នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ គេបានប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតទឹក ដែលគេស្គាល់ថា ជាអ្នក ដែលអារកសម្លាប់នារីរោចក្រអំពូលភ្លើង មានទីតាំងស្ថិតភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង នៅម្ដុំក្បែរនឹងរោងចក្រ ខណ:ពេលនេះសមត្ថកិច្ចកំពុងតែចុះទៅដល់ទីតាំងនេះ ។រំលឹកឡើងវិញថា ករណីអារ-កសម្លាប់កម្មារិនីរោងចក្រអំពូលភ្លើងម្នាក់ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នំា២០១៩ បង្កជាការភ្ញាក់ ផ្អើលយ៉ាងខ្លាំងពីមហាជន បន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រួចមកសមត្ថកិច្ចបាន កំណត់មុខសញ្ញាជនសង្ស័យជា ឃាតករសម្លាប់នារីរងគ្រោះហើយ គឺជនសង្ស័យជាសង្សារនារីរងគ្រោះនៅក្នុងរោងចក្រធីវ៉ាយ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀងហ្គីហ្គារីសស៍ ក្នុងភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ ឃាតកម្មនេះបង្កឡើងដោយជនសង្ស័យឈ្មោះ នាង ក្រឹម ភេទអាយុ២៥ឆ្នាំ ត្រូវជាសង្សារបស់នារីរងគ្រោះឈ្មោះ ខឹម ពិសាល អាយុ២៤ឆ្នាំ រស់នៅភូមិព្រៃរការ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ហើយមូលហេតុដែលជនសង្ស័យសម្លាប់នារីរង គ្រោះជាសង្សារ ព្រោះគ្រួសារខាងស្រីមិនឱ្យរៀបការ ដោយក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លួនបាត់តែម្តង៕
ព័ត៌មានគួរចាប់អារម្មណ៍
កូនតិរច្ឆានយកអង្រែបុកគ្រឿងវាយម្តាយរហូតដល់ស្លាប់ (សហការី)
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សុខភាពរបស់សម្តេចល្អប្រសើរជាធម្មតា គ្មានអ្វីប្លែកនោះទេ (សហការី)
ប្រធានក្រុមការងាររាជរដ្ឋាភិបាលបន្តចុះដោះស្រាយជូនប្រជាពលរដ្ឋនៅឃុំសណ្តាន់ ស្រុកសំបូរ (សហការី)
លោកជំទាវ ម៉ែន សំអន ប្រាប់ប្រជាពលរដ្ឋដែលប្រកបមុខរបរដឹកទំនិញឆ្លងកាត់ព្រំដែនត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ (សហការី)
សម្តេចតេជោហ៊ុន សែនអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងអនុស្សារណៈសំខាន់ចំនួន៣រវាងរដ្ឋាភិបាលកម្ពុជានិងហុងគ្រី (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា