយលោកឧត្តមសេនីយ៌ ក៏បានដាក់បញ្ជាទៅឲ្យរូបលោក សូត្រ ស៊ីម ដែលជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកសំបូរ ចាត់ ចែងកម្លាំង ដើម្បីពិនិត្យតាមការរាយការណ៌ស្នើសុំរបស់អ្នកសារព័ត៌មាន ។
ជាក់ស្តែងក្រោយពេលលោក សូត្រ ស៊ីម មេបញ្ជាការកងរាជអាវុធហត្ថស្រុកសំបូរ បានចុះពិនិត្យ គឺបានជួបជាមួយទូកឈើ បទល្មើសពិតប្រាកដមែន ហើយក៏បានឃាត់ និងបញ្ជូនយកមកស្នាក់ការ ត្រៀមធ្វើការវាស់ចំនួនម៉ែត្រគូបឲ្យបានត្រឹមត្រូវ នៅព្រឹក ថ្ងៃទី២៣ វិច្ឆិកា ២០១៩ ស្អែកនេះ ។
សូមបញ្ជាក់ផងដែរថា សម្រាប់ទឹកដីខេត្តក្រចេះ គេតែងបានឃើញសមត្ថកិច្ចកងរាជអាវុធហត្ថ ក្រោមការណែនាំរបស់លោក ឧត្តមសេនីយ៌ត្រី សាន ប៊ុនថាន គឺតែងបានចូលរួមសហការជាមួយអ្នកសារព័ត៌មាន និងទទួលបានលទ្ធផល នៅក្នុងការ បង្ក្រាបបទល្មើសឈើខុសច្បាប់ជាបន្តបន្ទាប់ ធ្វើឲ្យមហាជនជាច្រើនដែលរស់នៅក្នុងខេត្តក្រចេះ បានឃើញគ្រប់គ្នា ៕